អំណោយ​របស់ មេឡានី ត្រាំ បង្ក​ភាព​ទើស​ទាល់​ដល់ មីឆែល អូបាម៉ា

ទិដ្ឋភាពជាទូទៅ ហាក់ដូចជាធម្មតា! តែបើគេតាមសង្កេត​កាយវិការ របស់​ស្វាមីភរិយា នៃប្រធានាធិបតី​អាមេរិក​ផុត​អាណត្តិ លោក បារ៉ាក់ អូបាម៉ា (Barack Obama) ដែលបានទទួលអំណោយ ដ៏គួរឲ្យ​ភ្ញាក់​ផ្អើល​មួយ ពី​​សំណាក់​​អ្នកស្រី មេឡានី ត្រាំ (Mélania Trump) ភរិយា​របស់​​ប្រធានាធិបតី​​អាមេរិកថ្មី លោក ដូណាល់ ត្រាំ (Donald Trump) នោះ គេនឹងឃើញថា អ្នកស្រី មីឆែល អូបាម៉ា (Michelle Obama) ពិតជា​មានភាព​ទើសទាល់ នឹង​​អំណោយ​​ថ្មី​​នេះ​​ណាស។
អំណោយ​របស់ មេឡានី ត្រាំ បង្ក​ភាព​ទើស​ទាល់​ដល់ មីឆែល អូបាម៉ា
ទិដ្ឋភាពឈររេរា របស់អ្នកស្រី មីឆែល អូបាម៉ា បន្ទាប់ពីទទួលប្រអប់អំណោយ ពីអ្នកស្រី ម៉េឡានី ត្រាំ។ (រូបថត​ផ្តិតពីវីដេអូ)
Loading...
  • ដោយ: ឈូករ័ត្ន ([email protected]) - ប៉ារីស ថ្ងៃទី២០ មករា ២០១៧
  • កែប្រែចុងក្រោយ: January 21, 2017
  • ប្រធានបទ: ប្រធានាធិបតីអាមេរិក
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រឿងតូចមួយ នៅក្នុងចំណោមរឿងរ៉ាវធំៗ ជាច្រើន ដែលរាប់ចាប់តាំង ពីពេលមានយុទ្ធនាការ ស្វែងរក​សម្លេង​ឆ្នោត សម្រាប់ការ​បោះ​ឆ្នោត ប្រធានាធិបតី​អាមេរិក កាលពីឆ្នាំ២០១៦កន្លងមក។ ប៉ុន្តែរឿងតូចនេះ បាន​បង្ក​ចំណាប់​អារម្មណ៍ និងរហូតអាច​ធ្វើ​ឲ្យ​ផ្ទុះ​សំណើច សម្រាប់បណ្ដាអ្នកតាមដាន ព្រឹត្តិការណ៍​ស្បថចូល​កាន់​តំណែង របស់​លោក ដូណាល់ ត្រាំ (Donald Trump) ឲ្យក្លាយជា​ប្រធានាធិបតី​អាមេរិក ពេញសិទ្ធិ នៅថ្ងៃ​ទី២០ ខែ​មករានេះ។

តាមរបៀបរបបពិធីការ ដែលតម្រូវធ្វើ ក្នុងពិធីស្បថចូលកាន់តំណែងនេះ គឺត្រូវចាប់ផ្ដើមដំបូង ដោយការរង់ចាំ ពីសំណាក់​គូស្វាមី​ភរិយា នៃប្រធានាធិបតី​ផុតតំណែង ដើម្បីទទួលស្វាគមន៍​គូស្វាមីភរិយា នៃ​ប្រធានាធិបតី​ថ្មី។ ប៉ុន្តែចំណុចមួយ ដែលមានកើតឡើង នៅក្រៅគម្រោង របស់ពិធីការនោះ គឺ​«អំណោយ»​របស់​អនាគត​ស្ត្រីទី​មួយ​អាមេរិក អ្នកស្រី ម៉េឡានី ត្រាំ (Mélania Trump - ភរិយា​លោក ដូណាល់ ត្រាំ) ដែលប្រគល់​ទៅឲ្យ​អ្នកស្រី មីឆែល អូបាម៉ា (Michelle Obama) ភរិយា​របស់​ប្រធានាធិបតី​​ផុតតំណែង លោក បារ៉ាក់ អូបាម៉ា (Barack Obama)។

ជាមួយនឹង​ភាព​​ទើសទាល់ផង អ្នកស្រី មីឆែល អូបាម៉ា បានឈរកាន់​ប្រអប់​អំណោយ ពណ៌ខៀវផ្ទៃ​មេឃ​នោះ និងងាកមើលឆ្វេងស្ដាំ ដោយមិនដឹងថា តើនឹងត្រូវទុកប្រអប់អំណោយ ដ៏ពិសេសនេះ នៅកន្លែង​ណា។ ប៉ុន្តែ នៅទីបំផុត គឺលោក បារ៉ាក់ អូបាម៉ា ដែលនៅតែ​បង្ហាញ ពីលក្ខណៈសម្បត្តិ ជាសុភាពបុរស របស់លោក ជាអ្នកកាន់​យក​ប្រអប់​អំណោយនេះ ដើរត្រឡប់យកទៅទុក ទៅខាងក្នុង មុននឹងដើរចេញមកវិញ ដើម្បីថតរូប​ជា​ផ្លូវការ រវាងគូស្វាមីភរិយាទាំងពីរ។

» សកម្មភាពទាំងនេះ ត្រូវបានថតផ្សាយផ្ទាល់ ដោយទូរទស្សន៍នានា នៅលើពិភពលោក ដោយចាប់​ផ្ដើម​ដំបូង ដោយទូរទស្សន៍ «CNN» របស់អាមេរិក​ខាងក្រោមផង៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...