រូប​ថត​​ស្រាត​របស់ ម៉ុនរ៉ូ ត្រូវ​​បាន​កែខៃ​​តាំង​ពី​សម័យ​គ្មាន​កំព្យូទ័រ

បើគេបានឃើញរូបថត ស្អាតៗរបស់នាង ម៉ារីលីន ម៉ុនរ៉ូ (Marilyn Monroe) តារាស្រីស្អាតអាមេរិកាំង កាល​ពី​ទសវត្ស​ឆ្នាំ៤០ និង៥០ គេប្រាកដជាគិតថា រូបថតរបស់នាង សុទ្ធតែពិតទាំងអស់ ដោយកាល​ពីសម័យ​នោះ មិន​ទាន់​មាន​កំព្យូទ័រ ឬ​កម្មវិធី​ទំនើបៗ ដូច​យ៉ាង Photoshop នោះទេ។ តែមិនដូច្នោះទេ រូបថត​ភាគច្រើន​របស់​នាង ម៉ារីលីន សុទ្ធ​តែ​ឆ្លង​កាត់​ការ​កាត់ត និង​បន្ថែម​បន្ថយ​គុណភាព។
Loading...
  • ដោយ: ជ័យវិបុល អត្ថបទ ៖ ជ័យវិបុល ([email protected]) - ប៉ារីស ថ្ងៃទី២២ សីហា ២០១៥
  • កែប្រែចុងក្រោយ: August 23, 2015
  • ប្រធានបទ: រូបថត
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

នាង ម៉ារីលីន ម៉ុនរ៉ូ ត្រូវបានគេស្គាល់ថា និមិត្តរូបនៃសម្ផស្ស និងភាពស៊ិចស៊ី របស់ស្ត្រីនៅក្នុងពិភពលោក។ នៅ​ពេលដែលរំលឹក ពីតារាភាពយន្ដ ក្នុងទសវត្សន៍ឆ្នាំ៥០ រូបនេះ គេត្រូវតែនឹកទៅដល់ រូបរាងរាប់ទាំងដើមទ្រូង ដ៏​ទ្រលុកទ្រលន់ និងភាពក្លាហានដំបូងគេ របស់ស្ត្រី ដែលហ៊ានថតបញ្ចេញសាច់ នៅពីមុខម៉ាស៊ីនថត។

ប៉ុន្តែបើនិយាយមកវិញ ពីប្រវត្តិនៃការចូលប្រឡូកដំបូង ក្នុងវិស័យភាពយន្ដនៅហូលីវូដ កាលពីឆ្នាំ១៩៤៩នោះ នាងគ្រាន់តែជាយុវតីមួយរូប ដូចគេដូចឯង ដែលបានព្យាយាម ស្វែងរកការបញ្ចូលខ្លួន ទៅក្នុងពិភពនៃផ្ទាំង​សំពត់ស។

នៅសម័យកាលនោះ ពាក្យចចាមអារាមបាននិយាយថា នាងបានសុខចិត្តថតស្រាត ប្ដូរយកប្រាក់ ៥០ដុល្លា ដើម្បីបង់ថ្លៃឈ្នួលផ្ទះ។ រហូតមកដល់បច្ចុប្បន្ន គេបានដឹងកាន់តែច្បាស់ថា ពាក្យចចាមអារាមនេះ ជារឿងពិត ដោយហេតុថា រាល់រូបថតរបស់នាង ថតបញ្ចេញសាច់ ទើបនឹងត្រូវបានយកមកបង្ហាញជាសាធារណៈ កាល​ពី​ដើមខែនេះ ក្នុងក្រុង ឡូស អេនជឺឡេស (Los Angeles)។

រូបថតបញ្ចេញសាច់ដំបូងគេ របស់នាង ម៉ារីលីន ម៉ុនរ៉ូ ត្រូវបានថតដោយជាងថតអាជីព លោក ថម ឃីឡី (Tom Kelley) ដែលល្បីល្បាញខាងថតរូបតារាល្បីៗជាច្រើន នៅក្នុងទសវត្សន៍ឆ្នាំ៤០ និង៥០។ រូបថតដើម ត្រូវបាន​ចេញផ្សាយដំបូង នៅក្នុងប្រតិទិន «Golden Dreams» នាឆ្នាំ១៩៥២ ហើយបន្ទាប់មក ត្រូវបានទស្សនាវដ្ដី​ស៊ិច​ស៊ី​ដ៏ល្បី ឈ្មោះ «Playboy» យកមកផ្តិតដាក់នៅទំព័រមុខ នាឆ្នាំ១៩៥៣។ ការចុះផ្សាយទាំងនេះ បាន​ធ្វើ​ឲ្យ​នាង ម៉ារីលីន ម៉ុនរ៉ូ ក្លាយជាតារាមួយរូប ដែលគេស្គាល់កាន់តែច្រើនឡើង។

ប៉ុន្តែអ្វីដែលចម្លែកនោះ គឺរូបថតជាច្រើន ត្រូវបានប្រើប្រាស់ ដើម្បីបង្កើតទៅរូបថតបញ្ចេញសាច់ របស់​តារា​ភាពយន្ដ ហើយទើបនឹងត្រូវបានគេហទំព័រមួយ ឈ្មោះ «Limited Runs» យកមកផ្សព្វផ្សាយ នៅក្នុងអាជីវកម្ម​រូបថត​ចាស់ៗ របស់ខ្លួន។ រូបថតទាំងនេះ ថែមទាំងត្រូវបាន យកមកដាក់តាំង នៅក្នុងពិពណ៌ «Marilyn Monroe: Red Velvet Collection» នាក្រុង ឡូសអេនជឺឡេស កាលពីថ្ងៃទី១ ខែសីហានេះ ហើយធ្វើឲ្យគេ​យល់​ថា រូបថតបញ្ចេញសាច់ ដែលត្រូវបានអះអាង ថាជា«រូបដើម»របស់នាង ម៉ុនរ៉ូ នោះ ជាសម្មិទ្ធផល នៃ​ការកាត់​ត និងបន្ថែមបន្ថយ ពីរូបថតជាច្រើន ពោលគឺតាំងពីកម្មវិធីកំព្យូទ័រ នៅមិន​ទាន់​ឃើញ​ស្រមោល​របស់​ខ្លួន​ម្លេះ៕


» រូបថតដែលគេឲ្យតម្លៃថា ជារូបថត«ដើម»៖


» រូបថតដែលទើបនឹងបង្ហាញ ថាជារូបភាពកាត់ត ដើម្បីឈានទៅដល់រូបថត«ដើម»៖





Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...