ពីរ​នាក់​ឆក់​កាបូប​បាន​សម្រេច តែ​ត្រូ​វ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ម្នាក់

ស្រ្តីម្នាក់ ត្រូវបានចោរមួយក្រុម ឆក់កាបូប ខណះពេលដែលស្ត្រីរូបនេះ កំពុងជិះម៉ូតូ នៅ​តាម​បណ្តាយ ផ្លូវ​បេតុង​មួយ​កន្លែង នៅ​ក្នុង​ខណ្ឌ​សែនសុខ។
Loading...
  • ដោយ: ក. ស្រីនាង អត្ថបទ ៖ ក. ស្រីនាង ([email protected])- យកការណ៍៖ហេង វុទ្ធី -ភ្នំពេញថ្ងៃទី ១២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 13, 2015
  • ប្រធានបទ: ចោរឆក់
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

ហេតុការណ៍មួយ បានបង្កការភ្ងាក់ផ្អើល ដល់អ្នកធ្វើដំណើរ នៅតាមផ្លូវបេតុងមួយ កាលពីថ្ងៃទី១១ ខែ សីហា ឆ្នាំ២០១៥ ដោយសារតែ ស្រ្តីរងគ្រោះបានស្រែកឆោរឡោឡើង និងដេញតាមចោរមួយក្រុម មានគ្នា ២នាក់ ដែលបានជិះម៉ូតូធ្វើសកម្មភាព ឆក់កាបូបរបស់គាត់ នៅពេលស្ត្រីរូបនេះ កំពុងធ្វើដំណើរតាមផ្លូវ។ ហេតុការណ៍​នេះ កើតឡើងនៅក្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ បណ្តាលឲ្យស្រ្តីរងគ្រោះ របួសមុខ និងក្បាលជង្គង់​យ៉ាង​ដំណំ នៅពេលស្រ្តីរងគ្រោះដួលម៉ូតូ។

ភ្លាមៗ ក្រោយពេលកើតហេតុនោះ សមត្ថកិច្ចខណ្ឌសែនសុខ បានបញ្ជូនដំណឹងដល់កងរាជអាវុធហត្ថ ខណ្ឌ​ព្រែកព្នៅ ដើម្បីធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យ ដែលគេចខ្លួន ទៅខណ្ឌព្រែកព្នៅនោះ។ ក្រោយពេល​ធ្វើការស្រាវជ្រាវភ្លាមៗ សមត្ថកិច្ចខណ្ឌព្រែកព្នៅ ចាប់បានជនសង្ស័យ១នាក់ ពីក្នុងចំណោមជនសង្ស័យ​ពីរ​នាក់។

ស្រ្តីរងគ្រោះមានឈ្មោះ ផន សោភា មានអាយុ ៣៥ ឆ្នាំ រស់នៅក្នុងភូមិ អន្លុងក្ងាន់ សង្កាត់ខ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យ មានឈ្មោះ ម៉ក់ ពិសិដ្ឋ អាយុ ៣០ឆ្នាំ មានមុខរបរមិនច្បាស់លាស់ មាន​ទីលំនៅ ក្នុងភូមិត្រពាំងអញ្ចាញ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ក្រោយពេលចាប់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចបានដកហូតទូរស័ព្ទ ចំនួនពីគ្រឿង និងលុយចំនួន២៥០០០​រៀល ប្រគល់ឲ្យស្រ្តីរងគ្រោះវិញ ហើយបានដកហូតម៉ូតូមួយគ្រឿង ដែលជនល្មើសជិះធ្វើសមកម្មភាព ម៉ាក ហុងដា ពណ៍ខ្មៅ ស៊េរី ២០១៥ ស្លាកលេខភ្នំពេញ 1C 8677 ព្រមទាំងកូនសោរតេឡេរថយន្តចំនួន ១ និង​គ្រឿង​ញៀន ប្រភេទម៉ាទឹកកក ១ ថង់តូចផងដែរ ពីជនសង្ស័យ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ខណ្ឌព្រែកព្នៅ កសាងសំនុំរឿងដើម្បីបញ្ជូនទៅតុលាការ៕

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...