ក្រុម​អនាមិក​បង្កើត​ទិវា​«Troll»​មួយ​ថ្ងៃ ដើម្បី​ចំអក​ឲ្យ​ក្រុម ISIS

នៅថ្ងៃសុក្រស្អែកនេះ ក្រុមអនាមិក (Anonymous) ឬហេគើរ (hacker) ដែលមានជំនាញ ខាងបំបែកកូដ ដើម្បី​ធ្វើការ​វាយ​ប្រហារ តាមប្រព័ន្ធព័ត៌មានវិទ្យានោះ បានធ្វើការអញ្ជើញ ឲ្យបណ្ដាជនទាំងអស់ នៅក្នុង​ពិភពលោក ឲ្យ​ចូលរួម​ធ្វើការ​«ចំអក» ទៅ​ដល់​ក្រុម​ភេរវជន​រដ្ឋ​អ៊ីស្លាម។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី១០ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 10, 2015
  • ប្រធានបទ: បច្ចេកវិទ្យា
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បន្ទាប់ពីគាស់កកាយគណនីជាច្រើនពាន់ របស់ក្រុមភេរវជន នៅតាមបណ្ដាញសង្គមរួច នៅពេលនេះ​សកម្ម​ជន​លាក់មុខ ដើម្បីសេរីភាព នៅតាមបណ្ដាញអ៊ិនធើណែត ឬហៅថាក្រុមអនាមិក (Anonymous) បាន​ធ្វើ​យុទ្ធនាការ​ថ្មីមួយទៀត ដើម្បីប្រឆាំង នឹងក្រុមភេរវជនរដ្ឋអ៊ីស្លាម។ យុទ្ធនាការនោះ មានឈ្មោះថា «Trolling day» ឬ«ថ្ងៃចំអក» ដែលធ្វើឡើង នៅថ្ងៃសុក្រ ទី១១ ខែធ្នូនេះ ដើម្បីជាការប្រឆាំង ទៅនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម។

នៅក្នុងសារមួយ ដែលត្រូវបានបង្ហោះ នៅលើបណ្ដាញសង្គម ក្រុមអនាមិកបានស្នើឲ្យបណ្ដាជន ដែល​ជា​អ្នក​ប្រើប្រាស់អ៊ិនធើណែត ធ្វើការ«ចំអក» ទៅលើអង្គការភរវកម្ម នៅថ្ងៃសុក្រនេះ។ សារនោះបានសរសេរថា៖ «យើង​សុំអញ្ជើញអ្នក ឲ្យបង្ហាញ ពីការគាំទ្ររបស់អ្នក និងការជួយទ្រទ្រង់របស់អ្នក ក្នុងការប្រឆាំង នឹង​ក្រុម​រដ្ឋ​អ៊ីស្លាម តាមរយៈការរួបរួមគ្នាយើង និងធ្វើការចំអកតបទៅពួកវាវិញ។ មិនបាច់គិតថា ទាល់​តែ​អ្នក​ជា​សមាជិក របស់​​ក្រុម​អនាមិកនោះទេ ព្រោះគ្រប់គ្នាអាចធ្វើបាន ហើយរឿងនេះមិនចាំបាច់ មានសមត្ថភាពធំដុំអ្វីឡើយ។»

បើចង់ចូលរួម តើគេត្រូវធ្វើដូចម្ដេ? ក្រុមអនាមិកបានពន្យល់ថា អ្នកចូលរួមអាចចែករំលែក នូវការចំអក រូប​ថត​កំប្លែង និង​វីដេអូធ្វើត្រាប់ តាមក្រុមរដ្ឋអ៊ីស្លាមទាំងនោះ នៅតាមបណ្ដាញសង្គម ដោយប្រើពាក្យគន្លឹះ «#Daesh» និង«#Daeshbags»។ គ្រប់ការបំផ្លែង និងការបំប៉ោងណាក៏ដោយ ពីក្រុមរដ្ឋអីស្លាមនេះ ត្រូវ​បាន​អនុញ្ញាត ដូច​ជា​រូបភាព​មួយ​ចំនួនខាងក្រោមនេះជាដើម៖




Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...