ចាស្ទីន ប៊េប៊ើរ ស្រាត​ថត​ក្នុង​ធម្មជាតិ ផ្អើល​បណ្ដាញ​សង្គម

តារាចម្រៀងល្បី វ័យ២២ឆ្នាំ បានផ្ញើរជូនបណ្ដាអ្នកគាំទ្រ នូវចំណងដៃដ៏ពិសេសជាថ្មីទៀត នោះ​គឺ​ទិដ្ឋភាព​«ស្លៀក​ខ្យល់​ដណ្ដប់​មេឃ» នៃ​តារា​ជាតិ​កាណាដា​​ខ្លួនឯង​តែម្ដង។
ចាស្ទីន ប៊េប៊ើរ ស្រាត​ថត​ក្នុង​ធម្មជាតិ ផ្អើល​បណ្ដាញ​សង្គម
ចាស្ទីន ប៊េប៊ើរ កំពុងជជែកជាមួយធម្មជាតិ ដោយគ្មានស្លៀកពាក់អ្វីទាំងអស់។ (រូបថត instagram)
Loading...
  • ដោយ: ឈូករ័ត្ន អត្ថបទ និងយកការណ៍៖ ឈូករ័ត្ន ([email protected]) - បារីស ថ្ងៃទី២៨ មីនា ២០១៦
  • កែប្រែចុងក្រោយ: March 29, 2016
  • ប្រធានបទ: តារា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ទោះជាតារាចម្រៀង ចាស្ទីន ប៊េប៊ើរ (Justin Bieber) នៅមានវ័យក្មេងយ៉ាងណាក៏ដោយ តែតារាចម្រៀង​មាន​រឿងដ៏ពិសេសៗ មិនចាញ់ក្រុមតារាល្បីៗ ដែលមានវ័យចំណាស់ ផ្សេងៗទៀតប៉ុន្មានឡើយ។ បើរឿងខ្លះ​របស់ ចាស្ទីន ជារឿងអាស្រូវ ឬរឿងស្រាតអាក្រាតកាយ ដែលត្រូវសារព័ត៌មានមួយចំនួន យកមកចុះ​ផ្សាយ​នោះ តែ​ពេល​ខ្លះផ្សេងទៀត គឺតារាចម្រៀងខ្លួនឯង ដែលអត់ទ្រាំមិនបាន ជាអ្នកទម្លាយចេញជាសាធារណៈ បង្កឲ្យ​អ្នក​គាំទ្រ អត់​ទ្រាំ​មិន​ញ៉ាក់​ភ្នែក​មិនបាន។

ដូចជារូបភាពខាងលើនេះជាដើម ដែល ចាស្ទីន បានថតជាលក្ខណៈ «ស្លៀកខ្យល់ដណ្ដប់មេឃ» បង្ហាញ​«កំប៉េះ​គូថ»ឡើងគ្រហាញៗ ហើយត្រូវបាន ចាស្ទីន ខ្លួនឯងយកមកបង្ហោះ នៅទំព័រ «Instagram» កាល​ពី​ចុង​សប្ដាហ៍​កន្លងមកនេះ។ រូបថតនេះ បើឃើញភ្លាម វាហាក់ដូចជា មានលក្ខណៈ«អាសអាភាស» តែបើ​សម្លឹង​យូរ​បន្ដិច និងពិនិត្យឲ្យបានគ្រប់ជ្រុង នៃរូបថត គេនឹងយល់ផ្សេង ថា ចាស្ទីន កំពុងប្រាស្រ័យទាក់ទង ជា​មួយ​ធម្មជាតិ។

ប្រសិនជា ចាស្ទីន ចង់បង្ហាញពីន័យដ៏ពិសេស ដូចបានពន្យល់ខាងលើនេះ អ្នកគាំទ្រជាច្រើន ច្បាស់​ជា​កាន់​តែ​ស្រឡាញ់ តារាចម្រៀងខ្លាំងឡើង ដូចការដាក់យោបល់វាចា ដ៏ច្រើនលើសលប់ នៅភ្ជាប់ជាមួយនឹងរូបថត ក្នុង​ទំព័រ «Instagram» ជាភស្ដុតាងស្រាប់។ ប៉ុន្តែ ក្នុងពេលកន្លងមក រូបថតស្រាតជាច្រើន ត្រូវបានបែកធ្លាយ ដោយ​ក្រុម​អ្នក​​តាមប្រម៉ាញ់ថតរូបតារា ហើយត្រូវបានយកផ្សាយ យ៉ាងកក្រើកពាសពេញទឹក ពាសពេញដី។ ក្នុង​ចំណោមនោះ មានរូបថតខ្លះ ត្រូវបានគេហទំព័ររុករកធំៗ ដូចយ៉ាង «Google» ឬ «Bing» ជាដើម រារាំង​ចេញ​ពីទិន្នន័យ​ស្វែងរក របស់ពួកគេ៕

» រូបថតស្រាតមួយចំនួនទៀតរបស់ ចាស្ទីន៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...