អ៊ឺរ៉ូ២០១៦៖ អាយឡេន ទប់ ព័រទុយហ្គាល់​ ជាប់ ១-១

ក្រុមព័រទុយហ្គាល់ ដែលសម្បូរដោយកីឡាករល្អៗ ល្បីៗ កំពុងទាត់ឲ្យក្រុមបាល់ទាត់ធំៗ នៅ​អ៊ឺរ៉ុប​ខាង​លិច​នោះ មិន​បាន​គ្រប់​គ្រង​ឱកាស​របស់ខ្លួន ឲ្យបានល្អនោះទេ សម្រាប់ការប្រកួត​ដណ្ដើមជើងឯក«អ៊ឺរ៉ូ២០១៦» ឆ្នាំ​នេះ។ នៅ​ចំពោះ​ក្រុម​អាយឡេន ដែលជាក្រុម​បាល់ទាត់​ថ្មីថ្មោង​មួយ ក្រុមព័រទុយហ្គាល់ បាន​ត្រឹមតែស្មើ​១ទល់នឹង១ ហើយទទួល​បាន​តែមួយ​ពិន្ទុ​ប៉ុណ្ណោះ។
អ៊ឺរ៉ូ២០១៦៖ អាយឡេន ទប់ ព័រទុយហ្គាល់​ ជាប់ ១-១
កីឡាករ គ្រីស្ទៀណូ រ៉ូណាល់ដូ របស់ក្រុមព័រទុយហ្គាល់ កំពុងមួម៉ៅព្រោះរកគ្រាប់បាល់មិនបាន។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៤ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 20, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការប្រកួតបានប្រព្រឹត្តិទៅ ក្នុងយប់ថ្ងៃអង្គារទី២៤ ខែមិថុនា នៅកីឡាដ្ឋាន «Chaudron» នៃក្រុង «Saint-Etienne» ភាគខាងត្បូងប្រទេសបារាំង ហើយនេះ​ជាលើកទីមួយ សម្រាប់ក្រុមជម្រើសជាតិ អាយឡេន ដែល​ធ្វើដំណើរ​ពីភាគខាងជើង កណ្ដាលសមុទ្រអាត្លង់ទិក មកចូលរួមក្នុងការប្រកួត ជាលក្ខណៈអន្តរជាតិដូច្នេះ។

ក្រុមព័រទុយហ្គាល់ បានរកបានគ្រាប់បាល់បានមុន នៅនាទីទី៣១ ដោយសារកីឡាករ «Nani» ប្រើ​ជើងឆ្កិះបាល់ ដែលបញ្ជូនមកពីស្លាបខាងស្ដាំ ដាក់​បញ្ចូលទីក្រុមអាយឡេន។ ប៉ុន្តែក្រុមបាល់ទាត់ មកពីកោះនៅភាគខាង​ជើង បាន​រក​​គ្រាប់​​បាល់​​ស្មើ​មក​វិញ នៅ​នាទី​ទី៥០ ដោយកីឡាករ «Birkir Bjarnason»។

គេត្រូវសរសើក្រុមអាយឡេន ដោយសារតែក្រុមនេះមានខ្សែការពារ ប្រៀបបាននឹងជញ្ជាំងដ៏ក្រាសមួយ នៅ​ចំពោះ​ការវាយលុករបស់ក្រុមព័រទុយហ្គាល់ ជាពិសេសទប់នឹងកម្លាំងជើង របស់កីឡាករ «Cristiano Ronaldo» ដ៏​ល្បី​ឈ្មោះ។

ជាលទ្ធផលចុងក្រោយ នៅក្នុងការប្រកួតទាំងពីរ នៅក្នុងជុំទីមួយ នៃវគ្គជម្រុះ នៅក្នុងពូល F៖ ក្រុមហុងគ្រី បាន​បីពិន្ទុ ក្រុមព័រទុយហ្គាល់ និងអាយឡេន បានមួយពិន្ទុ ខណៈក្រុមអូទ្រីសបានសូន្យពិន្ទុ។

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...