រដ្ឋាភិបាល​ឲ្យ​ប្រើ​«កម្ចី​លេខ»​ពី​អង់គ្លេស ដែល​មាន​ចំនួន​ធំៗ

កង្វះខាត នៃតួលេខដ៏សំខាន់ ក្នុងការសំគាល់ លើខ្ទង់ចំណាយ ឬចំណូលនានា ដែលមានខ្ទង់ខ្ពស់ជាង ពាន់​លាន​នោះ បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី ចេញប្រកាសអនុញ្ញាត ឲ្យខ្ចី​ស្តង់ដា និង​ការ​ហៅ តាម​ប្រព័ន្ធ​អង់គ្លេស មកប្រើជំនួសលេខ«ខ្មែរ» រាប់ចាប់ពី «១០លើកជាស្វ័យគុណ៩» ឡើងទៅ។

កង្វះខាត នៃតួលេខដ៏សំខាន់ ក្នុងការសំគាល់ លើខ្ទង់ចំណាយ ឬចំណូលនានា ដែលមានរហូតដល់ (ប៊ីលាន) នោះ បានជំរុញឲ្យរដ្ឋាភិបាលកម្ពុជា តាមរយៈទីស្តីការគណៈរដ្ឋមន្រ្តី ចេញប្រកាសអនុញ្ញាត ឲ្យប្រជាពលរដ្ឋ​ខ្មែរទាំងអស់ មានសិទ្ធិក្នុងការប្រើប្រាស់ប្រព័ន្ធលេខ«ខ្មែរ» រាប់ចាប់ពី «១០លើកជាស្វ័យគុណ៩» ឡើងទៅ ទៅ​តាមស្តង់ដា និងហៅតាមប្រព័ន្ធអង់គ្លេស ។

តាមសេចក្តីប្រកាសរបស់លោក សុខ អាន រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥នេះ បានធ្វើការពន្យល់ថា មូលហេតុដែលចាំបាច់តម្រូវឲ្យកម្ពុជា ធ្វើការកម្ចីលេខ«ស្វ័យគុណ» ពី​ប្រព័ន្ធអងស់គ្លេសនោះ ព្រោះតែក្នុង«ភាសាបាលី គិតជាលេខ» (ឬភាសាខ្មែរ) បានបញ្ចប់ ត្រឹម«១០ស្វ័យគុណ​១២ (10¹²)»ប៉ុណ្ណោះ។ លោករដ្ឋមន្រ្តី បានអះអាងបញ្ជាក់ផងថា ប្រព័ន្ធស្វ័យគុណអង់គ្លេសនេះ មានភាព​ច្បាស់​លាស់ អាចទទួលយក មកប្រើប្រាស់បាន។

ការសម្រេចដាក់ឲ្យប្រជាពលរដ្ឋកម្ពុជា បានប្រើប្រាស់ជាផ្លូវការនូវការ«កម្ចី» ប្រព័ន្ធលេខរបស់បរទេស ត្រូវ​ចាប់​ផ្តើមពីចំនួនប៊ីលាន (Billion) ឡើងទៅ ដែលស្មើនឹង «ពាន់លាន» រហូតដល់«១០ស្វ័យគុណ៣៨» ដែល​ហៅ​តាម​ពាក្យថ្មីថា «អាន់ដេស៊ីលាន»។

សូមអានសេចក្តីណែនាំលំអិត របស់ទីស្តីការគណរដ្ឋមន្រ្តីទាំងស្រុង ដូចខាងក្រោម៖


Loading...

អត្ថបទទាក់ទង


មតិ-យោបល់