រថយន្ដ​ផ្ទុក​កុងតេន័រ បើក​លឿន​មិន​ប្រយ័ត្ន ក្រឡាប់​បះ​ជើង

នៅព្រឹកថ្ងៃ ទី០៣ ខែវិច្ឆិកានេះ មានករណីក្រឡាប់រថយន្តដឹកទំនិញ ផ្ទុយកុងតេន័រ មួយគ្រឿង បានកើតឡើង បង្កការភ្ងាក់ផ្អើល ដល់អ្នកធ្វើដំណើរ នៅតាមបណ្តាយផ្លូវជាតិលេខ ១ ។

ហេតុការណ៍គ្រោះថ្នាក់ ក្រឡាប់រថយន្តដឹកទំនិញនេះ បានកើតមាន នៅវេលាម៉ោង៨ និង៤០នាទី ព្រឹក​ថ្ងៃ​ទី០៣ ខែវិច្ឆកា ឆ្នាំ២០១៥ ស្ថិតនៅចំណុចបំបែក ផ្លូវជាតិលេខ១ ចូលទៅរោងចក្រផលិតស្រាបៀរ ថៃហ្គើ (Tiger) ក្នុងភូមិទួលតាចន្ទ សង្កាត់ព្រែកឯង ខណ្ឌច្បាអំពៅ រាជធានីភ្នំពេញ បណ្តាលឲ្យរងរបួស អ្នក​បើក​រថយន្ត​ស្រាល និងខូចខាតរថយន្ត។

តាមលោក ឯក សារ៉ន ជាអធិការងសណ្តាប់ធ្នាប់ចរាចរណ៍ ខណ្ឌច្បាអំពៅ បានឲ្យដឹងថា មុនកើតហេតុ ឃើញ​រថយន្តផ្ទុកកុងតេន័រខាងលើ បើកបរក្នុងទិសដៅ ពីអ្នកលឿងទៅភ្នំពេញ លុះមកដល់កន្លែងកើតហេតុ អ្នក​បើកបរ​មិនបន្ថយល្បឿន ក៏ទប់ចង្កួតមិនជាប់ ធ្វើឲ្យក្រឡាប់តែម្តងទៅ។

បើតាមសម្តី របស់អ្នកធ្វើដំណើរ តាមផ្លូវជាតិលេខ ១បាននិយាយថា នេះសំណាងល្អហើយ ពេលក្រឡាប់​រថយន្ត មិនប៉ះពាល់ ដល់អ្នកធ្វើដំណើរតាមផ្លូវនេះ និងទ្រព្យសម្បត្តិសាធារណះ។ អ្នកដំណើររូបនោះ បាន​ថ្លែងថា បើប៉ះវិញប្រាកដជាស្លាប់ ឬរងការបំផ្លាញខ្ទេចខ្ទីមិនខាន។

រថយន្តក្រឡាប់នេះប្រភេទ នីសាន់ ជារថយន្តដឹកទំនិញ របស់ផែស្ងួត តិចស្រ៊ុន មានស្លាកលេខភ្នំពេញ 3A 1667 បើកបរដោយបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណ។ នៅក្នុងគ្រោះថ្នាក់នេះ មិនបង្កឲ្យប៉ះពាល់ដល់ អ្នក​ធ្វើដំណើរណាម្នាក់ និងរបស់របណាផ្សេងឡើយ។

ក្រោយពេលកើតហេតុ ខាងក្រុមហ៊ុនផែស្ងួត បានយករថយន្តស្ទួច មកស្ទួចរថយន្តរងគ្រោះ ដើម្បីយក​ទៅ​ជួសជុស៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់