បើក​ម៉ូតូ​លឿន​ប៉ះ​ដៃ​ចង្កូត​គ្នា ម្នាក់​សន្លប់​ម្នាក់​ទៀត​របួស​បាក់​ជើង

គ្រោះថ្នាក់ចររាចរណ៍មួយ បានកើតឡើង ដោយសារម៉ូតូពីរគ្រឿង បើកបរលើផ្លូវស្របគ្នា ក្នុងល្បឿនលឿន រួចប៉ះដៃចង្គូតគ្នា បណ្តាលឲ្យដួលបោក ទៅលើថ្នល់រៀងៗខ្លូន ក្នុងខណ្ឌឬស្សីកែវ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ១១វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 13, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

បុរសម្នាក់សន្លប់ ហើយកុមារម្នាក់ បានរងរបួសបាក់ជើង នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍មួយ នៅ​តាម​បណ្តោយផ្លូវជាតិ លេខ០៦A ត្រង់ចំណុចទល់មុខ រោងចក្រសម្លៀកបំពាក់ ខោប៊យ មួយ ស្ថិតក្នុង​ភូមិ​ខ្ទរ សង្កាត់បាក់ខែង ខណ្ឌឬស្រីកែវ រាជធានីភ្នំពេញ។

ប្រពភពីអ្នកឃើញហេតុការណ៍ បានឲ្យដឹងថា ដំបូងគែឃើញម៉ូតូទាំងពីរគ្រឿង បើកបរស្របគ្នាពីត្បួងទៅ​ជើង តាមបណ្តោយផ្លូវខាងលើ យ៉ាងលឿន។ មកដល់កន្លែងកើតហេតុ ស្រាប់តែម៉ូតូទាំងពីរ បានប៉ះ​ដៃ​ចង្គូត​គ្នា បណ្តាលឲ្យដួលបោក ទៅលើថ្នល់រៀងៗខ្លូន។

សាក្សីបន្តថា បុរសម្ចាស់ម៉ូតូ ជិះតែម្នាក់ឯង ឈ្មោះ នឹម ចំរើន អាយុ៤៥ ឆ្នាំជិះម៉ូតូប្រភេទឌ្រីម សេរីឆ្នាំ២០១០ ពណ៍ខ្មៅ ស្លាកលេខកណ្តាល ១N-០១៧០រងរបួស ដាច់មុខហូរឈាម ស្រោចស្លឹកត្រចៀក សន្លប់ស្តូកស្តឹង នៅកន្លែងកើតហេតុ។ ចំណែកឯភាគីម្ខាងទៀត ជិះម៉ូតូឌ្រីមដូចគ្នា តែមានគ្នាបីនាក់ ឪពុកម្តាយ និងកូនម្នាក់ អាយុប្រមាណ១០ឆ្នាំ ក្នុងនោះកូនតូច ត្រូវរបួសបាក់ជើងម្ខាង ត្រូវឪពុកម្តាយ បញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយពីកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលបាក់ខែង បានចុះត្រួតពិនិត្យកន្លែងកើតហេតុ រួចបាន​ប្រមូល​សម្ភារៈ អ្នករបួសទាំងសងខាង ទៅរក្សាទុកនៅប៉ុស្តិ៍ រងចាំក្រុមគ្រួសារអ្នករបួស មកទទួលនៅពេល​ក្រោយ។ ក្នុងនោះ មានម៉ូតូមួយគ្រឿង និងមួកសុវត្តិភាព និងសម្ភារៈមួយចំនួនទៀត ផងដែរ។ សមត្ថកិច្ចបាន​ប្រាប់ ជា​ចុង​ក្រោយថា គ្រោះថ្នាក់នេះកើតឡើង បណ្ដាលមកពីការបើកបរលឿន ហួសល្បឿនកំណត់ ហើយជិះ​កៀក​គ្នាពេក បណ្តាលឲ្យរេចង្គូតមិនរួច ក៏ប៉ះគ្នាដួល៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...