ពន្ធនាគារ​... ដែល​អ្នក​ទោស​មិន​ដែល​ចេញ​មក​វិញ នៅ​មាន​ជីវិត

នៅក្នុងពន្ធនាគារ ដែលស្ថិតនៅកណ្ដាលវាលខ្សាច់ ម៉ូចាវ (Mojave ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័នី សហរដ្ឋ​អាមេរិក) អ្នក​ទោស​ដែល​ជាប់នៅទីនោះ ត្រូវអនុវត្តន៍ទោស រហូតដល់ចុងបញ្ចប់ នៃជីវិតរបស់ខ្លួន។ «មិន​មាន​អ្វី​ប្រសើរ ជាង​ទោស​ប្រហារ​ជីវិត​ទេ តែគឹជាទោសប្រហារជីវិតតែម្ដង» នេះបើតាមការអះអាង របស់​អ្នក​ទោស​មួយ​រូប នៅ​ក្នុង​របាយ​ការណ៍​មួយ របស់​ទូរទស្សន៍​អាមេរិក «HBO»។
ពន្ធនាគារដ៏ពិសេសជាងគេមួយ ស្ថិតនៅកណ្ដាលវាលខ្សាច់ ម៉ូចាវ (ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័នី សហរដ្ឋអាមេរិក)។
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៥ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 17, 2015
  • ប្រធានបទ: យកការណ៍
  • អាន និងបញ្ចេញយោបល់

នៅក្នុងបទយកការណ៍នេះ (មានចំណងជើងថា «Toe Tag Parole: To Live and Die on Yard A») អ្នក​សារព័ត៌មាន «Alan» និង «Susan Raymond» បានទទួលការអនុញ្ញាតឲ្យថត នៅផ្នែកខាងក្នុង នៃ​ពន្ធនាគារ​ដ៏ពិសេសជាងគេមួយ ស្ថិតនៅកណ្ដាលវាលខ្សាច់ ម៉ូចាវ (ភាគខាងត្បូង នៃរដ្ឋកាលីហ្វ័នី សហរដ្ឋ​អាមេរិក)។ អ្នកសារព័ត៌មានទាំងពីរ បានតាមដានពីជីវិតប្រចាំថ្ងៃ របស់ក្រុមអ្នកទោស ដែល​សុទ្ធ​តែ​ត្រូវ ជាប់​ទោស​អស់​មួយជីវិត ខណៈពួកគេទាំងនោះ បានប្រព្រឹត្តិបទល្មើស នៅពេលពួកគេ មានអាយុ​រវាង​ពី១៤ ទៅ១៧ឆ្នាំ​ប៉ុណ្ណោះ។

«សុបិន្ដអាក្រក់មួយ ដែលគ្មានទីបញ្ចប់»

ជាឧទាហរណ៍ ដូចជាករណីរបស់អ្នកទោស «Ken Hartman» ដែលបានជាប់ទោស ព្រោះយុវជននេះ បាន​វាយសម្លាប់មនុស្សម្នាក់ កាលពីខ្លួននៅវ័យជំទង់នៅឡើយ ហើយនៅពេលនោះ ខ្លួនបានស្រវឹង​នោះ​ទៀត។ យុវជន «Ken Hartman» បាននិយាយថា៖ «មិនមានអ្វីប្រសើរ ជាងទោសប្រហារជីវិតទេ តែគឹជាទោស​ប្រហារ​ជីវិតតែម្ដង។ ខ្ញុំនឹងចេញពីទីនេះ ក្នុងលក្ខខណ្ឌតែមួយគត់ គឺនៅក្នុងស្បោង ដាក់​សាកសព​ប៉ុណ្ណោះ។»

អ្នកទោសម្នាក់ទៀត បានថ្លែងឡើងថា៖ «ជីវិតនេះ ជាសុបិន្ដអាក្រក់មួយ ដែលគ្មានទីបញ្ចប់»។

ច្បាប់បានផ្លាស់ប្ដូរតាំងពីឆ្នាំ២០១២...

អ្នកទោសសរុបជាង៦០០នាក់ បានជាប់នៅក្នុងពន្ធនាគារ ដ៏រឹងមាំ ស្ថិតក្រោមការត្រួតពិនិត្យ ដ៏ខ្លាំងក្លា​ជា​ទីបំផុត នៃរដ្ឋកាលីហ្វ័នី។ ក្នុងចំណោម​ពួកគេទាំងនេះ មិនមាននរណាម្នាក់ ទទួលទោសប្រហារជីវិតទេ តែ​ពួកគេត្រូវរស់នៅ រហូតដល់ចុងបញ្ចប់នៃជីវិត នៅក្នុងជញ្ជាំងគុកដ៏សម្បើមនេះ។ គ្មានគម្រោងណាមួយ ត្រូវ​បានយកមកពិចារណា ថានឹងដោះលែងពួកគេឡើយ។ អ្នកទោសទាំងនេះ ត្រូវបានបង្វឹក ក្នុងលក្ខខណ្ឌយ៉ាង​ពិសេស ដើម្បីក្លាយជា«មនុស្សដ៏ល្អ»មួយ ហើយត្រូវបានដាក់ឲ្យឆ្ងាយ ពីអ្នកទោសប្រភេទផ្សេងទៀត។

តាំងពីឆ្នាំ២០១២នោះមក តុលាការកំពូល នៃសហរដ្ឋអាមេរិក បានវិន្និច្ឆ័យថា ការសម្រេចដាក់ពន្ធនាគារ អស់​មួយជីវិត នៅលើជនមិនទាន់គ្រប់អាយុ ដែលរកឃើញថា មានប្រពឹត្តិបទឧក្រិដ្ឋនោះ ជាការសម្រេច ដែល​ពោរពេញដោយ«អធម្មនុញ្ញាភាព»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់