មូលហេតុ​ទាំង​១០ ដែល​អ្នក​ត្រូវ​ចេះ​ក្បាច់​គុន ឬ​ចំបាប់​សេរី

បើអ្នកទស្សនាវីដេអូនេះហើយ អ្នកនឹងមិនអល់អែកទៀតទេ។ ជាពិសេសនៅពេល​ដែល​អ្នក​ដឹង​ថា ក្បាច់​គុន​នឹង​នាំ​មក​ឲ្យ​អ្នក នូវ​សុខភាពដ៏រឹងមាំ។
មូលហេតុទាំង១០ ដែលជំរុញឲ្យអ្នកត្រូវតែហ្វឹកហាត់ «ក្បាច់គុនសេរី)
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល (info@monoroom.info) - ប៉ារីស ថ្ងៃទី០១ ធ្នូ ២០១៥
  • កែប្រែចុងក្រោយ: December 07, 2015
  • ប្រធានបទ: កីឡា
  • អាន និងបញ្ចេញយោបល់

ក្បាច់គុនសេរី ឬពាក្យអង់គ្លេសហៅថា «Mixed Martial Arts» កាន់តែមានប្រជាប្រិយភាព នៅក្នុងស្រទាប់​យុវជន ហើយនៅក្នុងវីដេអូខាងលើនេះ មានពន្យល់ពីមូលហេតុទាំង១០ ដែលអ្នកចាំបាច់ ត្រូវហាត់ក្បាច់គុន។ ប៉ុន្តែការហ្វឹកហាត់ ស្ថិតក្នុងវិញ្ញាសាររបៀបនេះ មិនមែនមានតែ«ក្បាច់គុនសេរី»ទេ តែអ្នកនៅមានជម្រើស​ជាច្រើនទៀត ដូចជាប្រដាល់ ការ៉ាតេ ហ្សូដូ ឬតៃក្វាន់ដូជាដើម។

សម្រកទម្ងន់ ព្រោះហាត់ក្បាច់គុន អាចកាត់បន្ថយកម្ដៅកាឡូរី ប្រមាណជា១០០០កាឡូរី នៅក្នុងមួយម៉ោង។ មានភាពក្លាហានជាមុន មានការជឿទុកចិត្តលើខ្លួនឯង អាចការពារខ្លួនដោយខ្លួនឯង ឬអាចបង្កើត​ទម្រង់​ក្បាច់​គុន ដើម្បីភាពសប្បាយរីករាយ... មូលហេតុទាំងនេះហើយ ដែលបានផ្ដល់សារៈសំខាន់ ទៅឲ្យការហ្វឹកហាត់​កីឡា​បែបនេះ។៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់