អាមេរិក៖ ស្ត្រីម្នាក់បើកបរ ជា​មួយ​នឹង«ទីទុយ» ជាប់​ក្នុង​ឃ្លុប​ឡាន​ខាង​មុខ (វីដេអូ)

ស្ត្រីអ្នកកាន់ចង្កូតនេះ បើករថយន្ដធុន ៤X៤ របស់នាង ទៅកាន់ក្រុងផ្លេនតាសិន ក្នុងរដ្ឋផ្ល័រីដ។ ពេលនោះជាពេលយប់ ដែលងងឹកមើលអ្វីមិនឃើញ ហើយនាងបានជួបបុកនឹងសត្វអ្វីមួយ ដែលនាងបានគិតថា គ្រាន់តែជាសត្វស្លាបតូចមួយប៉ុណ្ណោះ។ ដោយហេតុនេះហើយ ទើបកូណេបានជ្រើសរើស ការបន្តដំណើររហូតដល់ទិសដៅ ហើយបានចតរថយន្ដរបស់នាង ទៅក្នុងចំណតរថយន្ដ។
Loading...
  • ដោយ: សេក មនោរកុមារ
  • កែប្រែចុងក្រោយ: February 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

កូណេ វីលៀវ (Coney Williaws) ស្ត្រីដែលជាអ្នកកាន់ចង្កូតរថយន្ដម្នាក់ នៅក្រុងផ្លេនតាសិន (Plantation) ក្នុងរដ្ឋផ្ល័រីដ (Floride) នោះ បានរកឃើញ«អ្នកដំណើរមិនបានអញ្ជើញម្នាក់» នៅក្នុងរថយន្តរបស់នាង៖ សត្វទីទុយ ជាប់នៅក្នុង​ឃ្លុប​ខាងមុខនៃ​រថយន្ដរបស់នាង។


សត្វទីទុយ ជាប់នៅក្នុងឃ្លុប សម្លឹងមើលមកក្រៅ តាមសំណាញ់របាំងរថយន្ដខាងមុខ។ រូបចម្លងពីអេក្រង់វីដេអូ។

ស្ត្រីអ្នកកាន់ចង្កូតនេះ បើករថយន្ដធុន ៤X៤ របស់នាង ទៅកាន់ក្រុងផ្លេនតាសិន ក្នុងរដ្ឋផ្ល័រីដ។ ពេលនោះជាពេលយប់ ដែលងងឹកមើលអ្វីមិនឃើញ ហើយនាងបានជួបបុកនឹងសត្វអ្វីមួយ ដែលនាងបានគិតថា គ្រាន់តែជាសត្វស្លាប​តូចមួយ​ប៉ុណ្ណោះ។ ដោយហេតុនេះហើយ ទើបកូណេបានជ្រើសរើស ការបន្តដំណើររហូតដល់ទិសដៅ ហើយបានចតរថយន្ដ​របស់​នាង ទៅក្នុងចំណតរថយន្ដ ដោយមិនចាប់អារម្មណ៍ នឹងអ្វីទាំងអស់។

«អ្នកឯងមានអ្វីមួយ នៅក្នុងឃ្លុប ...»

ប៉ុន្តែរហូតមកដល់ព្រឹកស្អែកឡើង ទើបកូណេ បានដឹងថា នាងមិនបានបុកសត្វស្លាបតូចមួយនោះទេ។ គ្រួសារមួយ ដែល​ចតរថយន្ដនៅជាប់ នឹងរថយន្ដរបស់នាង បានទូរស័ព្ទហៅមកនាង ហើយនិយាយប្រាប់ថា «ចូរអ្នកកុំធ្វើអ្វីទាំងអស់ ព្រោះ​មានអ្វីមួយ នៅក្នុងឃ្លុបខាងមុខ នៃរថយន្ដរបស់អ្នក»។ បន្ទាប់ក្រោយមក ពួកគេនោះបានបន្តទៀតថា «ជាសត្វទីទុយ​មួយក្បាល»។ នាងកូណេ ភ្ញាក់ព្រើត «សត្វទីទុយ» !!??

សត្វទីទុយ នៅមានសុខភាពល្អ

នៅពេលនាងមកដល់ និងបានពិនិត្យដោយផ្ទាល់ភ្នែករបស់នាងនោះ ស្ត្រីជនជាតិអាមេរិកាំងរូបនេះ បានយល់និងឃើញ សត្វទីទុយមួយក្បាល មានភ្នែកមូលធំៗមួយគូ បញ្ចេញពន្លឺពណ៌លឿង កំពុងសម្លឺងមកនាងវិញ តាមសំណាញ់​របាំង​ខាងមុខ នៃរថយន្ដរបស់នាង។ នាងកូណេក៏បានហៅជាបន្ទាន់ ទៅកាន់ភ្នាក់ងារការពារសត្វ ដើម្បីសុំកិច្ចអន្តរាគមន៍។ នៅ​ពេលភ្នាក់ងារម្នាក់នោះមកដល់ គាត់បានបើកឃ្លុបរថយន្ដឡើង ហើយចាប់បីដោយថ្នមៗ សត្វទីទុយដ៏កំសត់ យក​ចេញ​មកក្រៅ។

មើលទៅ សត្វស្លាប មិនមានរងរបួសអ្វីឡើយ ហើយទំនងជានៅមានសុខភាពល្អដូចធម្មតា៕

សូមទស្សនាវីដេអូខាងក្រោម ដែលនិយាយពីព័ត៌មានដ៏ពិសេសនេះ៖

-----------------------------------------------------
ដោយ សេក មនោរកុមារ - ប៉ារីស​ ថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...