អ្នកកាសែត​របស់​ភ្នំពេញ​ប៉ុស្តិ៍ ចូល​បំភ្លឺ​នៅ​តុលាការ​យោធា ទាក់ទង់​នឹង​អត្តបទ​របស់​លោក

លោក ប៊ុត រស្មីគង្គារ អ្នកយកព័ត៍មាន របស់សារព័ត៍មាន ភ្នំពេញប៉ុស្តិ៍ ត្រូវបាន តុលារយោធារ ហៅចូលទៅបំភ្លឺ ក្នុងនាមជាសាក្សី កាលពីព្រឹកទី ២៤ខែធ្នូ ២០១២ នេះ ទាក់ទងនឹងអត្តបទមួយ ដែលលោក បានចុះផ្សាយកាល ថ្ងៃទី២៥ មិថុនា ២០១២កន្លងមកនេះ ។ គឺអត្តបទមានចំណងជើងថា ៖ « គេថា មន្ត្រីជាន់ខ្ពស់យកដីរបបទ័ព លក់ឲ្យ ក្រុមហ៊ុនវៀតណាម » ។ ពាក់ព័ន្ធនឹងការចូលបំភ្លឺនេះ គឺធ្វើតាមពាក្យបណ្តឹងមួយរបស់ នាយរងសេនាធិការ មួយរូប ដែលលោកបានសម្ភាសន៍ ដោយមិនបញ្ជេញឈ្មោះ។ គឺនាយរងសេនាធិការខាងលើ បានចោទលោក ពីបទផ្សព្វផ្សាយ ព័ត៍មានមិនពិត។

លោក ប៊ុត រស្មីគង្គា អ្នកយកព័ត៍មាន របស់សារព័ត៍មាន ភ្នំពេញប៉ុស្តិ៍ ត្រូវបាន តុលារយោធា ហៅចូលទៅបំភ្លឺ ក្នុង​នាមជាសាក្សី កាលពីព្រឹកថ្ងៃទី២៤ ខែធ្នូ នេះ ទាក់ទងនឹងអត្តបទមួយ ដែលលោកបានចុះផ្សាយកាល ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១២កន្លងមក។ អត្តបទមានចំណងជើងថា «គេថា មន្ត្រីជាន់ខ្ពស់យកដីរបបទ័ព លក់​ឲ្យក្រុមហ៊ុន​វៀតណាម »។ ពាក់ព័ន្ធនឹងការចូលបំភ្លឺនេះ គឺធ្វើតាមពាក្យបណ្តឹងមួយរបស់ នាយរងសេនាធិការ មួយរូប ដែល​លោកបានសម្ភាសន៍ ដោយមិនបញ្ជេញឈ្មោះ។ ហើយ គឺនាយរងសេនាធិការខាងលើនេះដដែល ដែលបាន​ចោទ​លោក ពីបទផ្សព្វផ្សាយព័ត៍មានមិនពិត។


រូបថតចម្លងពីអេក្រង់របស់ គេហទំព័រភ្នំពេញប៉ុស្ត៍ លើអត្ថបទទាក់ទង។

ក្នុងអត្តបទខាងលើ បានសរសេរថា មនុស្សប្រមាណ ១៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូន​ទាហានផង នៅក្នុងស្រុកត្រពាំងប្រាសាទ មានគម្រោងផ្ញើញត្តិ មានផ្តិតស្នាមមេដៃរបស់ពួកគេ ដាក់ជូនលោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងចោទប្រកាន់ នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ដោយ​ចោទថា បានកាត់ដីរបស់ពួកគេលក់ ឲ្យក្រុមហ៊ុនវៀតណាម ឈ្មោះ «Best Royal និង Taining»។

នៅក្នុងអត្តបទដដែលនេះ បាន បញ្ជាក់ថា នាយរងកងពលតូចមួយរូប ដែលមានមូលដ្ឋាន នៅឃុំត្រពាំងប្រាសាទ បាន​ថ្លែងថា មនុស្សប្រមាណ ១ ៥០០ នាក់ ដែលរួមមានទាំងមេបញ្ជាការ មេបញ្ជាការរង និងកូនទាហាន មកពីកងវរសេនា​តូចចំនួន ៤ ដែលក្នុងនោះ មានវរសេនាតូចលេខ ២៦១, ២៦២, ២៦៣ និង ២៦៤ ក្នុងឃុំត្រពាំងប្រាសាទ ស្រុកត្រពាំង​ប្រាសាទ នឹងផ្ញើស្នាមមេដៃរបស់ខ្លួន នៅក្នុងសប្តាហ៍នេះ ប្រឆាំងនឹងនាយឧត្តមសេនីយ៍ផ្កាយ៤ គន់ គីម នាយ​សេនាធិកា​រចម្រុះ និងជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជុំវិញការកាត់ដីរបស់ពួកគេ ប្រមាណ ៥ ពាន់ហិកតា ហើយ​លក់ទៅឲ្យ ក្រុមហ៊ុនវៀតណាម ២ គឺក្រុមហ៊ុន Best Royal និង Taining។

កាសែត បានដកស្រង់សំដី នាយរងសេនាធិការ ដែលស្នើសុំមិន បញ្ចេញឈ្មោះ តាមទូរស័ព្ទ ថា កាលពីពេលថ្មីៗនេះ លោក ឧត្តមសេនីយ៍ គន់ គីម បានកាត់ដីប្រមាណ ៥ពាន់ហិកតា ដែលជាដីរបបយោធា របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន ក្នុងឃុំត្រពាំងប្រាសាទលក់ ទៅឲ្យ ក្រុមហ៊ុនវៀតណាមទាំង ២ ដើម្បីដាំដើមកៅស៊ូ។ ក្នុងអត្តបទដដែល​បញ្ជាក់ថា ក្រុមហ៊ុន «Best Royal និង Taining» បានប្រើគ្រឿងចក្ររបស់ពួកគេ ឈូសឆាយរានដីរបបទាហាន អស់​ប្រមាណជា ៤ ពាន់ហិកតា។ លោកបន្តថា ក្នុងពេលធ្វើសកម្មភាព ឈូសរាននោះ ក្រុមហ៊ុនបានបំផ្លិចបំផ្លាញ ផល​ដំណាំ​ស្រូវ និងចម្ការដំណាំដទៃទៀត របស់ទាហានទាំងស្រុង ហើយទង្វើរបស់ពួកគេ ប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅដល់ជីវភាពរស់ នៅរបស់គ្រួសារទ័ព។

លោក ប៊ុត រស្មីគង្គា បានឲ្យដឹងតាមទូរស័ព្ទ បន្ទាប់ពីចេញពី តុលាការវិញថា លោកបានចូលទៅ បំភ្លឺរួចហើយ ដោយ​គ្រាន់តែ ឲ្យលោក ផ្តិតមេដៃទទួលស្គាល់ នូវចម្លើយ ដែលលោក បានឆ្លើយ។ លោកបញ្ជាក់ថា លោកមានភស្តុតាង ជាខ្សែរអាត់សំលេង ដែលគាត់បានសម្ភាសន៍ត្រឹមត្រូវ មុននឹងសរសេរអត្តបទនេះ។ តែទោះជាយ៉ាងណា ក្នុងរឿងនេះ លោក មានការបារម្ភ និងក៏មិនទាន់បានដឹងថា នឹងមានការកោះហៅយ៉ាងណាទៀតដែរ ទៅថ្ងៃខាងមុខដែរ៕

---------------------------------------------------------
ដោយ៖ អ៊ុម វ៉ារី និងជា ប៊ុនធឿន - ភ្នំពេញ ថ្ងៃទី២៤ខែធ្នូ ឆ្នាំ២០១២
រក្សាសិទ្ធិគ្រប់យ៉ាងដោយ មនោរម្យព័ងអាំងហ្វូ


Loading...

អត្ថបទទាក់ទង


មតិ-យោបល់

0 Comments