ឈ្មោះ​ប្រទេស និង​រដ្ឋធានី នៅ​ជុំវិញ​ពិភពលោក ជា​ភាសា​ខ្មែរ

ដើម្បីអនុញ្ញាតឲ្យអ្នកសរសេរ និងអ្នកអាន ឯកភាពគ្នា ក្នុងការហៅ​ឈ្មោះប្រទេស ឬរដ្ឋធានីនានា នៅជុំវិញ​ពិភពលោក​នោះ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិតក្រោម​ឱវាទទីស្ដីការគណៈរដ្ឋមន្ត្រី) បាន​ចេញ​បញ្ជី​មួយ សរសេរឈ្មោះប្រទេស និងរដ្ឋធានី នៃបណ្ដាប្រជាជាតិទាំងនោះ ហើយ​ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ សូមយក​មក​ធ្វើការ​ផ្សព្វផ្សាយ ដូចខាងក្រោម។
ឈ្មោះ​ប្រទេស និង​រដ្ឋធានី នៅ​ជុំវិញ​ពិភពលោក ជា​ភាសា​ខ្មែរ
សាស្ត្រាស្លឹករឹតខ្មែរ។ (រូបថតឯកសារ)

បើមើលតាមបញ្ជី ដែលចេញផ្សាយ តាំងពីឆ្នាំ២០១១នោះមក និងតាមអ្វី ដែលជាការនិយាយ និងការសរសេរ របស់អ្នកនិពន្ធខ្មែរមួយចំនួននោះ ការកំណត់​របស់ គណៈកម្មការជាតិភាសាខ្មែរ (ហៅកាត់ គ.ជ.ភ.ខ ស្ថិត​ក្រោម​ឱវាទ​ទីស្ដីការគណៈរដ្ឋមន្ត្រី) ក្នុងការសរសេរ និងហៅប្រទេស និងរដ្ឋធានី នៃបណ្ដាប្រជាជាតិនានា នៅ​លើ​ពិភពលោកនេះ មានលក្ខណៈជាបណ្ដោះអាសន្ន និងគ្រាន់តែដើម្បីឲ្យការសរសេរ មានការឯកភាពគ្នា​ប៉ុណ្ណោះ។ បណ្ដា​​អ្នក​​ស្នេហា​​អក្សរសាស្ត្រខ្មែរ បានគិតថា ការបោះពុម្ភផ្សាយ នូវវចនានុក្រមថ្មីមួយ សម្រាប់​ពាក្យ​ខ្មែរ (ជា​ពិសេស​​ពាក្យ​ថ្មីៗ) និងភាសាខ្មែរ ពិតជាមានភាពចាំបាច់ ជាជាង​បញ្ជី​ប៉ុន្មាន​សន្លឹក ដែលមាន​លក្ខណៈ​បែកខ្ញែក​​ដូច្នេះ។

យ៉ាងណា ក៏បញ្ជីផ្សាយ​របស់គណៈកម្មការជាតិ ម្ដងមួយៗនេះ មានភាពប្រសើរជាងអត់។ ទស្សនាវដ្ដី​មនោរម្យ​.អាំងហ្វូ សូមលើកយកបញ្ជីឈ្មោះប្រទេស និងរដ្ឋធានី មកផ្សាយទាំងស្រុង ដូចតទៅ៖

ល.រ. ឈ្មោះប្រទេស ជាខ្មែរ ឈ្មោះប្រទេសជាភាសាបរទេស ឈ្មោះរាជធានី/ រដ្ឋធានីជាភាសាខ្មែរ ឈ្មោះរាជធានី/ រដ្ឋធានីជាភាសាបរទេស
បារាំង អង់គ្លេស បារាំង អង់គ្លេស
កម្ពុជា Cambodge Cambodia ភ្នំពេញ Phnom Penh Phnom Penh
កាហ្សាក់ស្ថាន Kazakhstan Kazakhstan អាស្តាណា Astana Astana
កាមេរូន Cameroun Cameroon យុនដេ Yaoundé Yaounde
កាណាដា Canada Canada អូតាវ៉ា Ottawa Ottawa
កាប់វែរ Cap-Vert Cape Verde ប្រាយ៉ា Praia Praia
កាតា Qatar Qatar ដូហា Doha Doha
កុងហ្គោ (សាធារណរដ្ឋ ប្រជាធិបតេយ្យ) République démocratique du Congo Democratic Republic of the Congo គីនស្ហាសា Kinshasa Kinshasa
កូរ៉េខាងជើង (សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជាមានិត) République populaire démocratiquede Corée (Corée du nord) Democratic People’s Republic of Korea (North Korea) ព្យុងយ៉ាង Pyongyang Pyongyang
កូរ៉េខាងត្បូង (សាធារណរដ្ឋ) République de Corée Republic of Korea (or South Korea) សេអ៊ូល Séoul Seoul
១០ កូសូវ៉ូ Kosovo Kosovo ព្រីស្ទីណា Pristina Pristina
១១ កូស្តារីកា Costa Rica Costa Rica សាន់ហ្សូស៊េ San José San Jose
១២ កូតឌីវ័រ Côte d`Ivoire Ivory Coast យ៉ាមូស៊ូក្រូ Yamoussoukro Yamoussoukro
១៣ កូឡុំប៊ី Colombie Colombia បូហ្គោតា Bogota Bogota
១៤ កូម័រ Comores Comoros ម៉ូរ៉ូនី Moroni Moroni
១៥ កូវ៉ែត Koweït Kuwait កូវ៉ែត Kuweit Kuwait
១៦ កៀហ្ស៊ីស៊ីស្ថាន Kirghizistan Kyrgyzstan ប៊ីស្កេក Bishkek Bishkek
១៧ កេនយ៉ា Kenya Kenya ណៃរ៉ូប៊ី Nairobi Nairobi
១៨ ក្រិក Grèce Greece អាថែន Athènes Athens
១៩ ក្រូអាស៊ី Croatie Croatia សាគ្រែប Zagreb Zagreb
២០ ក្វាតេម៉ាឡា Guatemala Guatemala ក្វាតេម៉ាឡា Guatemala Guatemala
២១ គិរីបាទី Kiribati Kiribati តារ៉ាវ៉ា Tarawa Tarawa
២២ គុយបា Cuba Cuba ឡាហាវ៉ាន La Havane Havana
២៣ ចិន Chine China ប៉េកាំង Pékin Beijing
២៤ ឆាដ Tchad Chad យ៉ាមេណា N`Djamena N`Djamena
២៥ ឆេឆេនី Chechenie Chechnya គ្រោស៊្នី Groznyï Chechnya
២៦ ឆែក (សាធារណរដ្ឋ) République Tchéque Czech Republic ប្រាក Prague Prague
២៧ ជប៉ុន Japon Japan តូក្យូ Tokyo Tokyo
២៨ ជីប៊ូទី Djibouti Djibouti ជីប៊ូទី Djibouti Djibouti
២៩ ដាណឺម៉ាក Danemark Denmark កូប៉ិនហាក Copenhague Copenhagen
៣០ ដូមីនីក Dominique Dominica រ៉ូសូ Roseau Roseau
៣១ ដូមីនីក (សាធារណរដ្ឋ) République Dominicaine Dominican Republic សាន់ដូម៉ាំង Saint-Domingue Santo Domingo
៣២ ណាមីប៊ី Namibie Namibia វីនដុក Windhoek Windhoek
៣៣ ណូរូ Nauru Nauru យ៉ារែន Yaren Yaren
៣៤ តង់សានី Tanzanie Tanzania ដាអេសសាឡឹម Dar es-Salaam Dar Es Salaam
៣៥ តាហ្ស៊ីគីស្ថាន Tadjikistan Tajlistan ឌូស្ហាន់បេ Douchanbe Dushanbe
៣៦ តុងហ្គា Tonga Tonga នូគូអាឡូហ្វា Nuku’alofa Nuku’Alofa
៣៧ តួកគី Turquie Turkey អង់ការ៉ា Ankara Ankara
៣៨ តូហ្គោ Togo Togo ឡូម៉េ Lomé Lome
៣៩ តួកម៉េនីស្ថាន Turkménistan Turkmenistan អាសហ្គាបាត Achgabat Ashgabat
៤០ ថៃ Thaïlande Thailand បាងកក Bangkok Bangkok
៤១ ទីម័រខាងកើត Timor Oriental East Timor ឌីលី Déli Dili
៤២ ទុយនីស៊ី Tunisie Tunisia ទុយនីស Tunis Tunis
៤៣ ទូវ៉ាលូ Tuvalu Tuvalu ហ៊្វូណាហ៊្វូទី Funafuti Funafuti
៤៤ ទ្រីនីដាដ និង តូបាហ្គោ Trinité-et-Tobago (la) Trinidad and Tobago ព័រអេស្ប៉ាញ Port d’Espagne Port of Spain
៤៥ ន័រវែស Norvège Norway អូស្លូ Oslo Oslo
៤៦ នីការ៉ាហ្គា Nicaragua Nicaragua ម៉ាណាហ្គា Managua Managua
៤៧ នីហ្សេ Niger Niger នីញ៉ាម៉េ Niamey Niamey
៤៨ នីហ្សេរីយ៉ា Nigéria Nigeria អាប៊ូហ្សា Abuja Abuja
៤៩ នូវែលសេឡង់ Nouvelle-Zélande New Zealand វែលីងតោន Wellington Wellington
៥០ នេប៉ាល់ Népal Nepal កដ្ឋមណ្ឌូ Katmandou Kathmandu

ឈ្មោះប្រទេស និងរដ្ឋធានីជាបន្តទៀត (រហូតដល់១៩៥ប្រទេស) សូមចុចលើទំព័របន្ត


Loading...

អត្ថបទទាក់ទង


មតិ-យោបល់