អាយុ​២ឆ្នាំ តែ​ចេះ​ជួយ​សង្គ្រោះ​ប្អូន​ប្រុស​ភ្លោះ ចេញ​ពី​ទូ​សង្កត់

ឪពុករបស់កុមារភ្លោះទាំងពីរ បានសម្រេចចិត្តចែករំលែកវីដេអូ ដ៏អស្ចារ្យនេះ នៅតាមបណ្ដាញសង្គម ដើម្បី​ផ្ដល់​ជា​មេរៀន ទៅ​ឲ្យ​ឪពុក​ម្ដាយទាំងឡាយ នៅក្នុងពិភពលោក។
អាយុ​២ឆ្នាំ តែ​ចេះ​ជួយ​សង្គ្រោះ​ប្អូន​ប្រុស​ភ្លោះ ចេញ​ពី​ទូ​សង្កត់
រូបភាពបង្ហាញ ពីកុមារភ្លោះជាបង ដែលមានអាយុទើបតែ២ឆ្នាំ រុញទូដើម្បីជួយសង្គ្រោះប្អូនប្រុសភ្លោះ របស់ខ្លួន។ (រូបថតផ្តិតពីវីដេអូ)

វីដេអូនោះ មានភាពរន្ធត់ នៅប៉ុន្មានវិនាទីដំបូង តែបានក្លាយជាអស្ចារ្យ និងពោរពេញ ដោយវីរភាព នៅចុង​បញ្ចប់​នៃវីដេអូ។ ដូចម្ចាស់វីដេអូ លោក រីគី សូហ្វ៍ (Ricky Shoff) ដែលជាឪពុករបស់កូនភ្លោះពីរនាក់ បាន​សរសេរ នៅលើគណនេយ្យហ្វេសប៊ុក របស់លោក ដូច្នេះថា៖ «ខ្ញុំបានរារែក ក្នុងការចែករំលែកវីដេអូនេះ។ ប៉ុន្តែ ខ្ញុំ​គិត​ថា រូបភាពក្នុងវីដេអូ នឹងអាចផ្ដល់ជាមេរៀន ទៅឲ្យមេបាទាំងឡាយ ត្រូវ​ប្រុងប្រយ័ត្នទ្វេរឡើង។ ម្យ៉ាងទៀត វីដេអូ​​នេះ មាន​សភាព​អស្ចារ្យណាស់។»។

ប្រាកដហើយ ថាលោក រីគី សូហ្វ៍ ច្បាស់ជាមានអការៈភ័យភិត មិនតិចទេ ក្នុងនាមជាឪពុក នៅពេល​ដែល​បាន​ទស្សនា ក្នុងគ្រាដំបូង នូវវីដេអូសុវត្ថិភាព ដែលថតជាប់ពីសកម្មភាព របស់កូនភ្លោះអាយុ២ឆ្នាំទាំងពីរនាក់ របស់​លោក។ នៅពេលនោះ ទូដ៏ធំបានរលំ ដួលមកខាងមុខ ហើយបានសង្កត់លើកុមារម្នាក់ បណ្ដាលឲ្យ​កុមារ​រូប​នោះ ស្រែក​យំ​ឡើង។ នៅក្នុងសភាពជាទារក ដែលទើបនឹងចេះដើរ «តិះតះ» បងប្រុសភ្លោះ មិនបានចាប់​អារម្មណ៍​ពី​គ្រោះថ្នាក់ ដែលកំពុងកើតមាន ចំពោះប្អូនប្រុសភ្លោះ របស់ខ្លួនទេ។ ប៉ុន្តែ នៅទីបំផុត... វីរភាព​របស់​កុមារ​ជា​បង បាន​ធ្វើឲ្យ​អ្នក​ទស្សនា មិនរំភើប មិនបាន។

លោក រីគី សូហ្វ៍ បានសរសេរបន្តថា៖ «យើងមានសំណាងណាស់ ដែលកូនតូចជាងគេ របស់យើង មិនមាន​រង​គ្រោះអ្វី។ ប៉ុន្តែ សូមអ្នករាល់គ្នា ប្រុងប្រយ័ត្ន ក្នុងការវាយភ្ជាប់ទូ ទៅជញ្ជាំងឲ្យជាប់ ជៀសវាងវាដួល​រលំ​ដូច្នេះ។»។ មិន​ខុស​ទេ ព្រោះសំណាង មិនមែនចេះតែកើតមាន ចំពោះគ្រប់ឪពុកម្ដាយ​នោះឡើយ៕

» វីដេអូ បង្ហាញពីវីរភាពដ៏អស្ចារ្យ របស់កុមារភ្លោះ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់