ខ្សែ​ភាពយន្ត​ខ្មែរ​ខ្លី​៣រឿង នឹង​ទៅ​ចូល​ប្រកួត​នៅ​កោះ​អូកៃដូ

នៅក្នុងការប្រកួតប្រជែង រឿងខ្លី នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន មានរៀបចំកម្មវិធីវាយ មហោស្រព​ខ្សែ​ភាពយន្ត កុមារអន្តរជាតិខ្លី រយៈពេល ០៣ នាទី ជុំវិញប្រធានបទ «ពេលដែលអ្នកសប្បាយ ចិត្ត​បំផុត​ក្នុង​ជីវិត» មាន​រឿង​ចំនួន​១៦ ដែលបានជាប់ក្នុងកម្មវីធីនេះ។ ក្នុងនោះ មានខែ្សភាពយន្តចំនួន ០៣ រឿង ត្រូវ​បាន​ជ្រើស​រើស យក​ទៅ​ប្រកួត​នៅ​កោះ​អូកៃដូ ប្រទេសជប៉ុន នាខែវិច្ឆកាខាងមុខ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ និងយកការណ៍៖ ក. ស្រីនាង ([email protected]) - ភ្នំពេញថ្ងៃទី ០៩ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 17, 2015
  • ប្រធានបទ: ភាពយន្ដ
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ការចុះផ្សាយ នៅលើទំព័រហ្វេសប៊ុក របស់ក្រសួងអប់រំ នៅព្រឹកថ្ងៃទី ០៩ ខែ សីហាឆ្នាំ២០១៥នេះ បានឲ្យដឹងថា ក្រសួងអប់រំសហការជាមួយ មហោស្រព​ខ្សែភាពយន្តកុមារអន្តរជាតិខ្លី រយៈពេល ០៣ នាទីបានរៀបចំកម្មវីធី ប្រកួតខ្សែភាពយន្តខ្លី ដើម្បីជ្រើសរើសភាពយន្ត ដែលល្អយកទៅប្រកួត ជាមួយប្រទេសជប៉ុន និងទទួលរង្វាន់ ពីក្រសួងអប់រំ យុវជន និងកីឡា។

នៅក្នុងកម្មវីធីនេះដែរមាន អ្នកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ឡុក បុនរ៉ាត់ ទីប្រឹក្សាក្រសួងព័ត៌មាន លោក កាំមូស៊ីដា ណាវគី អ្នកប្រឹក្សាយោបល់ស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា លោក សៀន និមុល តំណាងនៃមជ្ឈមណ្ឌល សហប្រតិបត្តិការកម្ពុជា ជប៉ុន លោក យី ស៊ីយ៉ាន និងអ្នកស្រី សូថូ កល្លិកា ធ្វើជាគណះកម្មការវាយតម្លៃ លើខ្សែភាពយន្ត។

ក្នុងចំណោមខ្សែភាពយន្តសរុប ចំនួន ៥៣ ដែលបានចូលរួមប្រកួតប្រជែង ក្នុងកម្មវិធីនេះ គណៈកម្មការ​បាន​ធ្វើការសម្រេច វាយតម្លៃជ្រើសរើស យកខ្សែភាពយន្តចំនួន ១៦ ក្នុងនោះមានខែ្សភាពយន្តចំនួន ០៣រឿង ត្រូវ​បានជ្រើសរើសយកទៅប្រកួត នៅកោះអូកៃដូ ប្រទេសជប៉ុន នាខែវិច្ឆកាខាងមុខ ជាមួយនឹងប្រទេស​អាស៊ាន​ទាំង​១០។ នៅក្នុងការប្រកួតនេះ មានអ្នកចូលរួមចំនួន៣០០នាក់។

កម្មវិធីនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅព្រះរាជាណាចក្រកម្ពុជា តាំងពីឆ្នាំ២០០៩ ក្នុងគោលបំណងពង្រឹង នៃ​ការអភិវឌ្ឍប្រាជ្ញា ស្មារតី ក៏ដូចជាការយល់ដឹង និងស្វែងយល់រវាងសិស្សានុសិស្ស នៃប្រទេសទាំង ១០ ដែល​ជាសមាជិកភាព នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) តាមរយៈការផលិត ខ្សែភាពយន្តខ្លីនេះ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...