ចាក់​សង្សា​មួយ​កាំបិត ព្រោះ​ហ៊ាន​លួច​មាន​អ្នក​ថ្មី

បុរសម្នាក់បានដាច់ចិត្ត លើកកាំបិតចាក់សង្សារបស់ខ្លួន ដោយ«ឈាមត្រជាក់» នៅក្នុងសង្កាត់ទឹកល្អក់១ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ងាក់​ផ្អើល ដល់ប្រជាជននៅម្តុំទីនោះ ទាំងល្ងាច។
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក.នាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៩ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: October 08, 2015
  • ប្រធានបទ: បទល្មើស
  • អាន និងបញ្ចេញយោបល់

ករណីចាក់សង្សារ ដោយសារមានប្រុសថ្មីនេះ បានកើតឡើងនៅម៉ោង១៦ និង៣០ នាទីល្ងាច នាថ្ងៃ ទី ២៨ ខែ​កញ្ញា ឆ្នាំ២០១៥ ដែលស្ថិតនៅផ្ទះលេខ ៧៧ ផ្លូវ ១៣២ ក្នុងភូមិ ៣ សង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បណ្តាលឲ្យស្រ្តីជាសង្សា រងរបួសស្មាខាងស្តាំពីក្រោយ ដោយជាប់កាំបិតនៅនឹងខ្លួន។

តាមសម្តីជនរងគ្រោះ បានឲ្យដឹងថាបុរស ជាជនដៃដល់ បានធ្វើដំណើរពីខេត្តបាត់ដំបង មកលេងនាង តែជន​នេះ​បានឆៀងចូល ទៅផ្សារអារ៉ូណា ដើម្បីទិញកាំបិតចិតបន្លែ មកទុកគំរាមសង្សា។ ពេលមកដល់ ផ្ទះរបស់​សង្សាខ្លួន បុរសខាងលើ បានយកកាំបិតដែលទើបតែទិញនោះ មកគំរាមសង្សាថា មេចក៏ហ៊ានមានសង្សាថ្មី​ចោលខ្លួន ហើយក៏មានការឈ្លោះប្រកែកគ្នា រហូតដល់បុរសចិត្តឆៅរូបនេះ ប្រើកាំបិតនេះ ចាក់មកលើនារី​រង​គ្រោះ ចំពីខាងក្រោយខ្នង ត្រង់ស្មាខាងស្តាំ មួយកាំបិត។

តាមប្រភពពីនរគបាល ប៉ុស្តិ៍ទឹកល្អក់១ បានបញ្ជាក់ថា ជនបង្កមានឈ្មោះ ឆាយ ណូរាស្យា មានអាយុ ៣០ ឆ្នាំ មាន​ទីលំនៅផ្ទះលេខ ២២ ផ្លូវលំ ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង។ ចំណែកស្រីរងគ្រោះ មានឈ្មោះ សុខ ឆវឡា មានវ័យ ៣០ឆ្នាំស្នាក់នៅផ្ទះ ៧៧ ផ្លូវ ១៣២ ក្រុម៩ ភូមិ៣ សង្កាត់ទឹក ល្អក់១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានទៅធ្វើអន្តរាគមន៍ និងឃាត់ខ្លួនជនដៃដល់ភ្លាមៗ នាំទៅកាន់​ប៉ុស្តិ៍​នគរបាល សង្កាត់ទឹកល្អក់១ ដើម្បីធ្វើការឃុំខ្លួនបណ្តោះអាសន្ន នៅអធិកាដ្ឋាននរគបាលខណ្ឌទួលគោក មុន​នឹងកសាងសំណុំរឿង បញ្ជូនបន្តទៅតុលាការ។ រីឯជនរងគ្រោះវិញ ត្រូវបានគេបញ្ជូនទៅព្យាបាល នៅមន្ទីពេទ្យ​កុសម ជាបន្ទាន់៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់