នាយក​ក្រុម​ប៉ារីស ទូរស័ព្ទ​ទាក់​ទង ប៉ិប ឲ្យ​មក​ដឹកនាំ​ក្រុម​ខ្លួន?

បើតាមសារព័ត៌មាន «Sport» ចេញផ្សាយប្រចាំថ្ងៃរបស់ប្រទេសអេស្ប៉ាញ បានឲ្យដឹងថា នាយក​ក្រុម​បាល់ទាត់ ប៉ារីស (PSG) បានទាក់ទងតាមទូរស័ព្ទ ទៅកាន់គ្រូបង្វឹកដ៏ល្បី លោក ប៉េប គ័រឌីយ៉ូឡា (Pep Guardiola) ដែល​ទើប​នឹង​ត្រូវ​បាន​ក្រុម ប៉ាយឺនមូនីក (Bayern Munich) ប្រកាសបញ្ឈប់លោក ជាផ្លូវការ​នាចុង​រដូវកាល​នេះ។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៦ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 28, 2015
  • ប្រធានបទ: បាល់ទាត់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

អនាគតរបស់គ្រូបង្វឹក លោក ប៉ិប គ័រឌីយ៉ូឡា អតីតគ្រូបង្ហាត់របស់ក្រុមបាសឺឡូន (Barcelonna) នៅ​មិន​ទាន់​បិទបញ្ចប់ ការផ្អើលជ្រួលជ្រើម ពីសំណាក់ក្រុមបាល់ទាត់ធំៗទាំងឡាយ នៅក្នុងទ្វីបអ៊ីរ៉ុបនោះឡើយ។ ប្រសិនជាលោក ប៉ិប មានទាក់ទងពីក្រុមបាល់ទាត់ជាច្រើន នៅអង់គ្លេស ដូចយ៉ាង មេនឆេស្ទ័រ ស៊ីធី (Manchester City) នោះក៏ដោយ តែក្រុមបាល់ទាត់ នៅក្នុងទ្វីបអ៊ឺរ៉ុបផ្សេងទៀត ក៏បានឆ្លៀតឱកាស នៃ​ការ​ចាកចេញ ពីក្រុមប៉ាយឺនមូនិក ដើម្បីអូសលោកឲ្យមកបង្ហាត់បង្ហាញ សម្រាប់ក្រុមរបស់ពួកគេនោះដែរ។

នៅក្នុងចំណោមនោះ មានក្រុមបាល់ទាត់ របស់រដ្ឋធានីប៉ារីសមួយដែរ។ សារព័ត៌មានកីឡា «Sport» របស់​ប្រទេសអេស្ប៉ាញ បានផ្សាយនៅលើគេហទំព័ររបស់ខ្លួនថា លោក ណាសេ អាល់ខេឡៃហ្វី (Nasser Al-Khelaïfi) នាយកក្រុមបាល់ទាត់ប៉ារីស​ ទំនងជាបានអន្ទងហៅលោក ប៉ិប តាមទូរស័ព្ទ ដើម្បី​ល្បួង​លោក ឲ្យ​មក​បង្ហាត់សម្រាប់ក្រុមរបស់លោក ដែលសម្បូរទៅដោយ តារាបាល់ទាត់ល្បីៗបង្គួរដែរ។

ប៉ុន្តែលោក ប៉ិប ទំនងជាមិនទាន់ឆ្លើយតប ថាយ៉ាងដូចម្ដេច ជាមួយនឹងនាយកក្រុមប៉ារីស នោះនៅ​ឡើយ។ បើតាមសារព័ត៌មានដដែលនេះ បានអះអាងថា លោក ប៉ិប បែបមិនចង់ចូល មកក្នុងប្រទេសបារាំង ដែល​សម្បូរដោយក្រុមបាល់ទាត់អន់ៗ បង្កឲ្យការប្រកួតប្រជែង មិនមានសភាពខ្លាំងក្លានោះឡើយ។ គ្រាន់​តែ​នៅ​ពាក់​កណ្ដាល​រដូវ​កាលនេះ ក្រុមបាល់ទាត់ប៉ារីស បានទាត់ឈ្នះ សឹងតែគ្រប់ការប្រកួត និងរក​បាន​ពិន្ទុ​នាំ​មុខ ក្រុម​បាល់ទាត់​បារាំង​ដែលមាន​ចំណាត់ថ្នាក់លេខ២ ដល់ទៅជិត២០ពិន្ទុ។

សូមជម្រាបជូនដែរថា គ្រូបង្វឹកសព្វថ្ងៃរបស់ក្រុមប៉ារីស លោក ឡូរ៉ង់ ប្លង់ (Laurent Blanc) នៅកំពុង​បង្ហាត់​ក្រុមនេះនៅឡើយ​ រហូតដល់ចុងរដូវកាលដូចគ្នា។ ជាមួយនឹងលទ្ធផល នៃការប្រកួត ដែលប្រកបដោយ​ជ័យ​ជំនះ យ៉ាងពោរពាសនោះ លោក ប្លង់ កំពុងស្វែងរកការចរចា ពីការបន្តកិច្ចសន្យារបស់លោក ជាមួយ​នឹង​ក្រុម​ប៉ារីស ទៅមុខទៀត៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...