ទោះ​ក្រាប​ទាប​ដល់​ដី តែ​ងើប​មក​បង្ក្រាប​ចោរ​ប្លន់​ប្រដាប់​អាវុធ​វិញ

ទោះក្រុមចោរប្រដាប់ដោយអាវុធ បានជាន់ឲ្យដេករាប នៅផ្ទាល់នឹងដីហើយក៏ដោយ តែបុរសម្ចាស់យានដ្ឋានមួយរូបនេះ នៅតែមានចិត្តក្លាហាន ស្ទុះងើបមកវិញតដៃ រហូតបង្ក្រាបចោរបានម្នាក់។
ទិដ្ឋភាពនៃការប្លន់ប្រដាប់អាវុធ និងការងើបតដៃ របស់ជនរងគ្រោះ។
Loading...
  • ដោយ: សុបិន្ដ អត្ថបទ៖ សុបិន្ត ([email protected]) - ម៉ុងរ៉េអាល់ ថ្ងៃទី១៩ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 19, 2015
  • ប្រធានបទ: ប្លន់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

តើនរណាមួយដែលសុខចិត្ត ឲ្យចោរប្លន់ ចូលមកប្លន់យកទ្រព្យរបស់ខ្លួន បានដោយងាយនោះ? ចម្លើយ៖ ពិត​ជាមិនសុខចិត្តទេ។ តែលក្ខណៈពិសេសនៅក្នុងករណីនេះ គឺភាពក្លាហាន របស់បុរសម្ចាស់យានដ្ឋានម្នាក់នេះ ដែលធ្វើឲ្យអ្នកផង ទ្រាំមិនស្ងើចសរសើរមិនបាន។ ហេតុការណ៍ បានកើតឡើង នៅក្នុងក្រុង «OAKLAND PARK» ក្នុងរដ្ឋផ្លរីដា សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទមកនេះ។

ទោះជាក្រុមចោរ បានប្រាប់ឲ្យក្រាប រាបដល់ដីក៏ដោយ ប៉ុន្តែលោក Andrew Hepburn ម្ចាស់យានដ្ឋាន អាយុ​៣៩ឆ្នាំ នៅតែរកឱកាសដើម្បីងើបមកតដៃ ជាមួយនឹងក្រុមចោរវិញ។ នៅក្នុងពេលដែល​មាន ​ការប្រតាយ​ប្រតប់​គ្នានោះ ចោរម្នាក់ទៀតបានចូលមកវិញ និងបានផ្ទុះអាវុធជាច្រើនគ្រាប់ផង តែទំនងជាមិនអាចប្រឈម នឹងម្ចាស់យានដ្ឋានបាន ទើបចាំបាច់គេចខ្លួន និងទុកគ្នីគ្នារបស់ខ្លួនម្នាក់ នៅទីនោះ។

ចោរម្នាក់ដែលត្រូវបានចាប់ខ្លួននោះ មានឈ្មោះ Conrad Bloomfield អាយុ ៣៦ឆ្នាំ ត្រូវបានម្ចាស់យានដ្ឋាន ចាប់បញ្ជូនទៅឲ្យនគរបាល។ Conrad Bloomfield ត្រូវបានចោទប្រកាន់ ពីបទប្លន់ប្រដាប់អាវុធ និងបទ​ប៉ុនប៉ង​ធ្វើមនុស្សឃាត។ រីឯគូកនម្នាក់ទៀត កំពុងត្រូវបាននគរបាល ស្វែងរកចាប់ខ្លួន៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...