គេចម៉ូតូ ទៅ​បុក​រថយន្ត​ ដល់​ថ្នាក់​ក្រឡាប់​ផ្ងា​ជើង

គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ បានកើតឡើង នៅតាមបណ្តោយផ្លូវសហព័ន្ធរូស្សី រវាងរថយន្ត និងរថយន្ត ហើយជ្រួលទៅបុករថយន្តមួយទៀត បានបង្កការភ្ញាក់ផ្អើល ដល់អ្នកធ្វើដំណើរទាំងព្រលប់។ មូលហេតុដំបូង បណ្ដាលមកពីរថយន្ដបង្ក បានគេចពីម៉ូតូមួយគ្រឿង។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ៖ ក. ស្រីនាង ([email protected]) - យកការណ៍ ៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ០៨ កញ្ញា ២០១៥
  • កែប្រែចុងក្រោយ: September 16, 2015
  • ប្រធានបទ: ចរាចរណ៍
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ករណីគ្រោះថ្នាក់ រហូតក្រឡាប់រថយន្តផ្ងារជើង ឡើងលើរវាងរថយន្តកូរូឡា (corolla) និងរថយន្តបាឡែន និង​កូរូឡាមួយទៀត បានកើតនៅវេលា ម៉ោង ១៩ និង ៣០ នាទីយប់ថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០១៥។ យានយន្ត​ទាំងបី បានប៉ះគ្នា នៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ពោធិចិនតុង) ដែលស្ថិតនៅក្នុង ខណ្ឌ​ពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ បណ្តាលឲ្យខ្ទេចរថយន្តផ្នែកខាងមុខ យ៉ាងខ្លាំង។

តាមសាក្សី នៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តកូរូឡាពណ៍សរ ស្លាក លេខ ភ្នំពេញ 2C 7915 បើកបរដោយជនជាតិចិន មិនស្គាល់អត្តសញ្ញាណ តាមផ្លូវសហព័ន្ធរូស្សី។ លុះមកដល់ កន្លែង​កើតហេតុ បានបើកគេចម៉ូតូមួយគ្រឿង ហើយក៏ជ្រួលទៅបុករថយន្តបាឡែន ស្លាកលេខ ភ្នំពេញ 2P 7214 ដែល​ធ្វើដំណើរបញ្រ្ចាស់ទិសគ្នា ចំពីមុខមួយទំហឹង។

បន្ទាប់ពីបុករថយន្តបាឡែនរួចហើយ រថយន្តនេះបានបន្ត ទៅបុករថយន្តកូរូឡា ពណ៍ទឹកប្រាក់ ស្លាកលេខ ភ្នំពេញ 2E 9384 ដែលធ្វើដំណើរស្របទិស ជាមួយជនជាតិចិន បណ្តាលឲ្យរថយន្តកូរូឡា ពណ៍ទឹកប្រាក់ ក្រឡាប់​ផ្ងាជើងឡើងលើ។ ប៉ុន្តែជាសំណាងល្អ ក្នុងករណីខាងលើនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ ដល់​មនុស្ស​ណាម្នាក់ឡើយ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនៅមូលដ្ឋាន បានសហការជាមួយ មន្ត្រីជំនាញចរាចរណ៍ផ្លូវគោក ដើម្បី​ធ្វើ​អន្តរាគមន៍ និងស្ទូចយករថយន្តទាំង៣ ទៅទុកនៅការិយាល័យ ចរាចរណ៍រាជធានី ដើម្បីរងចាំភាគី​ដែល​ពាក់​ព័ន្ធ ចូលទៅដោះស្រាយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...