ពិភពលោករង់ចាំ​ការ​ប្រកួត​រវាង រៀល​ម៉ាឌ្រីដ និង​ម៉ែនញូ

ការប្រកួតជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដនេះ ជាជំនួបសត្រូវចាស់រវាង លោក ម៉ូរីញ៉ូ និងលោក អាឡិច ហ្វឺកឺសិន (Alex Ferguson) ដែលជាគ្រូបង្វឹករបស់ក្រុមម៉ែនញូ។ ក្នុងការប្រកួតនេះ កីឡាករខ្សែប្រយុទ្ធ របស់ ក្រុមរៀលម៉ាឌ្រីដ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ក៏នឹងត្រូវប្រឈមមុខនឹងក្រុមចាស់ របស់គាត់ដែរ។ លោក ម៉ូរីញ៉ូ ជាគ្រូបង្វឹកម្នាក់ល្បីល្បាញ ហើយគាត់ក៏ធ្លាប់លោតអបអរ ម្តងរួចមកហើយ ដោយកាលនោះ ក្រុមប៉តូ (Porto) ជាក្រុមដែលគាត់ធ្លាប់គ្រប់គ្រង បានយកឈ្នះក្រុមម៉ែនញូ។ ពិតណាស់នោះជាការជោគជ័យមួយដ៏គួរឲ្យភ្ញាក់ផ្អើល ដែលលោកធ្លាប់បានធ្វើកន្លងមក។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

គ្រូបង្វឹករបស់ក្រុមរៀលម៉ាឌ្រីដ (Real Madrid) លោកជូសេ ម៉ូរីញ៉ូ (Jose Mourinho) បានធ្វើ ដំណើរមកទឹកដីអង់គ្លេស ដើម្បីសង្កេតមើលការប្រកួតរបស់ក្រុម ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ឬហៅម្យ៉ាងទៀតថា ម៉ែនញូ (Man Utd) កាលពីថ្ងៃអាទិត្យកន្លងទៅ។ ដំណើររបស់គាត់ គឺដើម្បីត្រៀមដល់ការប្រកួត ជើងឯកកំពូលរបស់អ៊ឺរ៉ុប ឆែមពាន លីក (Champions League) នៅថ្ងៃពុធខាងមុខនេះ។ ការប្រកួតរវាងក្រុម រៀលម៉ាឌ្រីដ(អេស្ប៉ាញ) និងក្រុមម៉ែនញូ(អង់គ្លេស) គឺជាការប្រកួតដ៏ធំមួយ ដែលពិភពលោកទាំងមូលកំពុងតែរង់ចាំ។


លោក អាឡិច ហ្វឺកឺសិន និងលោកជូសេ ម៉ូរីញ៉ូ។ Getty Images / All Over Press

ការប្រកួតជើងទី១ ក្នុងវគ្គ១៦ក្រុមចុងក្រោយ នៅកីឡាដ្ឋាន បឺណាប៊ូ (Bernabeu) របស់ក្រុម រៀលម៉ាឌ្រីដនេះ ជាជំនួប​សត្រូវចាស់រវាង លោក ម៉ូរីញ៉ូ និងលោក អាឡិច ហ្វឺកឺសិន (Alex Ferguson) ដែលជាគ្រូបង្វឹករបស់ក្រុមម៉ែនញូ។ ក្នុងការ​ប្រកួតនេះ កីឡាករខ្សែប្រយុទ្ធ របស់ ក្រុមរៀលម៉ាឌ្រីដ គ្រីស្ទែណូ រ៉ូណាល់ដូ (Cristiano Ronaldo) ក៏នឹងត្រូវប្រឈមមុខ​នឹងក្រុមចាស់ របស់គាត់ដែរ។

លោក ម៉ូរីញ៉ូ ជាគ្រូបង្វឹកម្នាក់ល្បីល្បាញ ហើយគាត់ក៏ធ្លាប់លោតអបអរ ម្តងរួចមកហើយ ដោយកាលនោះ ក្រុមប៉តូ (Porto) ជាក្រុមដែលគាត់ធ្លាប់គ្រប់គ្រង បានយកឈ្នះក្រុមម៉ែនញូ។ ពិតណាស់ នោះជាការជោគជ័យមួយ ដ៏គួរឲ្យភ្ញាក់ផ្អើល ដែល​លោកធ្លាប់បានធ្វើកន្លងមក។

លោក ម៉ូរីញ៉ូ ដែលអង្គុយសំឡឹងទៅមើលការប្រកួតរបស់ ក្រុមម៉ែនញូ ខណះពេលដែល ម៉ែនញូបានយកឈ្នះ ក្រុមអេវ៉ឺតុន ហើយមាន១២ពិន្ទុក្នុងការបន្តនាំមុខលើកំពូលតារាងព្រីមែ លីក (Premier League) បានប្រាប់ដល់ទូរទស្សន៏​របស់ក្រុម​ម៉ែនញូថា «យើងត្រូវតែមាន អារម្មណ៏ឲ្យល្អ ក្នុងការប្រកួតនោះ។ មនុស្សជាច្រើនគិតថា យើងនឹងស្ថិតក្រោមសម្ពាធ ព្រោះ នឹងត្រូវមានក្រុមធំមួយ ត្រូវធ្លាក់ចេញពីការប្រកួតក្នុងពេលឆាប់ៗនេះ។ ប៉ុន្តែបុគ្គលិករបស់ក្រុមរៀលម៉ាឌ្រីដ និងក្រុម​ម៉ែនញូ ក៏ដូចជាកីឡាករទាំងអស់មានការពេញចិត្ត ព្រោះវាជាការប្រកួត មួយដែលអស្ចារ្យ ហើយយើងត្រូវតែរៀបចំឲ្យល្អបំផុត តាមដែលអាចយើងធ្វើទៅបាន។»

បុរសជនជាតិព័រទុយកាល់រូបនេះ បានបន្តទៀតថា «វាជាការប្រកួតមួយដ៏ធំ! អ្នកគ្រប់គ្នាតែង តែចង់លេង ហើយក៏គ្មាន​នរណាម្នាក់មានអារម្មណ៏ថាហត់នឿយនោះដែរ។ នេះជាការប្រកួត មួយដែល ពិភពលោកកំពុងរង់ចាំមើល ហើយពួកគេ​ក៏មិនផ្តោតសំខាន់ទៅលើការប្រកួត ឆែមពាន លីក គូរផ្សេងៗទៀតដែរ។ ដូច្ឆេះខ្ញុំសង្ឃឹមថា យើងនឹងអាចផ្តល់នូវអ្វីៗ ដែល​ពួកគេ ទទឹងរង់ចាំ។»

ក្រុមរបស់លោក ហ្វឺកឺសិន កម្រនឹងយកឈ្នះក្រុមរបស់លោក ម៉ូរីញ៉ូ ណាស់ គឺធ្លាប់យកឈ្នះ បានតែ២ដងគត់ ក្នុងកំឡុង​ពេលដែល លោកម៉ូរីញ៉ូនៅដឹកនាំក្រុមឆែលស៊ី។

គ្រូបង្វឹករបស់ក្រុមម៉ែនញូ លោកហ្វឺកឺសិន ក៏បាននិយាយថា «ខ្ញុំបានជជែកជាមួយលោក ជូសេ ម៉ូរីញ៉ូ រួចហើយ គាត់មាន​ទំរង់លេងយ៉ាងល្អ។ យើងទាំងពីនាក់ កំពុងតែសំលឹងមើលទៅ ការប្រកួតនៅថ្ងៃពុធខាងមុខ ហើយវាពិតជា គួរឲ្យភ្ងាក់​ផ្អើល​ជាមិនខាន»៕

---------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភព៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...