សិល្បះគំនូរ ធ្វើពីស្កកៅស៊ូ (វីដេអូ)

ស្នាដៃ«ស្កកៅស៊ូ»ថ្មីរបស់នាងនេះ ទើបនឹងបង្កើតនិងសម្រេចបាន នូវរូបគំនូរពីរផ្ទាំងប៉ុណ្ណោះ៖ ផ្ទាំងទីមួយ រូបរបស់លោក ស្ទៀវ ចប (Steve Jobs) ចំណាយអស់ស្កកៅស៊ូ១០០០ស្ក និងផ្ទាំងទីពីរ រូបរបស់អ្នកចម្រៀងដ៏ល្បីរបស់អង់គ្លេស លោក អេលតុន ចន (Elton John - សូមមើលវីដេអូខាងក្រោម)។ នាងកំពុងធ្វើការ ក្នុងពេលបច្ចុប្បន្ន ទៅលើស្នាដៃទីបីទៀត ដែល​ជារូបរបស់អ្នកបង្វឹក ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ របស់ប្រទេសអ៊ុយក្រែន លោក មៀស៊ី លូសេស្គូ (Mircea Lucescu)។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: February 22, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

វិចិត្រការិនីគំនូរ ជាស្ត្រីជាតិអ៊ុយក្រែនមួយរូប បានបង្កើតអោយមាន នូវយុទ្ធនាការធ្វើរូបភាពមួយ ដែលមានឈ្មោះថា «រូបភាពពីស្កកៅស៊ូ»។


វិចិត្រការិនី អាណា សូហ្វីយ៉ា ម៉ាវើយ៉េវ៉ា នៅពីមុខស្នាដៃរបស់នាង ស្ទៀវ ចប។

ក្នុងគោលបំណងធ្វើបដិវត្តផង និងចេញពីចំណង់ចំណូលចិត្តរបស់នាងផង វិចិត្រការិនីឈ្មោះ អាណា សូហ្វីយ៉ា ម៉ាវើយ៉េវ៉ា (Anna Sofia Matveyeva) បានដាក់ចិត្តដើម្បីបង្កើតគំនិតថ្មីៗ ដោយជំនួសអោយជក់ទឹកខ្មៅ  និងថ្នាំលាបគំនូររបស់នាង ដោយស្កកៅស៊ូ ដែលញ៉ាំរួច។

មុននឹងចាប់ស្នាដៃគំនូរ វិចិត្រករគំនូររូបនេះ បានទំពារប្រដាប់ប្រដាគំនូរ (ស្កកៅស៊ូ) របស់នាង ហើយខ្ជាក់ពួកវាមក​តម្រៀប​តាមពណ៌។ បន្ទាប់មក នាងយកវាទាំងអស់នេះ ទៅកំដៅក្នុងម៉ាស៊ីនកម្ដៅអាហារ។

ស្នាដៃ«ស្កកៅស៊ូ»ថ្មីរបស់នាងនេះ ទើបនឹងបង្កើតនិងសម្រេចបាន នូវរូបគំនូរពីរផ្ទាំងប៉ុណ្ណោះ៖ ផ្ទាំងទីមួយ រូបរបស់លោក ស្ទៀវ ចប (Steve Jobs) ចំណាយអស់ស្កកៅស៊ូ១០០០ស្ក និងផ្ទាំងទីពីរ រូបរបស់អ្នកចម្រៀងដ៏ល្បីរបស់អង់គ្លេស លោក អេលតុន ចន (Elton John - សូមមើលវីដេអូខាងក្រោម)។ នាងកំពុងធ្វើការ ក្នុងពេលបច្ចុប្បន្ន ទៅលើស្នាដៃទីបីទៀត ដែល​ជារូបរបស់អ្នកបង្វឹក ក្រុមកីឡាបាល់ទាត់ជម្រើសជាតិ របស់ប្រទេសអ៊ុយក្រែន លោក មៀស៊ី លូសេស្គូ (Mircea Lucescu)។


វិចិត្រការិនី កំពុងរចនាស្នាដៃរបស់នាង រូបលោក អេលតុន ចន។

ប៉ុន្តែនៅពីក្រោយស្នាដៃបង្កើតថ្មីទាំងនេះ វិចិត្រការិនី បានសម្ដែងចេញនូវគំនិតថ្មីមួយទៀត​ «ស្កកៅស៊ូមួយ បង្ហាញពី​មនុស្ស​ម្នាក់។ ដូច្នេះស្នាដៃរបស់ខ្ញុំទាំងមូល វាជានិមិត្តសញ្ញា នៃមនុស្សលោកទាំងឡាយ ដែលបានរូមគ្នា ធ្វើឬបង្កើតនូវវិស័យមួយ ដែលប្រធានបទរបស់រូបគំនូរចង់និយាយ។»

នាងបញ្ជាក់ថា នាងកំពុងស្វែងរក ហាងតាំងពិពណ៌ណាមួយ ដើម្បីនាងអាចយកស្នាដៃទាំងនេះរបស់នាង យកមកតាំងជូន​មហាជនជាទូទៅ បានទស្សនាផង៕

សូមទស្សនាវីដេអូខាងក្រោម ដូចតទៅ៖

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...