ថ្ពក់​ឆ័ត្រ​យោង​នឹង​សាច់ លោត​ពី​លើ​ភ្នំ​កំពស់​ជាង​១០០ម៉ែត្រ

យុវជនម្នាក់ បានលោតពីលើគំពូលភ្នំមួយ នៅប្រទេសថៃ ដែលមានកំពស់១១៥ម៉ែត្រ ជាមួយនឹងឆ័ត្រយោង ដោយ​ដោត​ថ្ពក់​ជាប់ នឹង​សាច់​ខ្នង​របស់​ខ្លួន។
ល្បែងគ្រោះថ្នាក់៖ លោតរយៈកំពស់ទាប ជាមួយនឹងឆ័ត្រយោង ដោតថ្ពក់ជាប់នឹងសាច់។

នៅឆ្នេរ តុងសៃ (Tonsai) របស់ប្រទេសថៃ លោក ចូស្វ មីរ៉ាម៉ាន់ (Josh Miramant) បានធ្វើការលោត រយៈ​ទាប​មួយ ពីលើភ្នំដែលមានកំពស់ ១១៥ម៉ែត្រ ជាមួយឆ័ត្រយោង ដែលថ្ពក់ជាប់ដោយផ្ទាល់ ទៅនឹងសាច់ខ្នង​របស់​លោក។ យុវជនអាយុ២៨ឆ្នាំ ដែលចូលចិត្តល្បែងដ៏គ្រោះថ្នាក់នេះ បានយកតម្ពក់ដែក ចំនួន៤ មករុកចូលក្នុង​សាច់របស់ខ្លួន មុននឹងភ្ជាប់តម្ពក់ទាំងនេះ ទៅនឹងឆ័ត្រយោង។

វាអាចជារឿងកាន់តែអស្ចារ្យទៅទៀត បើគេដឹងថា លោក ចូស្វ ទើបនឹងប្រឡូកចូលលោត ពីកំពស់ខ្ពស់ៗ​របៀបនេះ បាន៣សប្ដាហ៍មុននេះប៉ុណ្ណោះ។ ក្នុងរយៈពេលនេះ លោក ចូហ្វ បានលោតបាន២១ដងរួចហើយ មុននឹងមកសាកល្បងល្បែងថ្មី «លោតនូវរយៈកំពស់ទាប» ដោយដាក់ឆ័ត្រយោង ចោះចូលក្នុងសាច់។

រូបភាព នាំការលេងល្បែងគ្រោះថ្នាក់ទាំងនេះ បានបង្ហាញឲ្យឃើញ យុវជន ចូហ្វ និងមិត្តខ្លួនម្នាក់ទៀត បាន​ឡើងទៅលើកំពូលភ្នំ ហើយបានទម្លាក់ខ្លួនចុះមក ដោយគ្មានភ័យភិតអ្វីទាំងអស់ ជាពិសេស... ចុះបើសាច់​ខ្នង​របស់យុវជន រហែកខ្វោកឡើង តើនឹងក្លាយទៅជាយ៉ាងណា?


Loading...

អត្ថបទទាក់ទង


មតិ-យោបល់