កម្មវិធី​២០ឆ្នាំ​របស់​អាជ្ញាធរ​អប្សរា ទទួល​បាន​ចំណាប់​អារម្មណ៍

អាជ្ញាធរអប្សរា បានរៀបចំផលិតកម្មវិធី ស្វែងយល់ពីការពិត ដើម្បីផ្សព្វផ្សាយសមិទ្ធផល២០ឆ្នាំ នៃដំណើរការអភិរក្ស និងអភិវឌ្ឍន៍ រមណីយដ្ឋានអង្គរ នៅខេត្តសៀមរាប។

អាជ្ញាធរអប្សរា បានឧទ្ធិសអាយុកាល ២០ឆ្នាំ នៃការគ្រប់គ្រង និងអភិរក្សរមណីយដ្ឋានរបសខ្លួន នៅក្នុង​គោល​បំណងដ៏គួរឲ្យចាប់អារម្មណ៍។ នោះគឺដើម្បីផ្សព្វផ្សាយ ដល់សាធារណជន ឲ្យបានយល់ដឹង អំពី​គោល​ការណ៍ផ្សេងៗ ក្នុងការគ្រប់គ្រងរមណីយដ្ឋានអង្គរ ក៏ដូចជាការបំផុសគំនិត ឲ្យចេះស្រឡាញ់ និង​រួម​ចំណែក​អភិរក្ស នូវមរតកបេតិកភណ្ឌ ដ៏មានតម្លៃរបស់មនុស្សជាតិទាំងមូល។

គោលបំណងនេះ ត្រូវបានផ្សព្វផ្សាយឲ្យដឹង នៅក្នុងកម្មវិធី ស្តីពីការអភិរក្ស និងអភិវឌ្ឍន៍ក្នុងរមណីយដ្ឋាន​អង្គរ​រយៈពេល២០ឆ្នាំ នាសាលសន្និសីទអង្គរ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៥ ដែលមាន​កិច្ច​សហការ ជាមួយទូរទស្សន៍បាយ័ន។

នៅចំពោះការនិមន្ត និងអញ្ជើញចូលរួម ពីសំណាក់ព្រះសង្ឃ អាជ្ញាធរដែនដី ប្រជាពលរដ្ឋ សិស្ស និស្សិត ប្រមាណ​ជាង៤០០អង្គ/រូបនោះ អាជ្ញាធរអប្សរាទំនងជាបានពន្យល់ ឲ្យអ្នកចូលរួមមានការពេញចិត្ត និង​គាំទ្រ​យ៉ាងខ្លាំង ចំពោះកម្មវិធីនេះ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេម្នាក់ៗមានឱកាស បានសម្តែងនូវគំនិត​យោបល់ និង​សំណូមពរ ទៅកាន់អាជ្ញាធរជាតិ អប្សរា សម្រាប់អ្វីដែលពួកគេចង់ដឹង និងការយល់ឃើញផងដែរ។

អាជ្ញាធរជាតិអប្សរា ត្រូវបានបង្កើតឡើង អស់រយៈពេលជាង២០ឆ្នាំហើយ។ អាជ្ញាធរជាតិមួយនេះ ដែល​ជា​សេនាធិការ​មួយ នៃរដ្ឋាភិបាល ក្រោយការគ្រប់គ្រង របស់ទីស្ដីការគណៈរដ្ឋមន្ត្រី មានភារកិច្ច ក្នុងការរៀបចំ​បទដ្ឋាននានា សម្រាប់ចាត់ចែង គ្រប់គ្រង អភិរក្សតំបន់រមណីដ្ឋានអង្គរ។ អាយុកាលជាង២០ឆ្នាំ ដែល​ប្រហាក់​ប្រហែល នឹងការដាក់ប្រាសាទអង្គរវត្តដ៏ល្បី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាឆ្នាំ​១៩៩២​នោះ​ដែរ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់