សុខ ពិសី ព្រមាន​ថា «រាង​(ឬ)​នៅ?» ក្នុង​ស្នាដៃ​ថ្មី

តារាចម្រៀងរបស់ផលិតកម្ម សាន់ដេ កញ្ញា សុខ ពិសី បានចេញបទ បែបញាក់កន្រ្តាក់អាម្មរណ៍សារជាថ្មី ធ្វើ​យុវវ័យ​មាន​ការ​ចាប់​អាម្មរណ៍​ជា​ច្រើន តាម​រយៈ​បណ្តាញ​សង្គម។
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ នាង ([email protected]) - ភ្នំពេញថ្ងៃទី១៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 20, 2015
  • ប្រធានបទ: ចម្រៀង
  • អាន និងបញ្ចេញយោបល់

បើគេកម្រឃើញ តារាចម្រៀង សុខ ពិសី រាំកន្ត្រាក់ញ៉ាក់ តាមចម្រៀងរបស់នាងនោះ នៅពេលនេះ តារា​ចម្រៀង​ដ៏មានប្រជាប្រិយ នៅក្នុងចិត្តយុវវ័យរូបនេះ បានចេញបទញាក់សារជាថ្មី ជាមួយនិងក្បាច់រាំរបស់ខ្លួន បង្ក​ឲ្យ​ទស្សនិជន​ជាច្រើន មិនងាកមកចាប់អារម្មណ៍មិនបាន។

ជាចម្រៀងថ្មី របស់ផលិតកម្មសាន់ដេ ដែលតារាចម្រៀងសំនៀងស្រទន់ កញ្ញា សុខ ពិសី ដែលមានសាច់សខ្ចី ចេញមកបកស្រាយ។ ចម្រៀងនេះ មានចំណង់ជើងថា «រាង(ឬ)នៅ?»។ តារាចម្រៀងវ័យក្មេង ដែលតែង​ច្រៀង តែបទចម្រៀងបែបមនោសញ្ចាតនាកំសត់ និងបទប្រពៃណីខ្មែរតែប៉ុណ្ណោះ បានបកស្រាយចម្រៀងនេះ ជា​ចង្វាក់​ញ៉ាក់ ដោយភ្ជាប់នឹងក្បាច់រាំ ដ៏ប្លែកភ្នែកផងដែរ។

បទ «រាង(ឬ)នៅ?» នេះបានច្រៀងរៀបរាប់ ពីចិត្តសាវារបស់មនុស្សប្រុស ដែលក្បត់ចិត្តស្រីច្រើនស្ទើរាប់មិន អស់ តែចុងក្រោយក៏ត្រូវស្រីក្បត់វិញ ទើបធ្វើឲ្យ សុខ ពិសី សួរទៅបុរសម្នាក់នោះ ថា«ម៉េចរាងឬនៅ បង​ឯង?»។ នៅលើបណ្ដាញសង្គម ចម្រៀងនេះ ទទួលបានការគាំទ្រ ចូលចិត្ត និងការចែករំលែកយ៉ាងច្រើន។ គ្រាន់តែរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ការផ្សាយពាណិជ្ជកម្មខ្លី នៃចម្រៀងនេះ ទទួលបានមនុស្សចុចចូល​ទៅ​មើល ច្រើនជាង២ម៉ឺននាក់ ហើយមានការចែករំលែងជិត៥០០ដង៕

» ចង់ដឹងថាបទនេះ កញ្ញា សុខ ពិសី ច្រៀងយ៉ាងណានោះ សូមទស្សនាដូចតទៅ៖



Loading...

អត្ថបទទាក់ទង


មតិ-យោបល់