អលង្កា​៦លាន​ដុល្លារ ត្រូវ​បាន​លួច​ក្នុង​យប់​ចូល​ឆ្នាំ នៅ​ញ៉ូយក

នៅយប់ឆ្លងឆ្នាំកន្លងមកនេះ ចោរគាស់ផ្ទះបីនាក់ បានលួចគ្រឿងអលង្កា ដែលមានតម្លៃប្រមាណជា ៦លាន​ដុល្លារ ពី​ហាង​បោះ​ដុំ​មួយ ឈ្មោះ «KGK Holdings» កណ្ដាល​ក្រុងញ៉ូយក សហរដ្ឋអាមេរិក។
អលង្កា​៦លាន​ដុល្លារ ត្រូវ​បាន​លួច​ក្នុង​យប់​ចូល​ឆ្នាំ នៅ​ញ៉ូយក
ចោរគាស់ហាងគ្រឿងអលង្កាពីរនាក់ ពីក្នុងចំណោមចោរបីនាក់។ (រូបថតផ្តិតពីវីដេអូ)
Loading...
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី ០៥ មករា ២០១៧
  • កែប្រែចុងក្រោយ: January 06, 2017
  • ប្រធានបទ: ចោរកម្ម
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នគរបាលច្រើនពាន់នាក់ (៧ពាន់) ត្រូវបានដាក់ពង្រាយ ដើម្បីការពារសន្តិសុខ នៅទីលាន «Times Square» ដ៏ល្បីនៃទីក្រុងញ៉ូយក សហរដ្ឋអាមេរិក ដែលមានការជួបជុំគ្នា របស់មនុស្សរាប់សិបម៉ឺននាក់ ក្នុងយប់ឆ្លងឆ្នាំ ពីថ្ងៃ​ទី៣១ ខែធ្នូ ឆ្នាំ២០១៦ ចូលមកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៧។ ប៉ុន្តែកងកម្លាំង​នគរបាលទាំងនោះ មិនបាន​ចាប់​អារម្មណ៍ នឹងចោរគាស់ហាងបីនាក់ ដែលបានធ្វើសកម្មភាព នៅចំងាយមិនឆ្ងាយប៉ុន្មាន ពីទីប្រារព្ធ​បុណ្យ ចូល​ឆ្នាំ​ថ្មី​​នោះ​ឡើយ។

មហាចោរទាំងបី បានធ្វើសកម្មភាព នៅវេលាម៉ោង ២២ យប់ថ្ងៃទី៣១ ខែធ្នូ ដោយបានប្រើដងដែក និងញញួរ ដើម្បីគាស់ទ្វាហាងបោះដុំ នូវគ្រឿង​អលង្កា​ដ៏ល្បីមួយ ឈ្មោះ «KGK Holdings» ដែលស្ថិតនៅជាន់ទី៦ នៃ​អាគារ​មួយ កណ្ដាលក្រុង។ ពួកគេបានគាស់ ទូដែកចំនួនពីរគ្រឿង ដែលមានដាក់ នូវខ្សែដៃ ខ្សែក ចិញ្ចៀន ក្រវិល... ដែលមានតម្លៃប្រមាណជា ៦លានដុល្លារ និងបានចាកចេញទៅវិញ ជាមួយនឹងគ្រឿង​អលង្កា​ទាំង​នេះ នៅ​វេលា​រំលងអាធ្រាត។

ប៉ុន្តែពួកគេបានភ្លេចខ្លួនថា នៅក្នុងពេលធ្វើសកម្មភាពនោះ ពួកគេត្រូវបានថតជាប់ ដោយកាម៉េរា​សុវត្ថិភាព​មួយ នៅពីលើទ្វាហាង។ តាមរយៈរូបភាព ដែល​ផ្សាយដោយ​នគរបាលក្រុងញ៉ូយក កាលពីម្សិលម៉ិញ បាន​បង្ហាញ​ថា ចោរម្នាក់ត្រូវបានថតជាប់ ឃើញមុខយ៉ាងច្បាស់ ខណៈចោរម្នាក់ទៀត បានយក​ញញួរ មក​កំទេច​កាម៉េរា​នោះ បន្ទាប់​ពី​ពួកគេ​ដឹង​ថា ម៉ាស៊ីនចាប់រូបមួយ កំពុងធ្វើសកម្មភាព ថតពួកគេ។

នគរបាលក្រុងញ៉ូយក បានផ្សាយរូបភាពនេះ (វីដេអូខាងក្រោម) និងបានប្រកាសស្វែងរកចាប់ខ្លួន មហាចោរ​ទាំង​បី​នាក់ ឲ្យខាងតែបាន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...