ពិធីករ​ទូរទស្សន៍​មួយ​រូប ស្លាប់​គាំង​បេះដូង​ពេល​កំពុង​ធ្វើ​កម្មវិធី

ទស្សនិកជននៅក្នុងប្រទេសម៉ារ៉ុក បានតាមដាន នូវព្រឹត្តិការណ៍មួយដ៏កម្រ និងគួរឲ្យរន្ធត់ ដែលត្រូវបានផ្សាយផ្ទាល់ នៅលើកញ្ចក់ទូរទស្សន៍។ នោះគឺពិធីករមួយរូប ដែលកំពុងនិយាយ នៅក្នុងកម្មវិធីកីឡាមួយ បានដួលទៅលើដី និងបានស្លាប់ ក្នុងពេលក្រោយមក។
កំពុងដឹកនាំផ្សាយផ្ទាល់ ពីកម្មវិធីកីឡា... ស្រាប់តែដួលចុះលើដី ហើយបានស្លាប់ នៅក្នុងពេលបន្ទាប់មក។
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២៥ សីហា ២០១៥
  • កែប្រែចុងក្រោយ: September 05, 2015
  • ប្រធានបទ: ផ្សាយផ្ទាល់
  • អាន និងបញ្ចេញយោបល់

បើតាមប្រព័ន្ធផ្សផ្ព្វផ្សាយ ក្នុងស្រុកបានឲ្យដឹងថា ពិធីកររូបនេះបានស្លាប់ ដោយសាររោគគាំងបេះដូង ខណៈ​កំពុង​ធ្វើកម្មវិធីមួយ ផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ កាលពីចុងខែសីហា។

ដូចបានឃើញ នៅក្នុងវីដេអូស្រាប់ ពិធីកររូបនេះ កំពុងចាត់ចែងការផ្ដល់ពានរង្វាន់ ដោយនិយាយផ្សាយផ្ទាល់ ពី​ក្រុង «El Jadida» (ស្ថិតនៅចំងាយ១០០គីឡូម៉ែត្រ ភាគពាយ័ព្យ ពីរាជធានី Marrakech  នៃប្រទេសម៉ារ៉ុក) ស្រាប់​តែបានដួលចុះ ទៅលើកម្រាលឥដ្ឋ បង្កឲ្យមានការភ្ញាក់ផ្អើលឡើង។

ប៉ុន្តែមនុស្សជាច្រើន ដែលបានចោមរោមមើលពិធីករ ដួលទៅលើដីនេះ មិនបានជួយដាស់រ ឬជួយធ្វើចលនា​បេះដូង ឲ្យជនរងគ្រោះដឹងខ្លួនឡើងវិញទេ។ ទម្រាំក្រុមអ្នកជួយសង្គ្រោះមកដល់ ពិធីករបានដាច់ខ្យល់ទៅ​ហើយ៕


Loading...

អត្ថបទទាក់ទង


មតិ-យោបល់