ទេសចរណ៍កម្ពុជា៖ តើគួរ​ប្រើ​ពាក្យ «ទុកទុក» ឬ«រ៉ឺម៉ក»?

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងមួយ អំពាវនាវ ប្រជាជន ប្រើពាក្យ «រ៉ឺម៉ក» ជំនួសដោយពាក្យ «ទុកទុក» វិញ កាលពីថ្ងៃទី ៩ ខែមករា ឆ្នាំ២០១៣ ។ សេចក្តីជូនដំណឹងបានបង្ហាញថា ៖ « សាធារណជនមួយចំនួន កំពុងតែមានការយល់ ច្រឡំដោយប្រើពាក្យ ៉ទុកទុក ៉(Tuk Tuk) ចំពោះប្រភេទមធ្យោបាយដឹកជញ្ជូន លក្ខណៈជារ៉ឺម៉ក។ ដើម្បីរក្សានូវពាក្យដែលយើងធ្លាប់ បានប្រើប្រាស់ ជាយូរយារ មកហើយ យើងត្រូវនាំគ្នាប្រើពាក្យ ៉ រ៉ឺម៉ក ៉ជំនួសឲ្យពាក្យ ទុកទុក វិញជាប្រការល្អជាង »។ លោកជំរុញឲ្យមាន ការផ្សព្វផ្សាយព័ត៌មាននេះ ជូនសារធារណៈជន ឲ្យកាន់តែ ទូលំទូលាយ។

«ទុកទុក ឬ រ៉ឺម៉ក » ជាប្រភេទយានជំនិះមួយប្រភេទ ដែលអូស ឬសណ្តោងដោយម៉ូតូ និងទើបចូលមកក្នុង​ប្រទេសកម្ពុជា​ចុងទសវត្សរិ៍៩០។ ជាង១០ឆ្នាំមកហើយ ប្រភេទយានជំនិះដែលពេញនិយមមួយនេះ បានកើនឡើងយ៉ាង​ច្រើននៅទូទាំង ប្រទេសកម្ពុជានា ពេលបច្ចុប្បន្ននេះ។


ក្រសួងទេសចរណ៍ ចង់អោយសាធារណជនហៅយាន្តជំនិះនេះថា « រ៉ឺម៉ក» ជំនួសពាក្យ «ទុកទុក» វិញ។
MONOROOM.info Photo/O.Vary

លោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានចេញសេចក្ដីជូនដំណឹងមួយ អំពាវនាវប្រជាជន អោយប្រើពាក្យ «រ៉ឺម៉ក» ជំនួសដោយពាក្យ «ទុកទុក» វិញ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៣។ សេចក្តីជូនដំណឹងបានបង្ហាញថា «សាធារណជន​មួយចំនួន កំពុងមានការយល់ច្រឡំ ដោយប្រើពាក្យ “ទុកទុក (Tuk Tuk)” ចំពោះប្រភេទមធ្យោបាយដឹកជញ្ជូន លក្ខណៈ​ជារ៉ឺម៉ក។ ដើម្បីរក្សានូវពាក្យដែលយើងធ្លាប់ បានប្រើប្រាស់ ជាយូរយារ មកហើយ យើងត្រូវនាំគ្នាប្រើពាក្យ “រ៉ឺម៉ក” ជំនួស​ឲ្យពាក្យ “ទុកទុក” វិញជាប្រការល្អជាង»។ លោកជំរុញឲ្យមាន ការផ្សព្វផ្សាយព័ត៌មាននេះ ជូន​សារធារណជន ឲ្យកាន់តែ ទូលំទូលាយ។

ថ្មីៗនេះនៅក្នុង សន្និសីទកាសែតមួយ នៅឯព្រលានយន្តហោះ អន្តរជាតិភ្នំពេញ លោករដ្ឋមន្រ្តី ក៏បានបញ្ជាក់បន្ថែមថា «ចុះបើយើង មានពាក្យ យើងម៉េចមិនប្រើ»។ លោកថា ពាក្យរ៉ឺម៉កនេះ ក៏ជាភាសាបារាំងដែរ ប៉ុន្តែដោយយើងធ្លាប់ប្រើ ជាយូរមកហើយ យើងបន្តប្រើវាទៅ។ លោកថាវាជា «រ៉ឺម៉ក» ព្រោះវា «កង់បួន» ដូច្នេះយើងគួរផ្លាស់ប្តូរទម្លាប់ ប្រើពាក្យ​នេះវិញ។

សម្រាប់ លោក កែម ឡី អ្នកវិភាគឯករាជ្យ ការផ្លាស់ប្តូរឈ្មោះនោះ មិនមែនជាចំណុចសំខាន់ទេ អ្វីដែលសំខាន់នោះគឺ «សុវត្តិភាព គុណភាព និងតម្លៃ» ។ លោកបន្តថា «ទុកទុក» ជាពាក្យរបស់ថៃ ហើយ«រ៉ឺម៉ក» ក៏ជាពាក្យរបស់បារាំងដែរ ហើយពាក្យ រ៉ឺម៉កនេះវាអាចធ្វើឲ្យមាន ការភណ្ឌ័ច្រលំដែរ។

លោកស្រីជា វណ្ណាត អ្នកវិភាគឯករាជ្យ ក៏មានទស្សនៈដូចគ្នានេះដែរ។ លោកស្រីពន្យល់ថា «កាលណាប្រើពាក្យ រ៉ឺម៉ក សំដៅលើអ្នកធាក់ មិនមែនអ្នកមានរ៉ឺម៉កម៉ូតូទេ។ រ៉ឺម៉កម៉ូតូ គេហៅរ៉ឺម៉កម៉ូតូ តែម្តង ហើយវាមានសណ្ឋានផ្សេងទៅទៀត គឺវាមិនមានដំបូលទេ។» លោកស្រីបន្តថា កាភណ្ឌ័ច្រលំ លើពា្យ«រ៉ឺម៉ក»នោះ មិនជាបញ្ហាទេ ព្រោះប្រជាពលរដ្ឋ អាច​បញ្ជាក់​ឈ្មោះវាតាមអ្វី ដែលពួកគាត់មើលឃើញ ។ លោក កែម ឡី បន្ថែមថា ការផ្លាស់ប្តូរឈ្មោះនេះ គួរតែធ្វើឡើង​តាំង​ពីដំបូង មិនគួរចាប់ផ្តើម នៅពេលដែល ហេតុការកើតឡើង ទុំជោរទៅហើយទេ(...)។

ចំណែក លោក ផា ជា អ្នករត់« រ៉ឺម៉ក(ទុកទុក) ឯកភាពលើការប្តូរឈ្មោះនេះដែរ។ ប៉ុន្តែរ លោកបន្ថែមថា គួរមានឈ្មោះ​ណាមួយសម្គាល់ ឲ្យបានច្បាស់លាស់ ដើម្បីកុំឲ្យមានការភណ្ឌ័ច្រលំ ព្រោះរ៉ឺម៉ក វាមានច្រើន ធ្វើយ៉ាងណា អាចសម្គាល់​ថាជារ៉ឺម៉ក ដឹកមនុស្ស និងយ៉ាងណាទៅ រ៉ឺម៉កដឹកទំនិញ។


រ៉ឺម៉កកង់ខ្មែរ MONOROOM.info Photo/O.Vary

តើគេគួរហៅថា រ៉ឺម៉កកង់បី? រ៉ឺម៉កទេសចរណ៍? ឬគួរហៅថា«ទុកទុក»។ ជាសរុបមកវិញ បង្ហាញថា ប្រជាជនមិនទាន់ រកពាក្យខ្មែរសម្រាប់ ហៅឈ្មោះមធ្យោបាយ ធ្វើដំណើរ ទៅលើទោចក្រយានយន្ត ដែលមានសណ្តោងនោះឡើយ។ ដូច្នេះក្រសួងទេសចរណ៍ បានសម្រេចឲ្យប្រើពាក្យ «រ៉ឺម៉ក» ដែលជាភាសាបារាំង ជាជាងការប្រើពាក្យ «ទុកទុក» (Tuk Tuk) ដែលជាទីពេញនិយមនៃជនជាតិថៃ។


រ៉ឺម៉កម៉ូតូខ្មែរ MONOROOM.info Photo/O.Vary

មតិមួយចំនួន ចង់ឲ្យរាជបណ្ឌិតសភា ដែលជាស្ថាប័នមួយ ធ្វើការងារទាក់ទង នឹងការប្រើប្រាស់ អក្សសាស្រ្តខ្មែរនេះ ធ្វើ​ការផ្សព្វផ្សាយឲ្យ បានទូលំទូលាយ ជាសាធារណៈ នូវពាក្យថ្មីៗទាំងឡាយ ដែលត្រូវសម្រេចប្រើប្រាស់។ ធ្វើយ៉ាងណា​មានការ អនុម័តជាផ្លូវការ ឲ្យបានច្បាស់លាស់ សម្រាប់ពាក្យ មួយចំនួន ដែលសាធារណៈជន តែងតែភ័ណ្ឌច្រលំ បើទោះ​បីជាពាក្យនោះ ត្រូវ បង្កើតថ្មី ឬពាក្យកម្ចីក៏ដោយ៕

---------------------------------------------------------
ដោយៈ អ៊ុម វ៉ារី - ភ្នំពេញថ្ងៃទី២៦ មករា ឆ្នាំ២០១២
រក្សាសិទ្ធគ្រប់យ៉ាងដោយ៖ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments