ឆេះ​ក្លិប​រាត្រី​នៅ​សង្កាត់​កាកាប ​ខូចខាត​អស់​សម្ភារៈ​មួយ​ចំនួន

ហេតុការណ៍អគ្គីភ័យ ឆាបឆេះក្លិបការ៉ាអូខេមួយកន្លែង បានបង្កការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋនៅក្នុង ភូមិ​ត្រពាំងល្វា តែ​មិន​បាន​ប៉ះពាល់ ដល់អាយុជីវិតមនុស្សឡើយ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ១៩ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 24, 2015
  • ប្រធានបទ: គ្រោះអគ្គិ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីអគ្គីភ័យមួយ ដែលឆេះក្លិបការ៉ាអូខេ ស្កាយផត (Sky Port) បានកើតឡើង នៅវេលាម៉ោង២០ និង២០នាទី យប់ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ២០១៥ នៅតាមបណ្តោយផ្លូវ២០៤ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតសម្ភារមួយចំនួន។

តាមមេការម្នាក់ បានឲ្យដឹងថា គាត់បានបំរើភ្ងៀវ នៅជិតបន្ទប់ ២០៧ ដែលអគ្គីភ័យផ្តើមឆេះនោះ។ ហើយ​ពេល​បំរើភ្ងៀវរួច ចេញមកក្រៅវិញ ក៏ស្រាប់បានឃើញបន្ទប់ ២០៧ ដែលចាក់សោរចោលយូហើយនេះ មានផ្សែង​ភ្លើងកំពង់ឆាបឆេះ។ លោកមេការរូបនោះ បានស្រែកឡើង រហូតផ្អើលដល់បុគ្គលិកផ្សេងទៀត ហើយនាំគ្នា​ទៅ​យកបំពង់ពន្លត់អគ្គីភ័យមក ពន្លត់ តែមិនអាចពន្លត់ភ្លើងបាន ទើបហៅរថយន្តពន្លត់អគ្គីភ័យ មកជួយធ្វើការ​អន្តរាគមន៍។

ប្រភពព័ត៍មានដដែល បានបន្តទៀតថា អគ្គីភ័យនេះឆេះនៅជាន់ទី២ ក្នុងបន្ទប់ ២០៧។ ក្នុងហេតុការណ៍នេះ បណ្តាលឲ្យខូចខាត ទូរទឹកកក ទូរទស្សន៍ កំព្យូទ័រ និងសម្ភារមួយចំនួនទៀត តែមិនដឹងថាសរុបជា ទឹកប្រាក់​អស់ប៉ុន្មានឡើយ។ ប៉ុន្តែជាសំណាងល្អ ដែលមិនប៉ះពាល់ ដល់អាយុជីវិតមនុស្ស និងមិនរាលដាល ដល់ផ្ទះ​ប្រជា​ពលរដ្ឋផ្សេងទៀត នៅម្តុំនោះ។

បើតាមការអះអាង របស់មេបញ្ជាការ ខាងរថយន្តពន្លត់អគ្គីភ័យ បានឲ្យដឹងថា នៅក្នុងករណីឆាបឆេះនេះ ស្ថាប័នលោក បានប្រើប្រាស់រថយន្តពន្លត់ភ្លើង អស់ ១៩ គ្រឿង ទើបអាចពន្លត់ភ្លើងបានសម្រេច។ ចំណែក​មូលហេតុ ដែលបង្កឲ្យមាន អគ្គីភ័យនេះ គឺបណ្តាលមកពីការឆ្លង ចរន្តអគ្គីសនី៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...