សម្ផស្ស​ក្រុង​«គុជ» មើល​ពី​«គូទ»​មក​វិញ!

ជារូបភាព ដែលសារព័ត៌មានក្នុងស្រុក មិនសូវដែល​យកចិត្តទុកដាក់។ តែផ្ទុយទៅវិញ សារព័ត៌មាន​នៅ​ក្រៅ​ស្រុក ដែល​ចេញ​ផ្សាយ ទាំងជាភាសាអង់គ្លេស ទាំងជាភាសាបារាំង សុទ្ធតែបានយករូបភាពនេះ ដែលថត​ដោយ​ភ្នាក់ងារ​មួយ​រូប នៃបណ្ដាញព័ត៌មាន ខ្មែរថែម៍ (Khmer Times) ទៅចុះផ្សាយយ៉ាងព្រោងព្រាត ដោយ​ដាក់​ជា​ចំណង​ជើង ស្ដីពី​ជាតិ​ពុល និង​បញ្ហា​បរិស្ថាន​ធ្ងន់ធ្ងរ នៃរាជធានីភ្នំពេញ បេះដូងរបស់រាជាណាចក្រ ដែល​ក្រុម​មន្ត្រីខ្មែរ​ហៅ «ក្រុងគុជ»។
រូបភាពខុសគ្នា រវាងការផ្សាយរបស់រដ្ឋាភិបាល និងការថតជាប់ ពីទិដ្ឋភាពកាកសំណល់ ខាងក្រោយរាជធានីភ្នំពេញ។ (រូបថតផ្តិតពីអេក្រង់)

សារព័ត៌មានជាច្រើនលើសលប់ បានដកស្រង់យករូបភាព នៃសម្រាមកាកសំណល់ ដ៏គួរឲ្យព្រឺព្រួច គ្រប​ដណ្ដប់​ពី​លើ​អាងបណ្ដោះទឹកកខ្វក់ របស់រាជធានីភ្នំពេញ ទៅចុះផ្សាយយ៉ាងព្រោងព្រាត។ ហើយគេ​នៅ​មិន​រាប់​បញ្ចូល ពីគេហទំព័រតូចៗជាច្រើនផ្សេងទៀត ដែលបានយករូបភាពដដែលនេះ ទៅផ្សាយបន្តនោះ​ផង​ទេ។

» ការចុះផ្សាយ របស់សារព័ត៌មានជាភាសាអង់គ្លេស៖

» ការចុះផ្សាយ របស់សារព័ត៌មានជាភាសាបារាំង៖

» ការយកទៅបង្ហោះ នៅក្នុងវេទិកាជជែក «Reddit» ដ៏ល្បីឈ្មោះ ដែលមានមនុស្សរាប់សិបម៉ឺនសែននាក់ ចូល​ទៅ​ពិគ្រោះ​ក្នុងមួយថ្ងៃៗ៖

រូបភាពនេះ ត្រូវបានថតពីលើអាកាស ដោយម៉ាស៊ីនថត​របស់ភ្នាក់ងារ​យកព័ត៌មាន​មួយរូប នៃសារព័ត៌មាន «Khmer Times» កាលពីអំឡុងពាក់កណ្ដាលខែឧសភា ឆ្នាំ២០១៦ កន្លងមកនេះ ដោយបាន​បង្ហាញ​ពី​កាក​សំណល់ សព្វគ្រប់បែបយ៉ាង កំពុងវាយលុកទៅលើអាងបណ្ដោះទឹកកខ្វក់ ចេញពីរាជធានីភ្នំពេញ។

ទិដ្ឋភាពខាងលើ មិនបានធ្វើឲ្យគេឆ្ងល់ទេ ថាហេតុដូចម្ដេចបានជារាជធានី ចេះតែរងគ្រោះ​នឹង​ទឹក​ជំនន់​ទឹក​ភ្លៀង បើទោះជាគេនៅមិនទាន់រាប់បញ្ចូល ពីករណីផ្សេងទៀត​ក៏ដោយ។ ម្ដងម្កាល គេបានដឹងថា មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ បានបញ្ជូនរថស្ទូច ដើម្បីទៅកាយសម្រាម​កាកសំណល់​ទាំងនេះ​ចេញដែរ តែ​សំនួរ​​សួរ​ថា កំណាយម្ដងម្កាលនេះ ជាដំណោះស្រាយសម្រាប់រយៈពេលវែង នៃរាជធានីមួយ ដែល​មាន​ឈ្មោះ ជា​«ក្រុង​គុជ»​ដូច្នេះ​ឬ?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់