ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក

ស្នាដៃនៃហេដ្ឋារចនាសម្ព័ន្ធ ដ៏ធំមហិមាមួយ នៅក្នុងភាគខាងត្បូង នៃប្រទេសចិន ទើបនឹងត្រូវបានសម្ពោធ ដាក់​ឲ្យ​យានយន្ដ​ទាំង​ឡាយ​ប្រើ​ប្រាស់ កាលពីថ្ងៃព្រហស្បត្តិ៍​កន្លង​មក​នេះ។ នោះគឺស្ពានកប់ពពកមួយ ដែល​សង់​ឆ្លង​ភ្នំ មាន​កំពស់​៥៦៤ម៉ែត្រ ពី​កំពស់​ទឹក​សមុទ្រ។
ចិនសម្ពោធស្ពានខ្ពស់កប់ពពក ខ្ពស់ជាងគេក្នុងលោក
ស្ពាន «Beipanjiang» នៅក្នុងប្រទេសចិន ដែលក្លាយជាស្ពានដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក។ (រូបថតលើទ្វីសធើរ)
  • ដោយ: ដ. កែវ ([email protected]) - បារីស ថ្ងៃទី៣០ ធ្នូ ២០១៦
  • កែប្រែចុងក្រោយ: December 31, 2016
  • ប្រធានបទ: ហេដ្ឋារចនាសម្ព័ន្ធ
  • អាន និងបញ្ចេញយោបល់

ក្នុងទឹកប្រាក់ចំណាយ អស់ប្រមាណជា ១កោដយ័ន (ប្រមាណជា១៣០លានអ៊ឺរ៉ូ ឬ១៤០លានដុល្លារ) ស្ពាន​កប់​ពពក​មួយ​ខ្សែ នៅពីលើដងស្ទឹង «Beipanjiang» ទើបនឹងត្រូវបានសម្ពោធ ដាក់ឲ្យយានយន្ដទាំងឡាយ បើក​បរ​ឆ្លង​កាត់​បាន កាលពីថ្ងៃព្រហស្បត្តិ៍កន្លងមកនេះ។ ស្នាដៃនៃ​ហេដ្ឋារចនា​សម្ព័ន្ធ ដ៏សម្បើមមួយនេះ បាន​តភ្ជាប់​ផ្លូវ​ជាតិ រវាង​ពី​ខេត្ត «Guizhou» ទៅកាន់ខេត្ត «Yunnan» ស្ថិតនៅភាគខាងត្បូង នៃប្រទេសចិន។

ស្ពានដែលមានប្រវែង ១,៣៤គីឡូម៉ែត្រនេះ បានក្លាយជាស្ពានដែលខ្ពស់ជាងគេ នៅក្នុងពិភពលោក ដោយ​សារ​តែ​វា​ត្រូវ​បាន​សាងសង់​ឡើង ភ្ជាប់ចង្កេះភ្នំពីរ ដែលមានកំពស់​៥៦៤ម៉ែត្រ ពីកំពស់ទឹកសមុទ្រ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់