អាយហ្វូន ៥ (Iphnone 5) មានអេក្រង់ធំជាងមុន

ខណៈពេលដែលការពេញនិយម របស់ផលិតផល អាយប៉ាដ (Ipad) កំពុងតែធ្លាក់ចុះ ស្រាប់តែមានដំណឹង ដែលថានឹងមកដល់ នូវ ផលិតផលថ្មីមួយទៀត គឺ អាយហ្វូន ៥ (Iphnone 5) របស់ក្រុមហ៊ុនយក្ស អៀផល (Apple) បានធ្វើអោយលឺសុះសាយ ឡើង។ គេនៅមិនដឹងថា ផលិតផល អាយហ្វូន ៥ Iphnone 5 ថ្មីនេះនឹងមកដល់ ក្នុងពេលណានោះទេ តែអ្វីដែលបានធ្វើអោយ​ រំជួលដល់ពិភព អាំងទើណែត គឺដំណឹងដែលថា  អាយហ្វូន ៥ (Iphnone 5)​ មានអេក្រង់ធំជាង សមាជិកមុនៗរបស់គ្រួសារ អាយហ្វូន ។

តាមកាសែតសេដ្ឋកិច្ចមួយ របស់កូរេខាងត្បូង ឈ្មោះ Maeil Business Newspaper​ បានផ្សាយអោយដឹងថា អាយហ្វូន ៥ (Iphnone 5)​ នឹងបោះបង់ចោល ទំហំអេក្រង់ចាស់ ដែលមានទំហំត្រឹមតែ ៣,៥អ៊ីង (៨,៨៩សម)​ ហើយនឹងដាក់ជំនួស នូវអេក្រង់ទំហំ ៤,៦អ៊ីង (១១,៦៨សម) វិញ ។​ បច្ចេកវិទ្យា HD (Haute définition) ក៏ត្រូវបានបន្ថែម អោយកាន់តែប្រសើរផងដែរ នៅក្នុងអេក្រង់ថ្មីនេះ ។ កាសែតសេដ្ឋកិច្ចដដែលបាន បញ្ជាក់ផងដែរថា ក្រុមហ៊ុន អៀផល កំពុងតែចាប់ផ្ដើមបញ្ជាទិញ អេក្រង់ប្រភេទនេះ យ៉ាងសន្ធឹកសន្ធាប់ ។

រហូតមកទល់សព្វថ្ងៃ ក្រុមហ៊ុន អៀផល នៅរក្សាដដែល នូវទំហំអេក្រង់ចាស់ សំរាប់ផលិតផល អាយហ្វូន (Iphnone)​ ដែលចេញមុនៗ ដោយលើកហេតុផល ពីភាពសុខដុម របស់អ្នកប្រើប្រាស់ ក្នុងការអាន ឬទស្សនាអ្វីៗផ្សេងៗ ។ ទាំងអស់នេះ គេមិនបានគិតដល់ផង ជាមួយអ្នកផលិតកម្មវិធី  ដែលបានអនុលោម ទំហំអេក្រង់ របស់រាល់កម្មវិធីខ្លួន សំរាប់តែទំហំអេក្រង់ចាស់ ។

បើសិនជាពត៌មានដែលថា អាយហ្វូន ៥ (Iphnone 5) នឹងមានអេក្រង់ធំជាងមុន ជាពត៌មានត្រឹមត្រូវ អញ្ចឹង មានសំនួរជាច្រើន ដែលត្រូវចោទសួរ គឺក្រុមហ៊ុនអៀផល នឹងត្រូវបំផុសអោយមាន នូវទស្សនវិជ្ជាថ្មី ដែលពិភពលោកត្រូវតែ ងាកទៅជាមួយ ហើយវាសមនឹងឈ្មោះថ្មីមួយ ដែលគេធ្លាប់និយាយ និងដាក់អោយ គឺ «អាយហ្វូន ម៉ាស៊ី  Iphone Maxi » ។

ដោយ ៖ សេក មនោកុមារ - ប៉ារីស ២៤ មិនា ២០១២
Crédit photo : iphone-5g.f


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments