ចិន​បង្ហោះ​ផ្កាយ​រណប ដើម្បី​«ឃ្លាំ​មើល​ឧស្ម័ន​កាបូនិក»

ប្រទេសចិន ដែលជាប់ឈ្មោះ ជាប្រទេសទីមួយ ដែលជះឧស្ម័នពុល មកក្នុង​បរិយាកាសច្រើនជាងគេ បាន​ក្លាយ​ជា​ប្រទេស​ទី៣ ដែលបានបាញ់បង្ហោះ ផ្កាយ​រណប ដើម្បីឃ្លាំមើលឧស្ម័នកាបូនិក ពីអាវកាសមកវិញ។
ចិន​បង្ហោះ​ផ្កាយ​រណប ដើម្បី​«ឃ្លាំ​មើល​ឧស្ម័ន​កាបូនិក»
កាំជ្រួច «» ដែលត្រូវបានបាញ់ចេញ ពីមជ្ឈមណ្ឌលអាវកាស «Jiuquan» ដែលស្ថិតនៅកណ្ដាលវាលខ្សាច់ «Gobi»។ (រូបថតលើទ្វីសធើរ)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៣ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: December 24, 2016
  • ប្រធានបទ: អាវកាស
  • អាន និងបញ្ចេញយោបល់

កាលពីថ្ងៃព្រហស្បត្តិ៍នេះ ប្រទេសចិនបានបាញ់កាំជ្រួច ផ្កាយរណបដំបូង របស់ខ្លួន ដើម្បីឃ្លាំមើល ការ​បញ្ចេញ​សារជាតិ​ពុល ឬឧស្ម័នកាបូនិក ទៅក្នុង បរិយាកាស។ នេះ បើតាមការផ្សាយឲ្យដឹង របស់​សារព័ត៌មាន​ផ្លូវការ​ ឈ្មោះ​«ចិនថ្មី»។

សារព័ត៌មាន​បានបញ្ជាក់ថា ផ្កាយរណបដ៏ទំនើបរបស់ចិនមួយនេះ នឹងជួយត្រួតពិនិត្យមើល ទៅលើកម្រិត​កាត់​បន្ថយ នៃការបញ្ចេញសារជាតិពុល របស់ ប្រទេស ដទៃទៀត ថាពិតជាបានសមស្រប ដូចដែល​ប្រទេស​ទាំង​នោះ បានផ្ដល់សច្ចាប័នឬទេ។

ប្រទេសចិន ជាប្រទេសទីបី ដែលបានបាញ់កាំជ្រួចផ្កាយរណបប្រភេទនេះ ឡើងទៅក្នុងអាវកាស បន្ទាប់ពី​សហរដ្ឋ​អាមេរិក និងជប៉ុន។ ប៉ុន្តែចិន ជាប្រទេស ទីមួយ ដែលបញ្ចេញឧស្ម័នកាបូនិក មកក្នុង​បរិយាកាស​ច្រើន​ជាង​គេ ក្នុងពិភពលោក។

សារព័ត៌មានផ្លូវការ បានបញ្ជាក់ទៀតថា ផ្កាយរណបមួយនេះ ដែលមានឈ្មោះ «TanSat» ត្រូវបាន​បាញ់​ចេញ ពីមជ្ឈមណ្ឌលអាវកាស «Jiuquan» ដែលស្ថិតនៅកណ្ដាលវាលខ្សាច់ «Gobi» ភាគខាងជើង​នៃ​ប្រទេស​ចិន។ សារព័ត៌មានបានសរសេរថា៖ «កាំជ្រួច"TanSat" នឹងផ្ដល់សម្លេងដ៏ខ្លាំងមួយ មកឲ្យប្រទេសចិន នៅ​ក្នុង​ការ​ប្រឆាំង នឹង​ការ​ផ្លាស់​​ប្ដូ​អាកាសធាតុ ក្នុងនោះការ​កាត់បន្ថយ​ឧស្ម័នកាបូនិក និងនៅក្នុងការជជែកតវ៉ា ទាក់​ទង​នឹង​ការ​បញ្ចេញ​ជាតិ​ពុល មកក្នុងបរិយាកាស»។

ប្រទេសចិន និងអាមេរិក ដែលជាប្រទេស ដែលបញ្ចេញជាតិពុល មកក្នុងបរិយាកាសច្រើនជាងគេ នៅក្នុង​ពិភពលោក បានប្រកាសកាលពីខែកញ្ញា ពីការផ្ដល់សច្ចាប័នរបស់ផងខ្លួន នៅក្នុងកិច្ចព្រមព្រៀម នៃទីក្រុង​ប៉ារីស ស្ដីពីសីតុណ្ហភាព «COP21» ដែលត្រូវបានចុះហត្ថលេខា ដោយប្រទេសជាច្រើន កាលពីឆ្នាំ​២០១៥​ទៅ​ម៉ិញ ក្នុងរដ្ឋធានីប៉ារីស ប្រទេសបារាំង៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់