បាយ៉ឺន ភ្ញាក់​ខ្លួន​នៅ​រ៉ុស្ស៊ី ខណៈ អាត្លេទីកូម៉ាឌ្រីដ បន្ត​ជ័យជំនះ

ក្រុមបាយ៉ឺនមូនិច (Bayern Munich) របស់ប្រទេសអាល្លឺម៉ង់ ដែលធ្លាប់ល្បី​ថាខ្លាំង និងឈ្នះពានអ៊ឺរ៉ុប​ជា​ច្រើន​ដង បាន​​«ភ្ញាក់ខ្លួន​ព្រើត» នៅក្នុងជំនួប​កាល​ពី​យប់​ថ្ងៃពុធ ដោយបាន​ប្រកួត​​ចាញ់​​ក្រុមរ៉ុស្តូវ (Rostov) របស់​ប្រទេស​​រ៉ុស្ស៊ី (២-៣) ក្នុងការប្រកួតវគ្គជម្រុះ នៃការប្រកួតក្របខណ្ឌ «Champions League» ឆ្នាំនេះ។ បរាជ័យ​របស់​ក្រុម បាយឺន បានធ្វើឲ្យខ្លួន កាន់តែ​ឃ្លាត​ឆ្ងាយ ពីចំណាត់ថ្នាក់លេខ១ នៅក្នុងពូល «D» ដែលកំពុង​កាន់​កាប់ ដោយ​ក្រុម អាត្លេទីកូម៉ាឌ្រីត (Atletico Madrid) របស់​ប្រទេស​អេស្ប៉ាញ។
បាយ៉ឺន ភ្ញាក់​ខ្លួន​នៅ​រ៉ុស្ស៊ី ខណៈ អាត្លេទីកូម៉ាឌ្រីដ បន្ត​ជ័យជំនះ
សកម្មភាព នៃការប្រកួតរវាងក្រុងរ៉ូស្តូវ ដែរជាម្ចាស់ផ្ទះ និងក្រុមបាយ៉ឺន នៅក្នុងទឹកដីរ៉ូស្ស៊ី។ (រូបថតលើទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៣ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 24, 2016
  • ប្រធានបទ: Champions League
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុម បាយ៉ឺន មូនិច (Bayern Munich) ដែលជាក្រុមដ៏ធំ​នៅអាល្លឺម៉ង់ ឈ្នះពានក្នុងស្រុក និងពានអ៊ឺរ៉ុប​រាប់​មិន​អស់ បានឲ្យសញ្ញា ដូចជាមិនសូវ​ស្រួល​សោះ។ បើទោះជាដឹងខ្លួនថា បានឡើងទៅវគ្គ១/៨​ផ្ដាច់​ព្រ័ត្រ នៃការ​ប្រកួត​ក្របខណ្ឌ «Champions League» ឆ្នាំនេះ រួចស្រេច​ហើយ​ក៏ដោយ តែក្រុម​បាយ៉ឺន ក្រោម​ការ​បង្វឹក របស់​លោក កាឡូ អង់សេឡូទី (Carlo Ancelotti) បានបង្ហាញចំណុចខ្សោយ និងភាព​ផុយ​ស្រួយ​​ជាច្រើន នៅ​ក្នុង​ការ​ប្រកួត​​ជាមួយ​​ក្រុម រ៉ុស្តូវ (Rostov) របស់ប្រទេសរ៉ុស្ស៊ី កាលពីយប់ថ្ងៃពុធ បណ្ដាល​ឲ្យ​ក្រុម​រ៉ុស្ស៊ី យក​ជ័យជំនះ​បាន ក្នុងពិន្ទុ៣ទល់នឹង២។

ជាការពិតហើយ ថាការប្រកួតជាមួយក្រុម រ៉ុស្តូវ នៅក្នុងប្រទេសរ៉ូស្ស៊ីលើកនេះ ក្រុមបាយ៉ឺនមានបាល់​នៅ​ក្នុង​ជើង ច្រើនជាក្រុមរ៉ុស្តូវ ដែលបង្ក​ឱកាស​នៅក្នុង​ការប្រកួតលើកមុន នៅក្នុងផ្ទះរបស់ខ្លួន យកឈ្នះលើក្រុម រ៉ូស្តូវ រហូតដល់ទៅ៥គ្រាប់ ទល់នឹងសូន្យ។ តែផ្ទះគេ ឬផ្ទះយើង ឬនៅ​ទីណា​ក៏ដោយ សំខាន់​គឺប្រសិទ្ធភាព ក្នុង​ការ​វាយ​លុក ដើម្បីយកគ្រាប់បាល់ ដែលក្រុមបាយ៉ឺនគ្មាន នៅយប់ថ្ងៃពុធនេះ។ គ្រាប់​បាល់​ជា​ច្រើន ត្រូវ​បាន​ទាត់ត​ម្រង់ទី របស់ក្រុមរ៉ុស្តូវ តែខុសទិសដៅរហូត។

បរាជ័យនេះ បានធ្វើក្រុមបាយ៉ឺន ដែលធ្លាប់មានអំនួតខ្លាំងក្លា ជាមួយនឹងក្រុមបាល់ទាត់ធំៗ នៅក្នុង​ពិភព​បាល់​ទាត់​នោះ ទទួលបានចំណាក់ថ្នាក់លេខ ២ នៅក្នុងពូល«D» ដោយមានពិន្ទុដាច់ឆ្ងាយ ពីក្រុម​អាត្លេទីកូ​ម៉ាឌ្រីត (tletico Madrid) ដែលទើបនឹងយកឈ្នះ លើក្រុម «PSV Eindhoven» របស់​ប្រទេស​ហូឡង់ ក្នុង​យប់​ដូចគ្នា ជាមួយ​នឹងគ្រាប់បាល់ពីរគ្រាប់ ទល់នឹងសូន្យ។ ក្រុមអាត្លេទីកូ ទទួលបានពិន្ទុ១៥ ព្រោះ​ប្រកួត​ឈ្នះ​រហូត នៅ​ក្នុង​វគ្គ​ជម្រុះ​នេះ ខណៈ​ក្រុមបាយឺន​រកបាន​តែពិន្ទ៩ប៉ុណ្ណោះ ពីបណ្ដាលការប្រកួត ចំនួន​៥​លើក​កន្លង​មក៕

------------------------------

» ទស្សនាការសង្ខេប នៃការប្រកួត រវាងក្រុមរ៉ុស្តូវ និងក្រុមបាយ៉ឺនឡើងវិញ៖

» ទស្សនាការសង្ខេប នៃការប្រកួត រវាងក្រុមអាត្លេទីកូ និងក្រុម«PSV»ឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...