បាល់ទាត់៖ រវាង​ក្រុម​ណាហ្គា​ខប និង​ក្រសួង​ការពារ​ជាតិ នរណា​ជា​ម្ចាស់​ពាន​រង្វាន់?

ក្រុមក្រសួងការពារជាតិធ្លាប់មានប្រវត្តិចាញ់ ក្រុមណាហ្គាខបចំនួន២ដងរួចមកហើយ។ កាលជួបគ្នាពីឆ្នាំ ២០១១កន្លងទៅ ណាហ្គាខប បានយកឈ្នះក្រសួងការពារជាតិ ដោយលទ្ធផល ១-០ ក្នុងការ ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។ ហើយកាលពីពេលជួបគ្នាថ្មីៗ ក្នុងរដូវកាលនេះ ណាហ្គាខបបានយកឈ្នះដោយលទ្ធផល ៤-២ នៅវគ្គជម្រុះក្នុងពូល A។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 16, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រុមបាល់ទាត់ណាហ្គាខប នឹងត្រូវប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ១ ជាមួយនឹងក្រុម ក្រសួងការពារជាតិ ក្នុងកម្មវិធី​ការប្រកួតពានរង្វាន់ «សម្តេចហ៊ុនសែនឆ្នាំ២០១៣» នៅថ្ងៃ សៅរ៏នេះ។ ក្រុមទាំងពីរមានជំនឿចិត្តដូចគ្នា ក្នុងការយក​ឈ្នះ​គូរប្រកួតរៀងៗខ្លួន។


ក្រុមកីឡាករបាល់ទាត់ ណាហ្គាខប។

រីឯការប្រកួតរកចំណាត់ថ្នាក់លេខ៣ បានរកឃើញហើយ គឺបានទៅលើក្រុមភ្នំពេញក្រោន ដែលបានយកឈ្នះលើ ក្រុម​គិរីវង់សុខសែនជ័យ ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃព្រហស្បតិកន្លង ទៅ។

ក្រុមក្រសួងការពារជាតិធ្លាប់មានប្រវត្តិចាញ់ ក្រុមណាហ្គាខបចំនួន២ដងរួចមកហើយ។ កាលជួបគ្នាពីឆ្នាំ ២០១១កន្លងទៅ ណាហ្គាខប បានយកឈ្នះក្រសួងការពារជាតិ ដោយលទ្ធផល ១-០ ក្នុងការ ប្រកួតដណ្តើមយកចំណាត់ថ្នាក់លេខ៣។ ហើយកាលពីពេលជួបគ្នាថ្មីៗ ក្នុងរដូវកាលនេះ ណាហ្គាខបបានយកឈ្នះដោយលទ្ធផល ៤-២ នៅវគ្គជម្រុះក្នុងពូល A។

ស្រង់សម្ដីដោយការសែតក្នុងស្រុក ភ្នំពេញប៉ុស្ដ៍ គ្រូបង្វឹករបស់ក្រុមក្រសួងការពារជាតិលោក អ៊ុព សំអាន  បានប្រាប់ពី​អារម្មណ៏រឹងប៉ឹងរបស់លោកថា «ប្រាកដណាស់ យើងធ្លាប់ប្រកួតចាញ់ក្រុមណាហ្គាខបម៉ែន។ ប៉ុន្តែក្នុងជំនួបគ្នាក្នុងវគ្គ ផ្តាច់ព្រ័ត្រលើកនេះ ក្រុមរបស់ខ្ញុំគ្មានអ្វីត្រូវបារម្ភនោះទេ ព្រោះយើងបានត្រៀមកម្លាំងកាយ កម្លាំងចិត្ត និងបច្ចេកទេស​រួចរាល់អស់ហើយ សំរាប់ត្រៀមក្នុងការប្រកួតដ៏សំខាន់មួយនេះ។»

គួរបញ្ជាក់ថា ក្រុមបាល់ទាត់ក្រសួងការពារជាតិ ធ្លាប់បានគ្រប់គ្រងពានរង្វាន់នេះម្តងរួចមកហើយ ដោយបានយកឈ្នះ​ក្រុម​ភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ កាលពីឆ្នាំ ២០១០។ មុននឹង បានឈានមកដល់វគ្គផ្តាច់ព្រ័ត្រនេះ ក្រុមមួយនេះក៏​បាន​យកឈ្នះក្រុមភ្នំពេញក្រោន ក្នុងវគ្គ ពាក់កណ្តាលផ្តាច់ព្រាត់ដែរ គឺឈ្នះដោយបាល់កាត់សេចក្តី ដោយបាល់ប៉េណាល់ទី ៤-១ បន្ទាប់ធ្វើការប្រកួតក្នុងម៉ោងពេញ និងម៉ោងបន្ថែមបញ្ចប់ត្រឹមលទ្ធផលស្មើ ១-១។

លោក អ៊ុព សំអាន បានបន្តថា «កីឡាកររបស់យើងភាគច្រើនជាកីឡាករវ័យក្មេង និងមានកម្លាំងរឹងមាំ។ ដូច្ឆេះបើសិនជា​ការប្រកួតនោះ អូសបន្លាយក្នុងរយះពេលយូរ គឺយើងមានសង្ឃឹម ឈ្នះច្រើន ព្រោះកីឡាកររបស់ណាហ្គាខប ភាគច្រើន​ជាកីឡាករវ័យចំណាស់។ កីឡាករ ចាស់ៗរបស់យើងនៅទីនេះ ក៏ធ្លាប់បានដឹងពីទម្រង់លេងរបស់ពួកគេខ្លះដែរ ដូច្ឆេះ​ហើយយើង ពិតជាមានវិធីសាស្រ្តទប់ទល់។»

ដោយឡែកគ្រូបង្វឹករបស់ក្រុមណាហ្គាខប លោក លឹម នួន ក៏បានបង្ហាញពីចំណាប់អារម្មណ៏ របស់គាត់ផងដែរថា «យើង​គ្មានការភ័យព្រួយ ចំពោះការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ ជាលើកទី៤នេះទេ គឺយើងកំពុងយកចិត្តទុកដាក់ និងផ្តល់ទំនុកចិត្ត​ដល់កូនក្រុម។»

ខ្សែប្រយុទ្ធដ៏មុតស្រួច របស់ក្រុមណាហ្គាខប កីឡាករ ជួន ជុំ ក៏នឹងត្រូវបង្ហាញខ្លួនក្នុងការ ប្រកួតនេះដែរ បន្ទាប់ពីរូបគេខក​ខាន១ប្រកួត ដោយសារការពិន័យកាតក្រហម។

គ្រូបង្វឹករូបនេះ បានបន្តថា «ជួន ជុំ នឹងបានចូលលេងវិញ ប៉ុន្តែយើយត្រូវបាត់បង់ខ្សែការពារ សំខាន់មួយរូប គឺកីឡាករ សាន ណារិទ្ធ បន្ទាប់ពីរូបគេទទួលបានកាតក្រហមនៅពេលជួប ជាមួយនឹងគិរីវង់។ ប៉ុន្តែនេះមិនម៉ែនជាបញ្ហានោះទេ ព្រោះខ្ញុំបានដាក់ខ្សែការពារបម្រុងជំនួស តំណែងនេះហើយ ហើយខ្ញុំជឿជាក់ថា រូបគេនឹងធ្វើបានល្អ ដូចកីឡាករ សាន ណារិទ្ធ»។

ក្រុមណាហ្គាខប គឺជាក្រុមមួយដែលឧស្សាហ៍ឡើងមកដល់ វគ្គផ្តាច់ព្រ័ត្របានច្រើនជាងគេ ប៉ុន្តែក្រុមនេះមិនដែល​ទទួល​បាន​ជោគជ័យម្តងណាឡើយ។ កាលពីឆ្នាំ ២០០៧ ណាហ្គាខប បានចាញ់ក្រុម ខេមរាកីឡា ក្នុងការកាត់សេចក្តីបាល់យក​គ្រាប់នៅចុងប្រកួត (ប៉េណាល់ទី) ៤-២ បន្ទាប់ពីស្មើគ្នា ១-១ នៅក្នុងម៉ោងពេញ និងម៉ោងបន្ថែម។ ឆ្នាំ២០០៩ ណាហ្គាខប បានចាញ់ក្រុម ភ្នំពេញក្រោន ១-០ ហើយនៅឆ្នាំ ២០១២ក្រុមនេះ បានរងបរាជ័យ ក្រោមស្នាដៃក្រុមព្រះខ័នរាជក្នុងលទ្ធផល ២-១។ ដូច្នេះ​ការប្រកួតរបស់ក្រុម ទាំង២ នឹងទៅជាយ៉ាងណានោះ សូមរង់ចាំមើលការប្រកួតនូវរសៀលម៉ោង០៤ ថ្ងៃសៅរ៏​នេះនៅ​ពហុកីឡាដ្ឋានជាតិអូឡាំពិក៕

-------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១៥ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...