«She’s gone ឬ Lady» របស់​កញ្ញា លីន ស្រែក​ផ្អើល​ហ្វេសប៊ុក

កញ្ញាមា្នក់ ដែលដាក់ឈ្មោះខ្លួនថា លីន បានបញ្ចេញសូរសៀងរបស់ខ្លួន តាមរយះបទ «She’s gone» ឬ «Lady» បង្ក​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង នៅលើបណ្តាញសង្គម។

បន្ទាប់ពីយកមកច្រៀងឡើងវិញ ដោយកំពូលតារាចម្រៀង របស់ប្រទេសកម្ពុជា លោក ព្រាប សុវត្ថិ និងតារា ចម្រៀងទើបនឹងរះ លោក ដួង វីរះសិទ្ធ នោះ ចម្រៀង «She’s gone» ឬ «Lady» ដែល​ជា​ចម្រៀង​ដើម របស់​ក្រុម​ចម្រៀងអាមេរិក «Steelheart» ក្នុងពេលថ្មីៗនេះ ត្រូវបានយុវតីវ័យក្មេងម្នាក់ យក​មក​បកស្រាយ បញ្ចេញ​សូរសៀងម្ដង មុននឹងចម្រៀងនេះ ត្រូវបានយកមកបង្ហោះ នៅលើហ្វេសប៊ុក។

តាមពិតបទចម្រៀង របស់តារាចម្រៀង​តាមហ្វេសប៊ុកនេះ ត្រូវបានយកមកបង្ហោះ នៅលើបណ្តាញសង្គម តាំងពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៥ មកម្លេះ នៅគណនីមួយឈ្មោះ « Sopheak Fc Real» តែមិនសូវ​មាន​ការ​ចាប់អាម្មរណ៍ទេ។ ទើបតែក្នុងពេលថ្មីៗនេះ បណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្គម ទើបនឹង​មាន​ការ​ចាប់​អាម្មរណ៍ ហើយបានធ្វើការចែករំលែក និងបញ្ចេញមតិយោបល់ គាំទ្រយ៉ាងច្រើន ជាបន្តបន្ទាប់។

ម្ចាស់សំនៀង ដែលចូលខ្លួនបកស្រាយចម្រៀងនេះ មានឈ្មោះនៅលើបណ្ដាញសង្គម ថា «Zeii Lin Oto Love»។ អ្នកផង បានសរសើរ និងសម្ដែងការគាំទ្រ ថានាងច្រៀងបានពិរោះ ព្រមទាំងស្រែកច្រៀង ចម្រៀង​នេះបាន ពិតជាមិនធម្មតា។ អ្នកគាំទ្រមួយចំនួន បានបញ្ចេញក្ដីសង្ឃឹមថា នឹងឃើញវត្តមាន របស់តារាតូចខ្ចី នៅកម្មវិធី «The voice Cambodia វគ្គ ២»។ ចម្រៀង «She’s gone» ឬ «Lady» របស់ «Zeii Lin Oto Love» ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម ធ្វើការចែករំលែក ជាង១ម្មឺនដងហើយ មក​ដល់​ពេល​បច្ចុប្បន្ន៕


» ចង់ដឹងថា កញ្ញាច្រៀងបានដល់កំរិតណា សូមទស្សនាដូចតទៅ៖

----------

--------------


Loading...

អត្ថបទទាក់ទង


មតិ-យោបល់