ខៀវ កាញារីទ្ធ និយាយ​រឿង​កំប្លែង ពី​ប្រធានាធិបតី​អាមេរិក

ពិតជារស់រាយ សប្បាយចិត្តណាស់ ព្រោះសប្ដាហ៍ថ្មី បានចាប់ផ្ដើមយ៉ាងល្អ ជាមួយនឹងរឿងកំប្លែង របស់​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​កម្ពុជា លោក ខៀវ កាញារីទ្ធ។
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី០៩ វិច្ឆិកា ២០១៥
  • កែប្រែចុងក្រោយ: November 09, 2015
  • ប្រធានបទ: កំប្លែង
  • អាន និងបញ្ចេញយោបល់

នៅលើគណនីហ្វេសប៊ុក របស់រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ គេកម្រឃើញលោក​រដ្ឋមន្ត្រី និយាយពីរឿងនយោបាយណាស់ ឬបើឃើញម្ដងៗ គេគ្រាន់តែឃើញលោក និយាយពីកម្មវិធីនេះ កម្មវិធី​នោះ របស់គម្រោងអភិវឌ្ឍន៍ របស់រដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។ ប៉ុន្តៃជារឿយៗ គេឃើញលោក ខៀវ កាញារីទ្ធ បង្ហោះ​សារពីរឿងផ្ទាល់ខ្លួន គ្រួសារ ឬពីមិត្តភ័ក្រ... និងបើនិយាយឲ្យខ្លី លោកចូលចិត្តនិយាយ ប្រាប់​ប្រិយមិត្ត​របស់​លោក ពីជីវិតប្រចាំថ្ងៃរបស់លោក និងពីរឿងដែលគួរឲ្យអស់សំណើច ជាដើម។

នៅថ្ងៃចន្ទនេះ លោកបានបង្កឲ្យមានការផ្ទុះសំណើចសារជាថ្មីទៀត ជាមួយនឹងរឿងកំប្លែងដ៏ខ្លីមួយ​របស់​លោក។ លោកបានដាក់ចំណងជើងថា «រឿងកំប្លែងនៅអាមេរិក» ហើយយើងសូមដកស្រង់ ការសរសេរ​រឿង ដែលធ្វើឲ្យផ្ទុះសំណើចរបស់លោក មកចុះផ្សាយដូចខាងក្រោម៖

លោក អូបាម៉ា (ប្រធានាធិបតីអាមេរិក) និងប្រពន្ធ (ឈ្មោះ ម៉ៃឃើល អូបាម៉ា) ចូលភោេជនីយដ្ឋានមួយ។ ពេល​ប្រពន្ធគាត់ ឃើញថៅកែហាង ក៏ដើរទៅជជែកលេង កៀកដៃគ្នាសើចកក្អិក នៅពេលត្រលប់​មកអង្គុយ​វិញ លោក អូបាម៉ា ក៏សួរប្រពន្ធៈ

  • Michele អ្នកណាណ្នឹង ?
  • សង្សារដំបូងរបស់អូន!
  • អូនឯងហេងណាស់! បើអូនឯងការជាមួយគាត់ណ្នឹង ច្បាស់ជា បានធ្វើត្រឹមប្រពន្ធថៅកែភោជនីយដ្ឋាន តែប៉ុណ្ណឹង។

ប្រពន្ធ អូបាម៉ា ក៏ឆ្លើយភ្លាមៈ

  • បងច្រលំហើយ! បើខ្ញុំការជាមួយគាត់ ៗច្បាស់ជាក្លាយជាប្រធានាធិបតីអាមេរិក បាត់ហើយ!

យ៉ាងម៉េចដែរ? សើច ឬមិនសើច? ឬមានបង្កប់ ដោយអត្ថន័យនយោបាយ នៅក្នុងនោះ?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់