អ៊ឺរ៉ូ២០១៦៖ ពីកេ រក​ជ័យ​ឲ្យ​អេស្ប៉ាញ​នៅ​ចុង​ម៉ោង ទល់​នឹង​ក្រុមឆេក

ក្រុមជម្រើសជាតិអេស្ប៉ាញ អតីតជើងឯកអ៊ឺរ៉ុប​​ជាប់គ្នាពីរជំនាន់ បានប្រកួតឈ្នះក្រុមឆេក កាលពីរសៀល​ថ្ងៃចន្ទ​ទី១៣ ខែ​មិថុនា​នេះ នៅប៉ុន្មាននាទីចុងក្រោយ ដោយសាកីឡាករខ្សែការពារ ពីកេ (Piqué) របស់អេស្ប៉ាញ ប្រើ​ក្បាល​បុក​បាល់​បញ្ចូលទី។
អ៊ឺរ៉ូ២០១៦៖ ពីកេ រក​ជ័យ​ឲ្យ​អេស្ប៉ាញ​នៅ​ចុង​ម៉ោង ទល់​នឹង​ក្រុមឆេក
កីឡាករ ហ្សេរ៉ា ពីកេ លើកដៃសប្បាយចិត្តដាក់អ្នកគាំទ្រ បន្ទាប់ពីរកគ្រាប់បាល់ ឲ្យក្រុមជម្រើសជាតិខ្លួនរួច។ (រូបថតទ្វីសធើរ)
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១៣ មិថុនា ២០១៦
  • កែប្រែចុងក្រោយ: June 19, 2016
  • ប្រធានបទ: អ៊ឺរ៉ូ ២០១៦
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នៅក្នុងការជួបប្រកួតដំបូង សម្រាប់«អ៊ឺរ៉ូ២០១៦»នេះ គ្រូបង្វឹក និងដឹកនាំក្រុមបាល់ទាត់អេស្ប៉ាញ លោក «Vicente Del Bosque» បានដូរយុទ្ធសាស្ត្រ នៅក្នុងការដាក់បញ្ចូលកីឡាករ «David de Gea» ទៅធ្វើ​ជា​កីឡាករ​ចាំទី ជំនួសកីឡាករ «Iker Casillas» ដែលធ្លាប់ចាំទីឲ្យក្រុមជម្រើសជាតិនេះ តាំងពីច្រើន​ជំនាន់​មក​ហើយ។ ប៉ុន្តែការវាយលុក របស់ក្រុមអេស្ប៉ាញ ក៏មិនសូវជាទទួលបានលទ្ធផលច្រើនប៉ុន្មានដែរ រាប់ពី​ពេល​ចាប់​ផ្ដើម​ប្រកួត រហូតដល់ជិតចុងបញ្ចប់ម៉ោង។

គេឃើញ កីឡាករខ្សែបម្រើ «David Silva» បានរកបាល់ បញ្ជូនទៅឲ្យកីឡាករខ្សែប្រយុទ្ធ «Alvaro Morata» និង​«Nolito» ជាច្រើនដង ប៉ុន្តែនៅចំពោះខ្សែការពារដ៏រឹងមាំ និងកីឡាករ «Petr Cech» អ្នកចាំទីដែលមាន​បទ​ពិសោធន៍​ចាស់វស្សា របស់ក្រុមឆេកនោះ ក្រុមអេស្ប៉ាញមិនបានធ្វើឲ្យពួកអ្នកគាំទ្រ លោតឡើង​សប្បាយ​រីករាយ​ឡើយ។

ប្រទេសអេស្ប៉ាញ និងអ្នកគាំទ្រក្រុមនេះ ត្រូវរង់ចាំរហូតដល់នាទីទី៨៦ ទើបកីឡាករខ្សែការពារ «Gerard Piqué» ឡើងមកទទួលបាល់ពីកីឡាករ «Andrés Iniest» ដែលរួមក្រុម បាសឺឡូន របស់ខ្លួន មុននឹង​ប្រើ​ក្បាល​បុក​បញ្ជូន​បាល់​នេះ បញ្ចូលទីរបស់ក្រុមឆេក និងរកពិន្ទុដំបូងឲ្យក្រុមអស្ប៉ាញ បានបីពិន្ទុស្មើជាមួយ​ក្រុម​ក្រូអាស៊ី ដែល​បាន​ឈ្នះ​ក្រុមទួរគី កាលពីថ្ងៃអាទិត្យ។

ជាលទ្ធផលនៅក្នុងការប្រកួតជុំទី១ សម្រាប់ក្រុម D ក្រុមអេស្ប៉ាញ និងក្រូអាស៊ី ទទួលបានបីពិន្ទ ខណៈ​ក្រុម​ឆេក និងក្រុមទួរគី ទទួលបានសូន្យពិន្ទុ។ ប៉ុន្តែអ្វីៗ អាចនៅបន្តភាគ សម្រាប់ការប្រកួតពីរជុំទៀត នៃ​វគ្គ​ជម្រុះ​នេះ៕

» សូមទស្សនាវីដេអូ នៃការប្រកួតដោយសង្ខេបឡើងវិញ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...