អ៊ឺរ៉ូ២០១៦៖ ស្លូវាគី ទម្លាក់ រ៉ូស្ស៊ី កាន់តែជ្រៅ ២-១

បើសូម្បីប្រទេស ដែលធ្លាប់ស្ថិតក្រោមការគ្រប់គ្រង របស់សហភាពសូវៀត (សព្វថ្ងៃជាប្រទេស​រ៉ូស្ស៊ី) ក៏មិន​អត់​អោន​ឲ្យ​ប្រទេស​រ៉ូស្ស៊ី​ដែរ។ នៅថ្ងៃដំបូងនៃជុំទីពីរ ក្នុងវគ្គជម្រុះ ក្រុមបាល់ទាត់​ជម្រើស​ជាតិ ស្លូវ៉ាគី បាន​លត់​ក្រុម​រ៉ូស្ស៊ី ក្នុង​ពិន្ទុ២​ទល់​នឹង១។
អ៊ឺរ៉ូ២០១៦៖ ស្លូវាគី ទម្លាក់ រ៉ូស្ស៊ី កាន់តែជ្រៅ ២-១
កីឡាករ «Hamsik» ខ្សែប្រយុទ្ធរបស់ក្រុមស្លូវាគី បានស្រែកឡើង បន្ទាប់ពីរកគ្រាប់បាល់​ឲ្យក្រុមខ្លួនរួច។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៥ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 20, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

មិនជាស្រួលអ្វីសោះ សម្រាប់ក្រុមជម្រើសជាតិរ៉ូស្ស៊ី ដែលទទួលបានលទ្ធផលលើកមុន ស្មើជាមួយ​ក្រុម​អង់គ្លេស នៅថ្ងៃពុធទី១៥ ខែមិថុនានេះ ក្រុមបាល់ទាត់របស់ប្រទេសមហាអំណាច បានចាប់​ផ្ដើមការ​ប្រកួត​ដំបូង នៃជុំទីពីរ ក្នុងវគ្គជម្រុះ ជាមួយក្រុមស្លូវាគី ដោយចាញ់ក្រុមនេះ ក្នុងពិន្ទុ១ទល់នឹង២។ ការប្រកួតនេះ បាន​ប្រព្រឹត្តិ​ទៅ នៅក្នុងកីឡាដ្ឋាន «Pierre-Mauroy» នៃក្រុង «Lille» ភាគខាងជើងប្រទេសបារាំង។

មិនត្រឹមតែប៉ុណ្ណឹងទេ តែក្រុមជម្រើសជាតិរ៉ូស្ស៊ី បានរងការគម្រាមពីសំណាក់ សហព័ន្ធបាល់ទាត់អ៊ឺរ៉ុប ថានឹង​បណ្ដេញចេញពីការប្រកួតជាស្ថាពរ ប្រសិនបើក្រុមអ្នកគាំទ្រជាតិរ៉ូស្ស៊ីរបស់ខ្លួន បង្កអំពើហិង្សាជាថ្មីទៀត បន្ទាប់​ពី​ហេតុការណ៍ហិង្សា បានកើតឡើងនៅក្រុងម៉ារសីយ៍ កាលពីចុងសប្ដាហ៍មុន បង្កឲ្យមានមនុស្ស​របួស​ជា​ច្រើន​នាក់។

ចំពោះការប្រកួតជាមួយក្រុម ស្លូវាគី នេះទៀតសោធ ខ្សែការពាររបស់រ៉ូស្ស៊ី ហាក់ដូចជាមានភាពផុយស្រួយ ផ្ដល់​ចន្លោះឲ្យកីឡាករខ្សែប្រយុទ្ធ ជាតិស្លូវាគី តាំងពីនាទីដំបូង។ ហើយទីបំផុតទៅ គឺនៅនាទីទី៣២ កីឡាករ​ស្លូវាគី «Hamsik» បានបណ្ដើរបាល់ទម្លុះខ្សែការពាររ៉ូស្ស៊ី រហូតចូលទៅ ទាត់បញ្ចូលទី ធ្វើឲ្យក្រុម​ស្លូវាគី​នាំ​មុខ​បាន​មួយគ្រាប់។ នៅជាង១២នាទីក្រោយមក គឺនៅនាទី៤៤ មុនចប់ពាក់កណ្ដាលម៉ោងទីមួយ កីឡាករខ្សែ​ប្រយុទ្ធ​ស្លូវាគី​ដដែល រកគ្រាប់បាល់​បានមួយគ្រាប់ទៀត។

ត្រឡប់ចូលមកវិញ នៅពាក់កណ្ដាលម៉ោងទីពីរ ក្រុមរ៉ូស្ស៊ីមិនមានឱកាសច្រើនប៉ុន្មាន ដើម្បីប្រតិកម្មរក​គ្រាប់​បាល់​មកវិញឡើយ។ ហើយបណ្ដាអ្នកគាំទ្ររ៉ូស្ស៊ី ត្រូវរង់ចាំរហូតដល់នាទីទី៨០ ទើបកីឡាករ «Glushakov» របស់​ក្រុមខ្លួន រកគ្រាប់បាល់បានមួយវិញ។ នៅសល់ពេលវេលា​ជាង១០នាទីទៀត (រាប់ទាំងម៉ោងបន្ថែមផង) តែ​ក្រុម​រ៉ូស្ស៊ី នៅតែមិនអាចទម្លុះ​ខ្សែការពាររបស់ក្រុមស្លូវាគី ដើម្បីរកឱកាសទាត់បញ្ចូលទី បានទៀតឡើយ។

ជាលទ្ធផលនៅពេលនេះ សម្រាប់ពូល B៖ ក្រុមស្លូវាគី រកបានបីពិន្ទុ ដូចក្រុមវែលដែរ ខណៈក្រុមរ៉ូស្ស៊ី និង​អង់គ្លេស នៅតែមួយពិន្ទុដដែល។ ប៉ុន្តែគេត្រូវរង់ចាំការប្រកួត រវាងក្រុមអង់គ្លេស និងវែល នៅថ្ងៃស្អែកនេះ​ទៀត ទើប​ដឹង​ថា តើក្រុមណាមានពិន្ទុប៉ុន្មាន សម្រាប់ការប្រកួតជុំទីពីរ នៃវគ្គជម្រុះ ក្នុងពូល B។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...