ចាក់​បុរស​ម្នាក់​មួយ​ដែក​ឆាប នៅ​មិន​ទាន់​ដឹង​មូលហេតុ

បុរស់ម្នាក់ ត្រូវបានជនសង្ស័យមួយរូប ចាក់ឱ្យរងរបួស នឹងដែករឹងមួយ (ដែកឆាប) ខណៈដែលខ្លូនកំពុងចេញ ពីហារជាមួយមិត្តភ្កិ នៅហាងមួយកន្លែង ជិតបូរីសែនមនោរម្យ ក្នុងភូមិអូរឌិម សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ៖ ក.សោភ័ណ្ឌ ([email protected]) - យកការណ៍៖ ហេង វុទ្ធី - ភ្នំពេញថ្ងៃទី ២៨ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 03, 2015
  • ប្រធានបទ: ចាក់កាប់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា បុរសរងគ្រោះឈ្មោះ ឈាវ ស៊ីដេត អាយុ៤០ឆ្នាំ មានមុខរបរ ជាអ្នក​បើក​ឡាន ដឹកសម្ភារៈជីកដី។ នៅមុនពេលកើតហេតុ គេឃើញនៅយប់ថ្ងៃទី២៧ ខែសីហានោះ បុរសរងគ្រោះ អង្គុយ​ស៊ីផឹក ជាមួយមិត្តភក្កិ នៅក្នុងហាងមួយកន្លែង ជិតបូរីសែនមនោរម្យ។ មួយសន្ទុះក្រោយមក បុរសរងគ្រោះ​ដើរចេញ ពីហាងទៅកន្លែងស្នាក់នៅ ស្រាប់តែដើរបានពាក់កណ្តាល ផ្លូវមានរថយន្តមួយគ្រឿង សេរីឆ្លាម ពណ៍ ស្ករ បើកតាមបុរសរងគ្រោះពីក្រោយ។ បន្តិចក្រោយមក ឡានបង្កបានបើកគៀរបុរសនោះ ឲ្យដួលទៅផ្លូវ មុន​នឹង​មនុស្សមួយក្រុម ដែលដើរចេញពីរថយន្ត បានយកដែករឹង (ដែកឆាប) ចាក់ទៅលើខ្លូនជនរងគ្រោះ បណ្តាល​ឱ្យ​រងរបួសជាទម្ងន់ នៅកន្លែងកើតហេតុ។

សាក្សីបានបន្តទៀតថា ដោយភាពឈឺចាប់បន្ទាប់ពីត្រូវរបួស ជនរងគ្រោះ  បានស្រែកឱ្យអ្នកនៅជិតខាង ជួយ​អន្តរាគមន៍ អ្នកទាំងនោះ បានបញ្ជូនជនរងគ្រោះ ទៅមន្ទីពេទ្យក្បែរកន្លែងកើតហេតុ ដើម្បីសង្គ្រោះជីវិត។ ក្រុម​អ្នកជួយសង្គ្រោះ បានឲ្យដឹងថា ជនរងគ្រោះត្រូវរបួស ធ្ងន់ត្រង់ពោះ មានឈាមច្រើនចេញមកភ្លាមៗ។ ជន​សង្ស័យ ជាអ្នកប្រព្រឹត្តម្នាក់ ក្នុងចំណោមមនុស្សមួយក្រុម ដែលជិះឡានមកតាមចាក់បុរសរងគ្រោះ នៅលើផ្លូវ​ជាតិ​លេខ៤ ទល់មុខបូរីសែនមនោរម្យនេះ បាននាំគ្នីគ្នាបើកឡាន គេចខ្លូនបាត់ស្រមោល បន្ទាប់ពីធ្វើ​សកម្មភាព​រួច។

មន្ត្រីនគរបាល ដែលចុះអន្តរាគមន៍ ក្នុងករណីគ្រោះថ្នាក់នេះ បានឲ្យដឹងថា គេនៅសង្ស័យនៅឡើយ ពីបញ្ហា​ចុះ​មកធ្វើឃាត កណ្តាលផ្លូវទាំងយប់នេះ រហូតដល់ម៉ោង២៣ ថ្ងៃដដែល។ លោកបន្ថែមថា ទោះជាហេតុការណ៍នេះ មិនទទួលបានអត្តសញ្ញាណ ជនបង្ករក៏ដោយ តែមន្រ្តីនគរបាលនៅបន្តស៊ើបអង្កេតបន្ថែម ពីរឿងនេះ នៅពេល​ជន​រងគ្រោះ បានសះស្បើយ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...