មហាមេដ ម៉េរាហ៍ ខ្មាញ់កាំភ្លើង នៅទូលូ ស្លាប់ហើយ

Loading...
  • ដោយ: មនោរម្យ.អាំងហ្វូ ដោយ ៖ មនោរម្យព័ងអាំងហ្វូ - ប៉ារីស ថ្ងៃទី ២២ មិនា​ ២០១២
  • កែប្រែចុងក្រោយ: March 22, 2012
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ច្រើនជាង ៣០០គ្រាប់កាំភ្លើង ត្រូវបានគេលឺសូរ នៅជុំវិញគេហដ្ឋានដែល មហាមេដ ម៉េរាហ៍ (Mohamed Merah) ស្នាក់នៅ ។​ បន្ទាប់ពីបញ្ចុះបញ្ចូល អោយប្រគល់ខ្លួន និងរងចាំអស់រយះពេល ជាង ៣២ម៉ោងមក កងកំលាំងរ៉េដ បានបើកការវាយប្រហា នៅប្រហែលជាម៉ោង ១០ម៉៣០ ព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែមិនា ដើម្បីបង្ខំអោយ ខ្មាញ់កាំភ្លើង មហាមេដ ម៉េរាហ៍ ដាក់អាវុធ និងប្រគល់ខ្លួន ។

មហាមេដ ម៉េរាហ៍ អាយុ ២៣ឆ្នាំ ត្រូវបានគេរកឃើញថា ជាជនសង្ស័យនៅក្នុងការបាញសំលាប់ ដ៏រង្គាល ទៅលើឃាតកម្មចំនួន៣ ដែលលើកចុងក្រោយ គឺការបាញ់សំលាប់ ថ្ងៃច័ន្ទ ទី១៩ ខែមិនា នៅសាលាបង្រៀន Ozar Hatora របស់សហគមន៍ អ្នកកាន់សាសនា ជ្វីហ្វ បានធ្វើអោយមនុស្ស ៤នាក់ស្លាប់ ហើយ ២នាក់ផ្សេងទៀតរបួស ។ មហាមេដ ម៉េរាហ៍ Mohamed Merah ត្រូវបានកងកំលាំង រ៉េដ ដាក់អោយស្ថិតក្នុងការហ៊ុំមព័ទ្ធ តាំងតែពីព្រលឹមស្រាងៗ មួយថ្ងៃមុននេះម្លេះ ។

ការបាញ់ឆ្លើយឆ្លងគ្នា ដែលគេបានពណ៌នាថា ដូចស្ថិតនៅក្នុងពេលមានសង្គ្រាម បានប្រព្រឹត្តទៅរហូតដល់ម៉ោង ១១ម៉៣១។ អស់រយះពេលជាង ១ម៉ោងនេះហើយ ដែលគេ បានសំលាប់ជនសង្ស័យ មហាមេដ ម៉េរាហ៍ ក្នុងខណៈ ដែលជននេះខំព្យាយាម រត់គេចខ្លួនតាមបង្អួច។​ ខាងកងកំលាំង រ៉េដ ត្រូវបានគេរាយការណ៍ថា មានរបួស៣នាក់ ដែលក្នុងនោះម្នាក់របួសធ្ងន់ ។

ប្រភពពីខាងកងកំលាំងនគរបាល បាននិយាយថា មហាមេដ ម៉េរាហ៍ ធ្លាប់បានធ្វើដំណើរពីរដង ទៅហ្វឹកហាត់ យុទ្ធសាស្រ្ត និងការប្រយុទ្ធ ជាមួយនឹងពួកស្ម័គ្រប្រយុទ្ធ នៅប្រទេសអាហ្គានីស្ដង់​ ។ ហើយ មហាមេដ ម៉េរាហ៍ ខ្លួនឯងក៏បានបញ្ជាក់ថាខ្លួនជា កងប្រយុទ្ធរបស់ ព្រះអាឡាហ៍ moudjahid  ដែលបានទទួលការបង្វឹកពីក្រុម អាល់កៃដា ។ ក្នុងអំឡុងពេលបញ្ចុះបញ្ចូល ដែលធ្វើដោយ ក្រុមកងកំលាំងរ៉េដ មហាមេដ ម៉េរាហ៍ បានពណ៌នាពី ភាពមិនស្ដាយក្រោយ ក្នុងការប្រព្រឹត្ត ហើយក៏មានគំរោងធ្វើឃាតកម្ម ផ្សេងៗទៀងផងដែរ ៕

 

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...