ជូស្ទីន ប៊េប៊័រ និងរ៉ៃយ៉ាណា មាន​ទំនាក់​ទំនង​នឹង​គ្នា?

តាមទស្សនាវដ្ដីនេះ កំពូលតារាចម្រៀងទាំងពីរ ដែលមានអាយុខុសគ្នាប្រាំមួយឆ្នាំនោះ ទំនងជាមានទំនាក់ទំនងជាមួយគ្នា កាលពីឆ្នាំ២០១១។ នៅពេលនោះ អ្នកទាំងពីរត្រូវបានគេមើលឃើញថា នៅជិតល្អូកល្អឺននឹងគ្នា ធ្វើអោយគេអាចច្រឡំបានយ៉ាងងាយ នៅពេលទៅចូលរួម ក្នុងពិធី«គ្រប់តារាល្បែងទាំងអស់» របស់ក្រុមហ៊ុន អ៊ិនប៊ីអេ (NBA)។ តែរហូតមកទល់នឹងបច្ចុប្បន្ននេះ ចំណងទាក់ទងនេះ នៅតែបន្តរហូតមក បើទោះជាគេដឹងថា ជូស្ទីន ប៊េប៊័រ (Justin Bieber) នៅជាមួយនឹងនាងកញ្ញាដ៏ប្រិមប្រិយ សេឡេណា ហ្គោមេស (Selena Gomez) នោះក៏ដោយ។
Loading...
  • ដោយ: ឈូករ័ត្ន
  • កែប្រែចុងក្រោយ: February 11, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ស្ដាប់ទៅដូចជាមិនសម តែទស្សនាវដ្ដី ជីវិតនិងរចនា (Life & Style) បានបញ្ជាក់ពីរឿងនេះ គាលពីថ្ងៃទី០៦ខែកុម្ភះកន្លង​ទៅនេះ នៅលើគេហទំព័ររបស់ខ្លួន។


ជូស្ទីន ប៊េប៊័រ និងរ៉ៃយ៉ាណា ក្នុងពិធី«គ្រប់តារាល្បែងទាំងអស់»។

តាមទស្សនាវដ្ដីនេះ កំពូលតារាចម្រៀងទាំងពីរ ដែលមានអាយុខុសគ្នាប្រាំមួយឆ្នាំនោះ ទំនងជាមានទំនាក់ទំនងជាមួយគ្នា កាលពីឆ្នាំ២០១១។ នៅពេលនោះ អ្នកទាំងពីរត្រូវបានគេមើលឃើញថា នៅជិតល្អូកល្អឺននឹងគ្នា ធ្វើអោយគេអាច​ច្រឡំបាន​យ៉ាងងាយ នៅពេលទៅចូលរួម ក្នុងពិធី«គ្រប់តារាល្បែងទាំងអស់» របស់ក្រុមហ៊ុន អ៊ិនប៊ីអេ (NBA)។ តែរហូត​មកទល់នឹង​បច្ចុប្បន្ននេះ ចំណងទាក់ទងនេះ នៅតែបន្តរហូតមក បើទោះជាគេដឹងថា ជូស្ទីន ប៊េប៊័រ (Justin Bieber) នៅជាមួយនឹង​នាង​កញ្ញាដ៏ប្រិមប្រិយ សេឡេណា ហ្គោមេស  (Selena Gomez) នោះក៏ដោយ។

ទស្សនាវដ្ដី ជីវិតនិងរចនា បានទៅឆ្ងាយជាងនេះទៅទៀត ដោយបានពន្យល់ថា ទំនាក់ទំនងសម្ងាត់រវាងជូស្ទីន និង​រ៉ៃយ៉ាណា (Rihanna) នេះ ជាហេតុផលមួល ដែលធ្វើអោយ ជូស្ទីន និងសេឡេណា បែកប្រេះឆាពីគ្នា។ ឥឡូវនេះ សំនួរ​ដែលមនុស្សទាំងអស់ បានចោទសួរ ថាតើហេតុអីបានជា គេមិនបានលឺរឿងនេះនៅមុននឹង? «ជូស្ទីន មិននិយាយទៅ​ប្រាប់នរណាម្នាក់ឡើយ ព្រោះខ្លាចគេដៀលថា នាយជាប្រុសសាវ៉ា» ទស្សនាវដ្ដីបានប្រកាស យ៉ាងដូច្នេះ។

តែទោះជាយ៉ាងណាក៏ដោយ ក៏តារាចម្រៀងទាំងពីរ តាមរយះអ្នកនាំពាក្យរបស់ផងខ្លួន បានចេញមុខ មកច្រានចោល នូវ​ដំណឹង​ដ៏អាស្រូវនេះ។ សូមបញ្ជាក់ថា រ៉ៃយ៉ាណា អាយុ២៤ឆ្នាំ ជាអ្នកចម្រៀង អ័រអេនប៊ី (R&B ) និងផប (pop) ជាអ្នករាំ និង​អ្នកសម្ដែង​ភាពយន្ដម្ដងម្កាលម្នាក់ មកពីប្រទេសបាបាដូ (ផ្នែកអាគ្នេយ៍នៃសហរដ្ឋអាមេរិក)។ នាងចាប់ផ្ដើមល្បីខ្លាំង ក្នុង​អំឡុងឆ្នាំ២០០៦ ជាមួយនឹងថាសចម្រៀងលើកទីពីរបស់នាង ហើយនាងបានទទួលនូវ ពានរង្វាន់ចម្រៀង​ជាច្រើននៅឆ្នាំ​បន្ទាប់មក ពីទស្សនាវដ្ដីធំៗ នៅអាមេរិក និងអង់គ្លេស។ ជាពិសេសទៅទៀត នាងបានជាប់ឈ្មោះ ជាតារាដែលមាន​ឥទ្ធិពលជាងគេ នៅឆ្នាំ២០១២កន្លងទៅនេះ។

ចំណែកយើងជាអ្នកតាមដានវិញ ជឿឬមិនជឿ ក៏យើងមិនអាចដឹងថា តើតារាចម្រៀងល្បី និងមានរូបស្អាត ដូចនាង រ៉ៃយ៉ាណា នឹងអាចមានចំណងទាក់ទង អោយជាប់លាប់យ៉ាងដូចម្ដេច ជាមួយ ជូស្ទីន ប៊េប៊័រ នោះ?

--------------------------------------------------
ដោយ ឈូករ័ត្ន - ប៉ារីស​ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...