កម្ពុជា៖ ផ្ដាសាយបក្សី​ បាន​សម្លាប់​កុមារ​ទី៥ ចូល​មក​ដល់​ខែ​កុម្ភះ

កុមារីម្នាក់អាយុ៥ឆ្នាំ ដែលទំនងជាមានទំនាក់ទំនងជាមួយសត្វស្លាប នៅក្នុងខេត្តតាកែវ (ផ្នែកខាងត្បូងនៃប្រទេសកម្ពុជា) បានស្លាប់កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៧ខែកុម្ភះ កន្លងទៅនៅក្នុងមន្ទីពេទ្យ។ ការពិនិត្យកោសល្យវិច្ឆ័យ បានបញ្ជាក់ករណីនេះ ពីវត្តមាន នៃមេរោគ H5N1 ដែលធ្វើអោយកុមារី ក្លាយជាជនរងគ្រោះដល់ជីវិតទីប្រាំ រាប់តាំងពីដើមឆ្នាំនេះមក។
Loading...
  • ដោយ: កេសរ កូល
  • កែប្រែចុងក្រោយ: February 10, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រសួងសុខាភិបាលកម្ពុជា និងអង្គការសុខភាពពិភពលោក (OMS) បានបញ្ជាក់ពីមរណភាពរបស់កុមារី អាយុ៥ឆ្នាំម្នាក់​ទៀត ដែលរងគ្រោះដោយជម្ងឺផ្ដាសាយបក្សី បង្កដោយមេរោគ H5N1។ ជាកុមារីរងគ្រោះទីប្រាំហើយ ក្នុងប្រទេសកម្ពុជា រាប់តាំងពីដើមឆ្នាំ២០១៣នេះមក។


ពិនិត្យសាកល្បង ទៅលើសត្វបក្សីស្រុកទាំងឡាយ ដោយមន្ត្រីជំនាញ។

កុមារីម្នាក់អាយុ៥ឆ្នាំ ដែលទំនងជាមានទំនាក់ទំនងជាមួយសត្វស្លាប នៅក្នុងខេត្តតាកែវ (ផ្នែកខាងត្បូងនៃប្រទេសកម្ពុជា) បានស្លាប់កាលពីថ្ងៃព្រហស្បត្តិ៍ ទី០៧ខែកុម្ភះកន្លងទៅ នៅក្នុងមន្ទីពេទ្យ។ ការពិនិត្យកោសល្យវិច្ឆ័យ បានបញ្ជាក់ករណី​នេះ ពីវត្តមាន នៃមេរោគ H5N1 ដែលធ្វើអោយកុមារី ក្លាយជាជនរងគ្រោះដល់ជីវិតទីប្រាំ រាប់តាំងពីដើមឆ្នាំនេះមក។

ជនរងគ្រោះដទៃទៀត តាំងពីដើមឆ្នាំនេះ​ រួមមាន ទារកម្នាក់អាយុ៨ខែ មកពីរាជធានីភ្នំពេញ មានអាការៈរោគនេះ នៅថ្ងៃ​ទី​៩​ខែមករា - យុវតីជំទង់ម្នាក់អាយុ១៧ឆ្នាំ មកពីខេត្តតាកែវ មានអាការៈរោគ នៅថ្ងៃទី១១ខែមករា - បុរសម្នាក់អាយុ ៣៥ឆ្នាំ និង ទារិកាម្នាក់អាយុ១៧ខែមកពី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានអាការៈរោគនៅថ្ងៃទី១៣មករា - និងកុមារីម្នាក់ទៀត​អាយុ៩ឆ្នាំ មកពីស្រុកទឹកឈូខេត្តកំពត មានអាការៈរោគនៅថ្ងៃទី១៥ខែមករា។

នៅក្នុងករណី បានបង្ហាញដំបូងនូវអាការៈដូចគ្រុនក្ដៅខ្លាំង ក្អក និងអាការៈខ្លះទៀត មានសណ្ឋានជាជម្ងឺផ្ដាសាយ។ បួន​ករណីមុន បានស្លាប់ ដោយមានតែទារកអាយុ៨ខែ មកពីខ័ណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញ តែម្នាក់គត់ ដែលនៅ​រស់រានមានជីវិត។ ដំណកស្រង់ជាច្រើន ត្រូវបានយកទៅវិភាគក្នុងមន្ទីពិសោធន៍ នៃវិទ្យាស្ថានជាតិ សុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រ (Pasteur) កម្ពុជា។

លទ្ធផលជាដំបូង មិនបានរកឃើញថា មានការចម្លងរវាងពីមនុស្សទៅមនុស្សទេ តែ៤ករណីពីក្នុងករណីទាំងនេះ គេបាន​ដឹងថា អ្នកជម្ងឺមានទំនាក់ទំនងផ្ទាល់ ជាមួយនឹងសត្វបក្សីឈឺ ឬស្លាប់នឹងជម្ងឺដ៏សាហាវនេះ។ សូមរំលឹកថា កាលពីឆ្នាំ​២០១២កន្លងទៅ អាជ្ញាធរកម្ពុជាធ្លាប់បានប្រកាស ពីករណីស្លាប់នឹងជម្ងឺនេះ ចំនួន៣ករណី។ «ប្រទេសកម្ពុជា ជាប្រទេស​តែមួយគត់ ដែលករណីស្លាប់បណ្ដាលពីជម្ងឺផ្ដាសាយបក្សី បានឆ្លងចូលមកដល់ឆ្នាំ២០១៣» នេះបើតាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក (OMS) ចេញផ្សាយ ថ្ងៃទី០១ខែកុម្ភះកន្លងទៅ។

បើតាមអង្គការពិភពលោកមួយនេះ ជម្ងឺផ្ដាសាយបក្សីបង្កមកពីមេរោគ H5N1 បានសម្លាប់មនុស្ស៣៦៥នាក់ហើយ នៅ​ពេល​ដែលមានការរាលដាលខ្លាំង កាលពីឆ្នាំ២០០៣ ក្នុងពិភពលោក។ មនុស្សដែលបានឆ្លងយកមេរោគនេះ ភាគច្រើន​មាន​ទំនាក់ទំនងផ្ទាល់ ជាមួយនឹងសត្វស្លាបឈឺ៕

------------------------------------------------
ដោយ ៖ កេសរកូល - ភ្នំពេញ ថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៣
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...