នាង​អាច​ជាប់​គុក​១ឆ្នាំ ព្រោះ​ហ៊ាន​ថត​ប្ដី​ផិត​ក្បត់​យក​មក​ផ្សាយ

វីដេអូខាងក្រោមនេះ បានធ្វើឲ្យរំជើបរំជួល ពាសពេញប្រទេសអារ៉ាប៊ីសាអូឌីត។ វាមិនត្រឹមតែ​បាន​បង្ហាញ​ថា បុរស​ជា​ស្វាមី​បាន​ក្បត់​ចិត្ត​ប្រពន្ធ នៅ​នឹងមុខដោយចំហរប៉ុណ្ណោះទេ តែវីដេអូក៏បានបំផុស ឲ្យមាន​ការ​ជជែក​វែក​ញែក ពី​ប្រពៃណី និង​ច្បាប់​ទម្លាប់​របស់​ប្រទេស​នេះ​ទៀត​ផង។
វីដេអូ«ផិតក្បត់»របស់ស្វាមីជាតិអារ៉ាប៊ីសាអ៊ូឌីត ត្រូវបានបែកធ្លាយ ដោយភរិយាខ្លួនឯង។
  • ដោយ: ដារី អត្ថបទ និងយកការណ៍៖ ដាវី ([email protected]) - ភ្នំពេញ ថ្ងៃទី១០ តុលា ២០១៥
  • កែប្រែចុងក្រោយ: October 12, 2015
  • ប្រធានបទ: ស្នេហាបេះដូង
  • អាន និងបញ្ចេញយោបល់

ស្ត្រីជាតិអារ៉ាប៊ីសាអូឌីតមួយរូប បានជ្រើសរើសវិធីសាស្ត្រមួយ ដើម្បីបរិហាពីភាពផិតក្បត់ របស់ស្វាមី​របស់​ខ្លួន។ នាងបានថតវីដេអូ ពីសកម្មភាពកេះកៀវ អោបថើបស្ត្រីថ្មី ដែលប្ដីរបស់នាងបានធ្វើ មុននឹងយក​វីដេអូ​នេះ មកបង្ហោះតាមបណ្ដាញអ៊ិនធើណែត។

ជាមួយនឹងវីដេអូខាងលើ នាងបានសរសេររៀបរាប់ថា៖ «ស្វាមីខ្ញុំ ស័ក្ដិសមនឹងធ្វើឲ្យផ្ទុះ​រឿងអាស្រូវ ដើម្បី​ជា​ការផ្ដន្ទាទោស ដ៏តិចបំផុតមួយ»។

ផ្ទុយពីភាពរងគ្រោះ ដែលខ្លួនមាន ព្រោះស្វាមីបានផិតក្បត់នោះ ស្ត្រីជាភរិយារូបនេះ អាចនឹងត្រូវ​បាន​ប្រព័ន្ធ​យុត្តិធម៌របស់ប្រទេស ធ្វើការផ្ដន្ទាទោសនាង ឲ្យជាប់ពន្ធនាគារ​សម្រាប់រយៈពេលមួយឆ្នាំ។

ច្បាប់ទម្លាប់ នៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត បានផ្ដល់ទំងន់​ទៅឲ្យបុរស។ មិនត្រឹមតែជាប់ពន្ធនាគារ​នោះទេ ប៉ុន្តែបើសិនជាភរិយា ត្រូវបានគេរកឃើញថា បាន«បរិហារកេរ្ត៍ស្វាមីខ្លួន ជាមួយនឹងបច្ចេកវិទ្យាថ្មីៗ» នោះ នាង​នឹងត្រូវបង្ខំឲ្យបង់ប្រាក់ពិន័យ ដល់ទៅ ១៨៥ ០០០ដុល្លារ។

បើតាមសារព័ត៌មានក្នុងស្រុកមួយ បានពន្យល់ថា ច្បាប់នេះមានបំណង ចង់ទប់ស្កាត់កុំឲ្យនរណាក៏ដោយ អាច​ប្រើទូរស័ព្ទដៃធ្វើជាមធ្យោបាយ ដើម្បីការ«បរិហាកេរ្ត៍»៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់