កីឡាករបាល់ទាត់ស៊ីសូកូ៖ ខ្ញុំ​កើត​មក សំរាប់​បាល់​ទាត់​អង់គ្លេស

ស៊ីសូកូ (Sissoko) ជាកីឡាករមួយរូប ក្នុងចំណោមកីឡាករទាំង៥ ដែលបានមកចូលរួម ជាមួយនឹងក្រុមដែលស្ថិតនៅ តំបន់គ្រោះថ្នាក់ នៅក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករ នាខែមករានេះ ភ្លាមៗ បានជួយអោយក្រុម យកឈ្នះលើក្រុម អាស្តន់ វិឡា (Aston Villa) និងម្ចាស់ជើងឯកអ៊ឺរ៉ុប គឺក្រុមឆែលស៊ី (Chelsea)។
Loading...
  • ដោយ: វិន ជីវ័ន្ត
  • កែប្រែចុងក្រោយ: February 05, 2013
  • ប្រធានបទ:
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ម៉ូសា ស៊ីសូកូ (Moussa Sissoko) របស់ក្រុមញ៉ូកាស្សល យូណៃធីត (Newcastle United) បាននិយាយថា «ព្រីមែលីក (Premier League) បាន បង្កើតឡើងសំរាប់គាត់» បន្ទាប់ពីខ្សែបំរើ អន្តរជាតិបារាំងរូបនេះ បានចាប់ផ្តើមអាជីពរបស់គាត់ ក្នុងប្រទេសអង់គ្លេស ជាមួយនឹងគ្រាប់ បាល់បញ្ចូលទីចំនួន ២គ្រាប់ នឹងគ្រាប់បាល់បញ្ចូនចំនួន ១ទៀត ក្នុងការប្រកួតដំបូង ចំនួនពីរដងរបស់គាត់។


កីឡាករ ម៉ូសា ស៊ីសូកូ ក្រោយពេលទាត់បាល់គ្រាប់ទីពីរ ចូលទីរបស់ឆែលស៊ី។

ស៊ីសូកូ (Sissoko) ជាកីឡាករមួយរូប ក្នុងចំណោមកីឡាករទាំង៥ ដែលបានមកចូលរួម ជាមួយនឹងក្រុមដែលស្ថិតនៅ តំបន់ គ្រោះថ្នាក់ នៅក្នុងកំឡុងពេលទីផ្សារដោះដូរកីឡាករ នាខែមករានេះ ភ្លាមៗ បានជួយអោយក្រុម យកឈ្នះលើក្រុម អាស្តន់ វិឡា (Aston Villa) និងម្ចាស់ជើងឯកអ៊ឺរ៉ុប គឺក្រុមឆែលស៊ី (Chelsea)។

«ខ្ញុំគិតថា ព្រីមែលីកនេះ គឺធ្វើឡើងសំរាប់ខ្ញុំ» ស៊ីសូកូ បានប្រាប់អ្នកយកព័ត៌មាន យ៉ាងដូច្នេះ កាលពីថ្ងៃច័ន្ទ មុនពេលប្រកួត មិត្តភាពរវាងក្រុមជំរើសជាតិបារាំង នឹងក្រុមជំរើសជាតិអាឡឺមង់ នៃកីឡាដ្ឋាន ស្តែដេហ្វ្រេន (Stade de France)។

«ខ្ញុំមានបំណងមកលេងក្នុង លីក នៅអង់គ្លេសនេះ ហើយញ៉ូកាស្សល  បានអោយ‍ឪកាសនេះមកខ្ញុំ។ ខ្ញុំរីករាយខ្លាំងណាស់ ដែលមានវត្តមាននៅទីនេះ។» មូលហេតុដែលស៊ីសូកូ សប្បាយចិត្តនោះគឺ ការប្រារព្ឋពីធីអបអរសាទរ នៃការប្រកួតដំបូង ក្នុងទឹកដីរបស់ក្រុមបាលទាត់ នៅឯអេសធីជែមផាក (St James’ Park) ដោយរូបលោករកគ្រាប់បាល់ បញ្ចូលទីបានចំនួន​២គ្រាប់ ហើយធ្វើឲ្យក្រុមញ៉ូកាស្សល យកឈ្នះលើក្រុមឆែលស៊ី ដោយលទ្ធផល ៣ទល់នឹង២ កាលពីថ្ងៃសៅរ៍ទី០២ខែកុម្ភះ កន្លងទៅនេះ។

កីឡាករជនជាតិបារាំងរូបនេះ បានបន្តទៀតថា «ខ្ញុំមិនដែលស្រមៃយ៉ាងដូច្នោះទេ ការប្រកួតក្នុងផ្ទះខ្លួនឯងដំបូង ជាមួយ​នឹងជើងឯក អ៊ឺរ៉ុបឆែលស៊ី បើសិនជាមិនមានគេប្រាប់ខ្ញុំថា ខ្លួនខ្ញុំបានស៊ុតបញ្ចូលទីបាន ២គ្រាប់ទេនោះ ខ្ញុំប្រហែល​ជា​មិន​ជឿទេ។»

កីឡាករដដែលនេះ ក៏បានជួយឲ្យខ្សែប្រយុទ្ធ ដែលជាមិត្តរួមក្រុមរបស់ខ្លួន គឺកីឡាករ ប៉ាប៉ិស ស៊ីសេ (Papiss Cisse) ឲ្យ​ស៊ុតបញ្ចូលទីនៅនាទី ទី១៩ កាលពីប្រកួតជាមួយនឹងក្រុម អាស្តន់ វិឡា (Aston Villa) ដោយយកឈ្នះ ដោយលទ្ធផល ២ទល់នឹង១ កាលពីថ្ងៃអង្គារ៍ កន្លងទៅ។

កីឡាករវ័យ២៣ឆ្នាំ ស៊ីសូកូ មានវត្តមានចំនួន៦ប្រកួតហើយ ក្នុងក្រុមជំរើស ជាតិបារាំង ហើយគាត់មានតួនាទីជា ខ្សែបំរើ​ប្រយុទ្ធនៅញូកាស្សល  បន្ទាប់ពីគាត់ បានធ្វើជាខ្សែបំរើនៅ ក្រុមបាល់ទាត់នៃទីក្រុងតូឡូស (Toulouse - បារាំង)។ គាត់​បាននិយាយថា «ការលេងរបស់ខ្ញុំ នៅញូកាស្សល ក៏ដូចជាបាល់ទាត់អង់គ្លេស មានលក្ខណៈ​ជា​ខ្សែប្រយុទ្ធ ច្រើនជាង ដូច្នេះវាធ្វើឲ្យខ្ញុំ កាន់តែខ្លាំងជាងមុន។»

ការឈ្នះរបស់ក្រុមញូកាស្សល ២ប្រកួតថ្មីៗនេះ បានធ្វើឲ្យក្រុមនេះ រំកិលឡើងទៅលេខ១៥ ក្នុងតារាងចំណាត់ថ្នាក់ នៃ​ព្រីមែលីក ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមាន គំលាតត្រឹមតែ ៦ពិន្ទុ ប៉ុណ្ណោះពីតំបន់ជម្រុះចោល ហើយការប្រកួត​បន្ទាប់របស់ពួកគេ នឹងត្រូវជួបប្រកួតជាមួយនឹងក្រុមមាន់ខ្នាយមាស ថូតិនហេម ហតស្ពឺ (Tottenham Hotspur ) ដែល​កំពុងស្ថិតនៅចំណាត់ថ្នាក់លេខ៤ ក្នុងតារាងចំណាត់ថ្នាក់ដដែលនេះ៕

--------------------------------------------------------------
ដោយ៖ វិន ជីវ័ន្ត - ភ្នំពេញ ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៣
ប្រភពព័ត៌មាន ៖ រ៉យទ័រ
រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...