«ភ្ញាក់ចង់ដាច់ផ្ងារ ពេលឃើញកូនគោកើតមក មានក្បាលពីរ»

កសិករអាមេរិកាំងមួយរូប បានចូលរួមដោយផ្ទាល់ ក្នុងការឆ្លងទន្លេ របស់សត្វគោមេមួយក្បាល​របស់គាត់។ ប៉ុន្តែ​គាត់​ភ្ញាក់​ខ្លួន​ខ្លាំង​ឡើង ចង់ដាច់ផ្ញារ បន្ទាប់ពីបានឃើញ កូនគោមួយនេះ កើតចេញមកមានមុខពីរ។ ទាំង​កូន ទាំង​មេ​គោ សុទ្ធ​តែ​មាន​សុខភាព ល្អមាំមួនធម្មតា។
«ភ្ញាក់ចង់ដាច់ផ្ងារ ពេលឃើញកូនគោកើតមក មានក្បាលពីរ»
កូនគោចម្លែក កើតមកមានមុខពីរ នៅក្នុងកសិដ្ឋានមួយ ស្ថិតនៅភាគខាងកើត-កណ្ដាល នៃសហរដ្ឋអាមេរិក។ (រូបថតផ្តិតពីវីដេអូ)
  • ដោយ: សុបិន្ដ ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី២៧ កញ្ញា ២០១៦
  • កែប្រែចុងក្រោយ: October 06, 2016
  • ប្រធានបទ: ចម្លែក
  • អាន និងបញ្ចេញយោបល់

អ្នកដែលបានចូលទៅទស្សនា កសិដ្ឋាន «Campbellsville» ដែលស្ថិតក្នុងរដ្ឋ «Kentucky (ភាគខាងកើត-​កណ្ដាល នៃសហរដ្ឋអាមេរិក)» ប្រាកដជាភ្ញាក់ផ្អើលមិនតិចទេ នៅពេលដែលពួកគេ បានឃើញផ្ទាល់​នឹង​ភ្នែក នូវសត្វកូនគោមួយក្បាល ដែលមានក្បាលពីរ និងដែលទើបនឹងកើត ឃើញពន្លឺថ្ងៃ នៅចុងខែកន្លងទៅ។ លោក ស្តេន ម៉ាកឃុប៊ិន (Stan McCubbin) ម្ចាស់កសិដ្ឋានខាងលើ បានរៀបរាប់ប្រាប់តាមទូរទស្សន៍ «WDRB» ឲ្យ​ដឹង​ថា ដំបូងឡើយ អារម្មណ៍លោក​បានរង់ចាំកូនគោភ្លោះ ដែលនឹងកើតចេញ ពីផ្ទៃម្ដាយរបស់វា។

នៅថ្ងៃដែលមេគោឆ្លងទន្លេនោះ លោក ស្ដេន បានចូលរួមជួយបង្កើតកូននេះ ដោយផ្ទាល់។ លោកបាន​ថ្លែង​ឡើង​ថា៖ «ខ្ញុំភ្ញាក់ព្រើត សឹងតែដាច់ផ្ងារ នៅពេលឃើញកូនគោនេះ កើតដំបូង ដោយមានក្បាលពីរ»។ កូន​គោ​ញី​មួយ​នេះ ត្រូវបានលោកដាក់ឈ្មោះ ឡាក់ឃី (Lucky)។ វាមានត្រជៀកពីរ ដូចធម្មតា តែមាន​ក្បាល​ព្រែក​ជា​ពីរ ក្នុងនោះមានច្រមុះពីរ មាត់ពីរ និងភ្នែកបួន។ ភ្នែកពីរ ដែលនៅកណ្ដាល ហាក់ដូចជាជាប់គ្នា និងដូច​ជា​មិន​មើល​ឃើញ​អ្វី​ទេ។

កូនគោដ៏ចម្លែក អាចដើរបានខ្លះៗ តែមិនបានច្រើនទេ។ វាបានដួលចុះវិញ បន្ទាប់ពីវាដើរ បានប៉ុន្មាន​ជំហាន។ បើតាមគ្រួសារលោក ម៉ាកឃុប៊ិន បានឲ្យដឹងថា សត្វដែលរងការប្រែរូប ដ៏ចម្លែករបៀបនេះ មិន​អាច​រស់​បាន​ទេ ហើយតែងតែស្លាប់ទៅវិញ នៅពេលកើតចេញពីពោះម្ដាយ។ តែនេះ មិនមែនជាករណីរបស់ កូន​គោ ឡាក់ឃី នោះទេ។ វាបៅដោះ ស៊ីបាន និងមានសុខភាពល្អប្រសើរណាស់។ អ្នកស្រី ប្រ៊េនឌី (Brandy) ភរិយា​របស់​លោក ស្តេន បានឲ្យដឹងដែរថា៖ «យើងមានភ័ពវាសនាណាស់ ដែលហេតុការណ៍បែបនេះ បាន​កើត​ឡើង នៅ​ក្នុង​កសិដ្ឋាន​របស់​យើង»៕

» បទយកការណ៍ខ្លីមួយ ស្ដីពីកូនគោមុខពីរដ៏ចម្លែកនេះ៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់