Cambodian Idol៖ មាស មុន្នីរាជ សំលេង​មាន​ជីវជាតិ?

មាស មុន្នីរាជ ជាបេក្ខជនម្នាក់ ក្នុងចំណោមបេក្ខជន និងបេក្ខនារីទាំង៧នាក់ ដែលបានឈានមកដល់វគ្គ Live show សប្តាហ៍​ទី៥ របស់​កម្មវីធី ខេមបូឌៀន អាយឌល បានទទួលការសរសើរ យ៉ាងពិសេស ពីគណះកម្មការ ថា​សំលេង​មាន​«ជីវជាតិ»។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៦ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 16, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ក្រោយពីបានឆ្លងកាត់ ពីមួយវគ្គទៅមួយវគ្គមក បេក្ខជន មាស មុន្នីរាជ បានឈានជើងមកដល់វគ្គ Live show សប្តាហ៍ទី៥ នាថ្ងៃ អាទិត្យ ទី៤ ខែតុលា ឆ្នាំ២០១៥នេះ នឹងត្រូវបន្តទៅសប្តាហ៍ទី៦ ជាមួយនឹង បេក្ខជន​បេក្ខនារី​ចំនួន៦រូបទៀត នៅសប្តាហ៍ខាងមុខនេះ។

នៅសប្តាហ៍ទី៥នេះ តម្រូវឲ្យបេក្ខជន និងបេក្ខនារីទាំង៧រូប ច្រៀងបទចម្រៀងមរតកដើម ដែលដកស្រង់ ចេញ​ពីខ្សែភាពយន្ត។ បេក្ខជន មាស មុន្នីរាជ ដែលមានដើមកំណើត មកពីខេត្តកណ្តាល បានបកស្រាយ បទចម្រៀងមួយបទ មានចំណងជើងថា «ស្រណោះផ្កាក្ទម្ព» ដែលដកស្រងចេញរឿង កុលាបមាសបង និងជាសំនៀងដើម របស់អធិរាជសំលេងមាស ស៊ិន ស៊ីសាមុត ។

បន្ទាប់ពីបានបកស្រាយបទចម្រៀងនេះរួច បេក្ខជន មុន្នីរាជ បានទទួលការកោតសរសើរយ៉ាងខ្លាំង ពី​សំណាក់​គណះកម្មការ ថាច្រៀងបានពិរោះ ក្នុងបទនេះ ស្តាប់ទៅគ្មានកន្លែងទាស់ មិនថាចង្វាក់ ឬការលើកដាក់​សំលេង​​ឡើយ។ ចំណែកកញ្ញា ឱក សុគន្ធកញ្ញា វិញបានសរសើរថា ទឹកដបសំលេងរបស់បេក្ខជនរូប​នេះ មាន​«ជីវជាតិ» ហើយចំណុចសំខាន់ ក្នុងបទនេះ គឺធ្វើបានល្អទាំងអស់។

រីឯអ្នកប្រើប្រាស់បណ្តាញសង្គម បាននាំគ្នាកោតសរសើរ មិនធម្មតាផងដែរ ថាបេក្ខជនរូបនេះមានសមត្ថភាព ក្នុងការបកស្រាយបទម្រៀង បានយ៉ាងពិរោះ ស្តាប់យូទៅកាន់ពិរោះ ហើយទោះជាស្តាប់ប៉ុន្មានដង ក៏មិន​ធុញ​ដែរ។ ម្យ៉ាងទៀត មុន្នីរាជ ប្រៀបបានជាពេជ្រ មិនទាន់ច្នៃ៕


» ចង់ដឹងថាគាត់ច្រៀងពិរោះ និងមានជីជាតិយ៉ាងណា សូមទស្សនាដូចតទៅ៖

---------

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...