បទ​ថ្មី​របស់​ខេម «លើ​លោក​នេះ មាន​អ្នកណា​ចង់​ក្រ» បង្ក​ចំណាប់​អារម្មណ៍

«លើលោកនេះ មានអ្នកណាចង់ក្រ» មិនមែនជាពាក្យស្លោក ឬសុភាសិតខ្មែរនោះទេ តែវាជាចំណងជើង​បទ​ចម្រៀង​ថ្មី របស់​តារា​ចម្រៀង​មួយរូប នៅក្នុងផលិតកម្មថោន។ បទថ្មីមួយបទនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពី​អ្នក​ទស្សនា ជា​ពិសេស គឺ​បាន​បង្កប់ នូវអត្ថន័យដ៏ជ្រាលជ្រៅផង។
Loading...
  • ដោយ: ក. សោភណ្ឌ អត្ថបទ និងយកការណ៍៖ ក.សោភ័ណ្ឌ - ([email protected]) - ភ្នំពេញថ្ងៃទី ២៥ កក្កដា ២០១៥
  • កែប្រែចុងក្រោយ: July 26, 2015
  • ប្រធានបទ: ចម្រៀង
  • អត្ថបទ: មានបញ្ហា?
  • មតិ-យោបល់

លោក ខេម ជាម្ចាស់បទផ្ទាល់ ធ្លាប់បានសន្យាជាមួយអ្នកគាំទ្រខ្លូន នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ថា លោក​នឹងពាំនាំបទថ្មី ដែលមានចំណងជើងថា «លើលោកនេះ គ្មានអ្នកណាចង់ក្រ» ដែលត្រៀមចេញ ក្រោយ​បទ «ទឹកភ្នែកក្មេងពាល» របស់លោក។ ហើយដូចការសន្យានោះមែន ព្រោះកាលពីថ្មីៗកន្លងមក តារាចម្រៀង បានមកបកស្រាយ បទថ្មីរបស់ខ្លួនមួយនេះ នៅស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ម្តងទៀត។

បទ «លើលោកនេះ មានអ្នកណាចង់ក្រ» ទទួលបានការគាំទ្រជាច្រើន ពីអ្នកទស្សនា។ មានទម្រង់​បែបកំសត់​នោះ បទចម្រៀងនេះ មានបង្កប់ ទៅដោយអត្ថន័យ បញ្ជាក់ពីភាពតស៊ូព្យាយាម របស់ពលករចំណាកស្រុក ដើម្បី​គ្រួសារ ព្រោះតែចង់ឲ្យគ្រួសារ មានការីកចំរើននឹងគេ។ បទចម្រៀងនេះផងដែរ ក៏បានច្រៀងត្អូញត្អែរ ពី​ទុក្ខ​លំបាករបស់ជិវិតអ្នកក្រ ដែលខុសពីភាពសុខស្រួល នៃអ្នកមានអន្ទ្រើសៗ នៅក្នុងសង្គមសព្វថ្ងៃ។

តាមរយៈបទថ្មី របស់លោក ខេម ដែលជាលំនាំបទ «ដឹកប្រពន្ធទៅរាំ» របស់លោក ធឹង សុន (អ្នកចម្រៀង​ខ្មែរ​-អាមេរិក) នោះ បានធ្វើឲ្យអ្នកទស្សនាផ្ទាល់ និងអ្នកទស្សនា​តាមបណ្តាញសង្គម ចាប់អារម្ភយ៉ាងខ្លាំង។ អ្នក​គាំទ្រមួយចំនួន បានសរសេរបញ្ចេញយោបល់ថា៖ «ពិរោះហើយ មានន័យណាស់​ ចំពោះពលករនៅ​ស្រុក​គេ​ដូចខ្ញុំ»។ អ្នកខ្លះទៀតថា៖ «ស្តាប់ហើយ​ចង់ហូរទឹកភ្នែក ពិតជាពិរោះមែន បងខេម»៕


» សូមទស្សនាបទថ្មី «លើលោកនេះ មានអ្នកណាចង់ក្រ» ដូចតទៅ៖

» សូមទស្សនាបទដើម «ដឹកប្រពន្ធទៅរាំ» ដូចតទៅ៖

Loading...

អត្ថបទទាក់ទង


មតិ-យោបល់


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...