កុមារី​ពិការ​ដៃ​ទាំង​ពីរ តែ​ច្រៀង​បទ​របស់ មាស សុខសោភា ដូច​រន្ទះ

កុមារីពិកាដៃម្នាក់ រស់នៅក្នុងខេត្តបាត់ដំបង បានបង្កឲ្យមានការរំភើបចិត្ត ពេញទាំងបណ្ដាញសង្គម។ នាង​បាន​ពិការ​ដៃ​មែន តែចិត្ត និងសម្លេង មិនពិការនោះទេ ជាពិសេសនាងច្រៀងបានពិរោះ ស្ទើតែ​ដូច​កញ្ញា មាស សុខសោភា ជា​ម្ចាស់​បទ​នោះ​ថែម​ទៀត។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ ([email protected]) - ភ្នំពេញថ្ងៃទី ១៩ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 20, 2015
  • ប្រធានបទ: ជីវិត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

រស់នៅក្នុងឃុំមួយ នៃស្រុកសំឡូត ខេត្តបាត់ដំបង កុមារីពិការដៃទាំងសងខាងម្នាក់នេះ បានបង្ហើរសំឡេង​របស់​នាង តាមរយៈបណ្តាញសង្គម របស់ស្រ្តីអ្នកជំនួយការឃុំម្នាក់ ឈ្មោះ «ស៊ិុន ចាន់ពៅរ៉ូហ្ស៊េត» កាលពីអំឡុង​ដើម​ឆ្នាំ២០១៥។ សម្លេងរបស់កុមារីពិការ បានធ្វើឲ្យអ្នកផង ផ្ទុះការកោតសរសើរ ហើយបានយកវីដេអូរបស់​នាង មក​បង្ហោះសារជាថ្មី នៅប៉ុន្មានថ្ងៃចុងក្រោយនេះ។ អ្នកទាំងនោះ បានសរសេរថា នាងពិកាមែន តែសម្លេង​ក្មេងស្រី​តូចនេះ មិនពិការទេ ហើយថែមទាំងចេះច្រៀង យ៉ាងពិរោះទៀតផង។

កុមារីដែលមានអាយុ ប្រមាណ០៣ឆ្នាំរូបនេះ មានឈ្មោះថា ស៊ិន ស្រីហុង នាងពិការដៃទាំងសងខាង តាំងពី​កំណើត។ នាងច្រៀងបទ «លក់ផ្ទះការប្រពន្ធ» ដែលជាសំនៀងដើម របស់អ្នកចម្រៀងល្បីមួយរូប ប្រចាំ​ផលិតកម្ម​ថោន កញ្ញា មាសសុខ សោភា។ បទនេះ មានការគាំទ្រខ្លាំង កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០១៤ ក្នុង​ឱកាស​ជិតបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០១៤។ ទោះបីជាបទនេះ ជាប្រភេទបទកន្ទ្រឹម (ច្រៀងញ៉ាប់, ប៊ុយរ៉ូវែង) ដែល​មនុស្សធំមួយចំនួន ពិបាកក្នុងការច្រៀងក៏ដោយ តែកុមារី ស្រីហុង អាចច្រៀងបានយ៉ាងល្អ។

អ្នកគាំទ្រម្នាក់ នៅលើបណ្ដាញសង្គម បានសរសេរសរសើរ និងអាណិតនាងតូចថា៖ «គួរឲ្យអាសូរណាស់! នេះ​ជាជីវិត ព្រហ្មលិខិតបានកំណត់ ដូចនេះត្រូវតែតស៊ូ និងឲ្យតម្លៃគ្នា។ ពិការមែន តែច្រៀងពិរោះ!!»។ មិនត្រឹមតែ​មានពាក្យសម្តីទាំងនេះចង់សំដៅដល់ មនុស្សគ្រប់រូបត្រូវឲ្យតម្លៃជនពិការមិនត្រូវរើសអើងនោះទេ ទោះជា​ពិការ​ក៏ដោយតែនាងមានសម្តភាពតាំងពីតូច សម្លេងរបស់នាងពិរោះគួរមិនគួរឲ្យជឿ៕

» សូមប្រៀបធៀបការបកស្រាយ រវាងកញ្ញា មាសសុខ សោភា និងកុមារី ស៊ិន ស្រីហុង ដូចតទៅ

---------------------



Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...