បាសឺឡូន និង​មេនស៊ីធី បាន​ឡើង​ទៅ​១/៨​ផ្ដាច់​ព្រ័ត្រ

ក្រុមបាសឺឡូន (FC Barcelone) បានទៅយកជ័យជំនះ នៅផ្ទះរបស់ក្រុមសែលទិក (Celtic) ក្នុង​ប្រទេស​ស្កុតឡេន (នៃ​ចក្រភព​អង់គ្លេស) ដោយសារបាល់ពីរគ្រាប់ របស់ខ្សែប្រយុទ្ធដ៏ល្បីរបស់ខ្លួន គឺកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi) ហើយបានធ្វើឲ្យក្រុមបាល់ទាត់ របស់ប្រទេសអេស្ប៉ាញមួយនេះ បាន​ឡើង​ទៅ​វគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃ​ការ​ប្រកួត​ក្របខណ្ឌ «Champions League»។ ក្នុងពូល «C» នេះដដែល ក្រុម​មេន​ឆេស្ទ័រ​ស៊ីធី (Manchester City) ក៏​បាន​ដឹង​ខ្លួន​​ដែរ ថា​បាន​ឡើង​ទៅ​វគ្គ១/៨ បន្ទាប់​ពីក្រុមនេះ បាន​ទាត់​​យក​​ស្មើ ជាមួយ​ក្រុម​មួយ​​ទៀត ឈ្មោះ «Mönchengladbach» មក​ពី​ប្រទេស​អាល្លឺម៉ង់។
បាសឺឡូន និង​មេនស៊ីធី បាន​ឡើង​ទៅ​១/៨​ផ្ដាច់​ព្រ័ត្រ
កីឡាករ លីយ៉ូនែល ម៉េស៊ី ខ្សែប្រយុទ្ធអន្តរជាតិ របស់ក្រុមបាសឺឡូន។ (រូបថតលើទ្វីសធើរ)
  • ដោយ: ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៣ វិច្ឆិកា ២០១៦
  • កែប្រែចុងក្រោយ: November 24, 2016
  • ប្រធានបទ: Champions League
  • អាន និងបញ្ចេញយោបល់

មិនខុសពីការទាយទុកទេ ព្រោះក្រុមដែលខ្លាំង បានឡើងទៅប្រកួត នៅវគ្គបន្តទៀតនោះ ក៏មិនសូវ​មាន​ក្រុម​ប្លែក​ដែរ។ នៅក្នុងពូល «C» ដែលមានក្រុមបាល់ទាត់បួន ក្រុមដែលបានឡើង ទៅវគ្គ១/៨ផ្ដាច់ព្រ័ត្រ នៃ​ការ​ប្រកួតក្របខណ្ឌ «Champions League» នាឆ្នាំនេះ បានទៅលើក្រុមបាសឺឡូន (FC Barcelone) និង​ក្រុម​មេន​ឆេស្ទ័រ​ស៊ីធី (Manchester City) បន្ទាប់ពីក្រុមទាំងពីរនេះ បានប្រកួតរៀងខ្លួន ជាមួយក្រុមសេទីក (Celtic) របស់​ប្រទេសស្កុតឡេន (នៃចក្រភពអង់គ្លេស) និងជាមួយក្រុម «Mönchengladbach» របស់​ប្រទេស​អាល្លឺម៉ង់។

សម្រាប់ការប្រកួតលើកនេះ ក្រុមបាសាមិនបានយកជ័យជំនះ ដោយបង្ក្រាបក្រុមសេទីក ឲ្យរាបដូច​«កន្ទេល» (៧-០) ដូលកាលពីប្រកួត ថ្ងៃទី១៣ ខែកញ្ញា ក្នុងការប្រកួត«ទៅ» នៃវគ្គជម្រុះនេះឡើយ។ នៅយប់​ថ្ងៃទី២៣ ខែវិច្ឆិកានេះ ក្រុមបាសារកគ្រាប់បាល់បាន តែពីរគ្រាប់ប៉ុណ្ណោះ ហើយជាគ្រាប់បាល់ របស់​ខ្សែ​ប្រយុទ្ធ​អន្តរជាតិ ដ៏​ល្បីឈ្មោះរបស់ខ្លួន គឺកីឡាករ លីយ៉ូនែល ម៉េស៊ី (Lionel Messi)។

» ទស្សនាការសង្ខេប នៃការប្រកួត រវាងក្រុមសេទីក និងក្រុមបាសាឡើងវិញ៖

» ទស្សនាការសង្ខេប នៃការប្រកួត រវាងក្រុមមេឆេស្ទ័រស៊ីធី និងក្រុម«Mönchengladbach»ឡើងវិញ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់